សុខភាព
ធ្លាក់ឈាមក្រោយសម្រាល អាចនាំឲ្យស្ត្រីបាត់បង់ជីវិតឬគ្មានកូននៅពេលក្រោយ
១) អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល?
រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅនោះហៅថាការធ្លាក់ឈាមក្រោយសម្រាល។
ហើយបើការបាត់បង់ឈាមចាប់ពី ១០០០ml នោះហៅថាការធ្លាក់ឈាមកម្រិតធ្ងន់ធ្ងរ។

ការធ្លាក់ឈាមក្រោយសម្រាលបែងចែកជា ២ប្រភេទ៖
– ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ (Hémorragie du post-partum immédiate): រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅក្នុងកំឡុងពេល ២៤ ម៉ោងក្រោយសម្រាល។
– ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ (Hémorragie du post partum tardive): រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ក្នុងរយៈពេលលើសពី ២៤ ម៉ោងរហូត ដល់ ៦សប្តាហ៍។

ចំណាំ៖ ចំពោះស្ត្រីដែលមានភាពស្លេកស្លាំងនៅពេលមានផ្ទៃពោះគ្រប់ខែ ទោះជាការបាត់បង់ឈាមតិចជាង ៥០០ml ក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ មិនចាំបាច់ដល់តែលើសពី ៥០០ml ទេ។
២) មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល?

– ស្បូនទន់ ឫខ្សោយនៅការកន្រ្តាក់រួមមកវិញក្រោយសម្រាល (Atonie utérine 70%)
– ការដាច់រហែកនៅតំបន់ទ្វារមាស តំបន់មាត់ស្បូន ឫតំបន់ប៉េរីណេ (Déchirure des filières génitales 20%)
– ការនៅសល់សុក ឫកំទេចសុកនៅក្នុងស្បូន (Rétention placentaire ou débris placentaires 10%)
– វិបិត្តកំណកឈាម (Trouble de coagulation ១%)
៣) កត្តាប្រឈម (Facteur de risques) ៖

– កត្តាបណ្តាលមកពីស្បូនរីកធំក្នុងកំឡុងពេលមានផ្ទៃពោះ ដូចជាករណី:
• កូនថ្លោះ (Gros foetus)
• កូនភ្លោះ (Grossesse multiple)
• ទឹកភ្លោះច្រើន (Hydramnios)
– ស្ត្រីធ្លាប់សម្រាលកូនច្រើនដង (Multiparité)
– ស្រ្តីដែលធាត់ពេកពេលមានផ្ទៃពោះ (Obésité)
– ស្ត្រីដែលធ្លាប់មានប្រវត្តិដូចជាស្ត្រីធ្លាប់មានការធ្លាក់ឈាមក្រោយសម្រាល
– ឈឺពោះយូរ
– សម្រាលបុត្រលឿនពេក
– ស្រ្តីដែលមានសុកពាំងមាត់ស្បូន (Placenta prévia) មានដុំឈាមកកនៅពីក្រោយសុក (Hématome rétro-placentaire) មានដុំសាច់នៅនឹងស្បូន (Myome utérin)។
– ស្រ្តីដែលមានភាពស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ (Anémie maternal)។
– កត្តាប្រឈមមកពីការប្រើប្រាស់ថ្នាំមួយចំនួន Inhibiteur calcique, Bêta-mimétique , Anticoagulants…
– កត្តាប្រឈមមកពីវិបត្តិកំណកឈាមពីកំណើត (Trouble de constitutionnel de l’Hémostase congénitale)

៤) ផលវិបាកដែលស្ត្រីអាចជួប (Complications)៖

– វិបត្តិកំណកឈាមដែលធ្វើឲ្យមានការបាត់បង់ជីវិត
– វិបត្តិផ្លូវតម្រងនោម (ខូចតម្រងនោម)
– វិបត្តិគ្មានកូន
៥) ការព្យាបាល (Traitements)៖

– ការព្យាបាលដោយប្រើប្រាស់ថ្នាំជាមួយនឹងការសង្កត់សរសៃឈាមអាក់អក (Aorte)
– ការស្វែងរកនៅកន្លែងដែលរហែករួចដេរឡើងវិញ
– ការព្យាបាលដោយចងសរសៃឈាម (Ligature vasculaire) និងចងស្បូនផ្អិបជាប់គ្នា (Plicature utérine)។
– ការព្យាបាលដោយកាត់ស្បូន (Hystérectomie)
– ការព្យាបាលដោយបាញ់ផ្ចិតសរសៃឈាមអាកទែរ (Embolisation artérielle)។
៦) អនុសាស្រ្តរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត៖

– ស្រ្តីគួរមកពិនិត្យផ្ទៃពោះអោយបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យស្វែងរកនៅកត្តា
ប្រឈមមួយចំនួនដែលស្រ្តីមាននៅកំឡុងពេលមានផ្ទៃពោះ។
– ស្រ្តីគួរញ៉ាំជាតិដែកឲ្យបានតិចបំផុត ៩០ គ្រាប់ ចំពោះស្រ្តីដែលគ្មានភាពស្លេកស្លាំងពីមុន។
– ស្រ្តីមិនត្រូវឲ្យឡើងទម្ងន់ខ្លួនខ្លាំងពេកទេនៅពេលមានផ្ទៃពោះរហូតដល់ពេលគ្រប់ខែ។
– ស្រ្តីគួរមកពិនិត្យផ្ទៃពោះ និងសម្រាលបុត្រនៅកន្លែងណាដែលមានគ្រប់ជំនាញ និងសម្ភារៈចំពោះស្រ្តីដែលគ្រូពេទ្យរកឃើញថាគាត់មានកត្តាប្រឈមនៅពេលមានផ្ទៃពោះ៕
អត្ថបទ៖ រស្មី
ចុចអាន៖ តើស្ត្រីដែលមានជំងឺទឹកនោមផ្អែម អាចមានផ្ទៃពោះបានដែរឬទេ?

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក