សុខភាព
កុំចូលចិត្តញ៉ាំលៀស ខ្ចៅ ខ្យង ពេក ព្រោះអាច ឆ្លងសត្វល្អិតទៅក្នុងពោះវៀន
មនុស្សមួយចំនួន ចូលចិត្តញ៉ាំពពួកលៀស ខ្ចៅ ខ្យង ព្រោះវាមានរសជាតិឆ្ងាញ់ និងថោកអាចរកទិញបានគ្រប់ទីកន្លែង។ តែការញ៉ាំអាហារទាំងនេះច្រើន អាចមានផលប៉ះពាល់ខ្លាំងចំពោះសុខភាព ព្រោះសាច់សត្វទាំងនោះរស់នៅកន្លែងមិនល្អ និងជាប់មានដីនៅជាមួយ។
ដើម្បីបកស្រាយពីបញ្ហានេះ វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានពន្យល់ថា៖ “ខ្យង ខ្មៅខ្លះមិនមែនធម្មជាតិឡើយ ព្រោះគ្មានអ្នកនៅតាមស្រុកស្រែចុះទៅចាប់ទៅរាវនៅបឹង នៅទន្លេបានច្រើនរាល់ថ្ងៃយកមកផ្គត់ផ្គង់គ្រប់កន្លែង ព្រមទាំងហាងធំៗដែរនោះទេ។ មានខ្លះគេចិញ្ចឹម និងយកមកពីប្រទេសជិតខាងយើង ហើយបើខ្លះទៀតវារស់នៅក្នុងទឹកកខ្វក់ ហើយជាធម្មតារបស់ចិញ្ចឹមគឺគេឲ្យស៊ីកាកសំណល់គ្រប់ប្រភេទ ភាគច្រើនរបស់មិនល្អ”។
លោកបានបន្តថា ជាធម្មតាសត្វទាំងនោះពេលចាប់បាន វាបិទមាត់ ហើយពេលយកទៅស្រុះទើបហើបមាត់ ដូចនេះមានអៀន ព្រូន តេនញ៉ាខ្លះចេញ និងខ្លះទៀតក៏មិនចេញដែរ។ បើជាលៀសវិញខ្លះវិញមិនបានចម្អិនឡើយ គ្រាន់តែហាលថ្ងៃ ប្រឡាក់អំបិលម្ទេស ពងព្រូន ពងតេនញ៉ាដែលរស់នៅក្នុងសត្វទាំងនោះវាមិនងាប់ឡើយ ព្រោះពពួកប៉ារ៉ាស៊ីតទាំងនេះត្រូវប្រើកម្ដៅរាប់រយអង្សាសេរដោយដាំទឹកឲ្យពុះ ១៥ នាទី។
វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បានបន្ថែមថា នៅពេលដែលព្រូន អៀន ឬតេនញ៉ាឆ្លងចូលទៅ វានឹងរស់នៅក្នុងពោះយើង ហើយអាចបង្កឲ្យមានរោគសញ្ញាដូចជា ឈឺពោះ ស្គម ស្លេកស្លាំង ជួនកាលរាក ឬទល់លាមក។ នៅពេលវាផ្ដាច់ចេញជាកង់ៗ រួចធ្លាក់មកទំខោទ្រនាប់ ធ្វើឲ្យយើងមានជំងឺរមាស់គូទ។ មានកូនតេនញ៉ាខ្លះធ្វើចលនាចូលទៅដល់ខួរក្បាល វាមានរោគសញ្ញាធ្វើឲ្យយើងមានជំងឺប្រកាច់ ឬមានលក្ខណៈស្រដៀងនឹងមនុស្សមានជំងឺឆ្កួតជ្រូក។ បើវាបន្តនៅក្នុងពោះវៀន សារជាតិទាំងប៉ុន្មានដែលមានសារសំខាន់ជួយទ្រទ្រង់រាងកាយ តេនញ៉ានឹងស្រូបយកសារធាតុទាំងអស់នោះ ធ្វើឲ្យសុខភាពមានការចុះខ្សោយ និងស្គមរីងរៃ៕
ចុចអាន៖កាហ្វេ និង តែបៃតង មួយណាមានជាតិកាហ្វេអ៊ីនតិច ហើយល្អដល់សុខភាព?
ចុចអាន៖អ្នកមានបញ្ហារលាកសន្លាក់ គួរចៀសវាងអាហារទាំងនេះ បើមិនចង់ឲ្យកាន់តែធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់