Connect with us

សុខភាព

ប្រទេសនៅអាស៊ីអាគ្នេយ៍ ក៏មានកុមារច្រើននាក់ស្លាប់ដែរ ក្រោយផឹកថ្នាំសេរ៉ូផ្តាសាយ (មានវីដេអូ)

បានផុស

នៅ

អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃពុធទី១២ខែតុលាថា ប្រទេសនេះនឹងបើកការស៊ើបអង្កេតករណីលើការរងរបួសក្រលៀនស្រួចស្រាវ ដែលបណ្តាលឲ្យកុមារជាង២០នាក់បាត់បង់ជីវិត ក្នុងរដ្ឋធានីហ្សាការតា នៅឆ្នាំនេះ។

ការស៊ើបអង្កេតធ្វើឡើង ស្របពេលអាជ្ញាធរនៅប្រទេសហ្គាំប៊ីបាននិយាយថា កុមារជិត ៧០ នាក់ក៏បានស្លាប់ផងដែរ​ ដោយសាររបួសក្រលៀនស្រួចស្រាវ បន្ទាប់ពីផឹកថ្នាំសេរ៉ូផ្តាសាយ។

ប្រទេសឥណ្ឌូណេស៊ី នឹងសម្របសម្រួលជាមួយក្រុមអ្នកស៊ើបអង្កេត មកពីអង្គការសុខភាពពិភពលោក (WHO) ដែលបានរកឃើញសារធាតុ diethylene glycol និង ethylene glycol ក្នុងកម្រិតមិនអាចទទួលយកបាន នៅក្នុងផលិតផលចំនួន៤ ដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals Ltd មានមូលដ្ឋាននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

និយតករគ្រឿងញៀនរបស់ប្រទេសឥណ្ឌូណេស៊ី (BPOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្នាំសេរ៉ូទាំងនេះ មិនត្រូវបានចុះបញ្ជីនៅក្នុងប្រទេសទេ។

ដោយដកស្រង់ទិន្នន័យពីសមាគមគ្រូពេទ្យកុមារឥណ្ឌូណេស៊ី (IDAI), លោក Mohammad Syahril អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់រ៉យទ័រថា ការរងរបួសក្រលៀនស្រួចស្រាវចំនួន ១៣១ ករណី ត្រូវបានរកឃើញទូទាំងប្រទេសចាប់តាំងពីខែមករាមក។ លោក​​បន្ត​ថា ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេស កំពុងកំណត់។

លោក Mohammad Syahril អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូណេស៊ី

ទោះបីជាយ៉ាងណាក៏ដោយ លោក Syahril ​បន្ថែម​ថា ករណី​នៅប្រទេស ហ្គាំប៊ី គឺមិន​ពាក់ព័ន្ធ​នឹង​ករណី​នៅ​ឥណ្ឌូណេស៊ី​​ឡើយ។

ដោយឡែក ទីភ្នាក់ងារសុខភាពទីក្រុងហ្សាការតា បាននិយាយថា មានករណីសរុបចំនួន ៣១ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងចាប់តាំងពីខែមករាមក ដែលក្នុងនោះ ៦៨% បានបាត់បង់ជីវិត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ក្រុមហ៊ុនឥណ្ឌាត្រូវផ្អាកផលិតកម្ម ក្រោយសេរ៉ូក្អក៤ប្រភេទ ជាប់ពាក់ព័ន្ធការស្លាប់កុមារច្រើននាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម