Connect with us

សុខភាព

ក្រុមហ៊ុនឥណ្ឌាត្រូវផ្អាកផលិតកម្ម ក្រោយសេរ៉ូក្អក៤ប្រភេទ ជាប់ពាក់ព័ន្ធការស្លាប់កុមារច្រើននាក់  

បានផុស

នៅ

មន្ត្រីសុខាភិបាលឥណ្ឌា បានបញ្ជាឲ្យក្រុមហ៊ុនផលិតថ្នាំសេរ៉ូក្អក បញ្ឈប់ការផលិតឱសថ បន្ទាប់ពីថ្នាំ ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់របស់កុមារ នៅក្នុងប្រទេសហ្គាំប៊ី។

និយតករឥណ្ឌាបានរកឃើញថា ក្រុមហ៊ុនឱសថ Maiden Pharmaceuticals បានបំពានច្បាប់ក្នុងសកម្មភាពផលិត និងការធ្វើតេស្តរបស់ខ្លួន។ ផលិតកម្មទាំងអស់នៅក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុងញូវដេលីមួយនេះ ត្រូវបានផ្អាក។

នេះ​គឺ​ដោយ​មើល​ឃើញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការល្មើស ​ដែល​បាន​សង្កេត​ឃើញ​ក្នុង​អំឡុង​ពេល​នៃ​ការ​ស៊ើបអង្កេត និង​ហានិភ័យ​​របស់​វា ​ចំពោះ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ថ្នាំ​ដែល​ត្រូវ​បាន​ផលិត។

មុននេះ អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានជាសកល ជុំវិញថ្នាំសេរ៉ូក្អករបស់ក្រុមហ៊ុន Maiden ចំនួន ៤ប្រភេទ ដែលពាក់ព័ន្ធនឹងការស្លាប់កុមារជិត ៧០ នាក់។

ថ្នាំសេរ៉ូទាំង៤ប្រភេទនោះរួមមាន Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup។

បច្ចុប្បន្ន ការស៊ើបអង្កេតកំពុងដំណើរការនៅក្នុងប្រទេសឥណ្ឌា និងហ្គាំប៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ ក្រុមហ៊ុន Maiden មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី BBC នោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ WHO ចេញការព្រមានចំពោះថ្នាំសេរ៉ូផ្តាសាយ ៤ប្រភេទ បន្ទាប់ពីកុមារ ៦៦នាក់ស្លាប់ (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

សន្តិសុខសង្គម៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៧ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម