សុខភាព
អាហារបំប៉នភាពស៊ាំក្នុងរដូវភ្លៀង ៩ ប្រភេទ ងាយរកបានលើទីផ្សារ
ចូលទៅក្នុងអាកាសធាតុផ្លាស់ប្តូរ ទាំងក្តៅនិងសំណើមពីភ្លៀង ធ្វើឲ្យមនុស្សគ្រប់គ្នាឈឺយ៉ាងងាយស្រួល។ យ៉ាងណាមិញ ក្រៅពីឱសថលេបបំបាត់ការឈឺចាប់ យើងនៅមានអាហារមួយចំនួនដែលអាចជួយបំប៉នឲ្យរាងកាយមានសភាពរឹងមាំ ចេញពីខាងក្នុងផងដែរ។
ខាងក្រោមនេះ ជាអាហារទាំង៩ប្រភេទ ដែលអ្នកជំនាញអាហារូបត្ថម្ភជនជាតិជប៉ុនបានណែនាំថា បើញ៉ាំជាប្រចាំនឹងពង្រឹងប្រព័ន្ធការពាររាងកាយ ហើយក៏ធ្វើឲ្យមិនងាយឆ្លងមេរោគ និងបាក់តេរីថែមទៀតផង។
១ ផ្លែប៉ោម

ប៉ោមជាផ្លែឈើដែលមានតម្លៃសមរម្យ ហើយក៏ងាយរកទិញបានពេញមួយឆ្នាំ ខណៈផ្លែប៉ោមសម្បូរទៅដោយវីតាមីន C ប៉ូតាស្យូម ជាតិសរសៃអាហារ និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ផ្លែប៉ោមក៏សម្បូរទៅដោយសារធាតុ phytonutrients ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ ដ៏មានឥទ្ធិពលនិងគាំទ្រមុខងារប្រព័ន្ធភាពស៊ាំ។
២ បន្លែស្លឹកបៃតងចាស់
បន្លែស្លឹកបៃតងចាស់ ដូចជាស្ពៃតឿ ខាត់ណា និងសាឡាដ សុទ្ធតែសម្បូរទៅដោយវីតាមីន A, C, E និង K ជាតិសរសៃអាហារ អាស៊ីតហ្វូលិក ម៉ាញ៉េស្យូម និងជាតិដែក ដែលសុទ្ធតែមានសារសំខាន់ក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយ។ បន្លែទាំងនេះក៏សំបូរទៅដោយ carotene, lutein និង zeaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលការពារប្រតិកម្មអុកស៊ីតកម្ម ដែលបំផ្លាញប្រព័ន្ធការពាររាងកាយ។
៣ ផ្កាខាត់ណាខៀវ ឬប្រូខូលី
ផ្កាខាត់ណាខៀវ ឬប្រូខូលីមានវីតាមីន C ខ្ពស់ស្មើនឹងពណ៌ទឹកក្រូចឬផ្លែក្រូច ហើយក៏ជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ដំណើរការកោសិកាភាពស៊ាំ។ មនុស្សជាច្រើនទទួលទានវីតាមីន C នៅពេលពួកគេចាប់ផ្តើមផ្តាសាយ។ ប៉ុន្តែតាមការពិត ការទទួលបានបរិមាណវីតាមីន C គ្រប់គ្រាន់ពីបន្លែ និងផ្លែឈើជារៀងរាល់ថ្ងៃ គឺជាវិធីដ៏ល្អក្នុងការការពារការឆ្លងមេរោគផងដែរ។
៤ ខ្ទឹម
ខ្ទឹមសមានផ្ទុកសារធាតុ allicin ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងប្រឆាំងមេរោគ។ ការទទួលទានខ្ទឹមសជាប្រចាំ នឹងជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារការឆ្លងមេរោគ ទោះបីជាអ្នកឈឺដោយសារការឆ្លងក៏ដោយ វានឹងជាសះស្បើយលឿនជាងមុន។
៥ ផ្លែក្រូច

ផ្លែក្រូចសម្បូរទៅដោយវីតាមីន C អាស៊ីតហ្វូលិក និងប៉ូលីហ្វេណុល ដែលមានប្រសិទ្ធភាពក្នុងការបង្កើនភាពស៊ាំ និងកាត់បន្ថយការរលាកចេញពីខាងក្នុងរាងកាយថែមទៀតផង។
៦ សណ្តែកសៀង Chickpea
សណ្តែកសៀង Chickpea មានផ្ទុកនូវជាតិសរសៃអាហារដែលហៅថា prebiotics ដែលជាអាហារសម្រាប់បាក់តេរីល្អនៅក្នុងពោះវៀន។ បាក់តេរីល្អក្នុងពោះវៀនលូតលាស់បានល្អ ជួយបរិស្ថានក្នុងពោះវៀន និងប្រព័ន្ធការពាររាងកាយផងដែរ។
៧ ខ្ទឹមបារាំង
ខ្ទឹមបារាំងសម្បូរទៅដោយជាតិសរសៃ និងសារធាតុ prebiotics។ វាក៏សម្បូរទៅដោយសារធាតុ quercetin ដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងរ៉ាឌីកាល់សេរីដ៏មានឥទ្ធិពល។ ការទទួលទានខ្ទឹមបារាំងជាប្រចាំ ក៏អាចជួយការពារជំងឺមហារីកមួយចំនួនផងដែរ។
៨ Oatmeal

៧០ភាគរយនៃកោសិកាភាពស៊ាំរបស់រាងកាយ ត្រូវបានបង្កើតឡើងដោយពោះវៀន។ ប្រសិនបើបរិយាកាសពោះវៀនល្អ វានឹងពង្រឹងរាងកាយ។ Oatmeal ក៏ជាប្រភពដ៏សំខាន់នៃជាតិសរសៃអាហារ និង prebiotics ដែលជាអាហារសម្រាប់បាក់តេរីល្អក្នុងពោះវៀន។ Beta-glucan ដែលមានច្រើននៅក្នុង oatmeal ជួយទ្រទ្រង់ប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ និងជួយប្រឆាំងនឹងការរលាកផងដែរ។
៩ ដំឡូងជ្វាជប៉ុន
ដំឡូងជ្វាជប៉ុនសម្បូរទៅដោយវីតាមីន A ដោយដំឡូងជ្វា ១០០ ក្រាមផ្តល់វីតាមីន A គ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់អ្នក។ វីតាមីននេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍកោសិកាភាពស៊ាំ និងពង្រឹងភ្នាស mucous ដែលជួយការពារការឆ្លងមេរោគ។ ដំឡូងជ្វាក៏សម្បូរទៅដោយសារធាតុ phytochemical នេះជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយប្រឆាំងនឹងការរលាក។
សរុបជារួម ប្រព័ន្ធការពាររាងកាយរឹងមាំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងភាពស្រស់ស្អាត។ សុខភាពមិនអាចទិញដោយការប្រើប្រាស់លុយទេ បើអ្នកធ្លាក់ខ្លួនឈឺ ដូច្នេះចូរថែរក្សាសុខភាព តាមវិធីងាយៗ ដោយការទទួលទានអាហារដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ ឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ញ៉ាំស្វាយទុំ ១ ផ្លែ ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាង ក្នុងពេលតែមួយ
ចុចអាន៖អាហារ ៥ មុខ ជនជាតិជប៉ុនជឿថា ធ្វើឲ្យការចងចាំកាន់តែប្រសើរឡើង

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?