សុខភាព
អ្នកវិទ្យាសាស្រ្តអាមេរិក បង្កើតមេរោគកូវីដកូនកាត់ដ៏សាហាវ មានអត្រាមរណភាពខ្ពស់ (មានវីដេអូ)
ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យបូស្តុន កំពុងបង្កឲ្យមានការខឹងសម្បា បន្ទាប់ពីអះអាងថា បានបង្កើតវីរុសកូវីដ១៩បំប្លែងខ្លួនកូនកាត់ប្រភេទថ្មី ដែលមានអត្រាមរណភាពរហូតដល់ទៅ ៨០% ដោយរួមបញ្ចូលគ្នានូវវីរុសបំប្លែងខ្លួន អូមីក្រុង ជាមួយមេរោគទម្រង់ដើម ដែលផ្ទុះចេញពីទីក្រុង អ៊ូហាន នៃប្រទេសចិន។

នៅក្នុងឯកសារស្រាវជ្រាវ ដែលចេញផ្សាយកាលពីសប្តាហ៍មុន ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ថា ពួកគេបានញែក spike protein នៃវីរុសបំប្លែងខ្លួនអូមីក្រុង ហើយបញ្ចូលវាជាមួយពូជវីរុសដើម ដែលបង្កការចម្លងកាលពីដើមឆ្នាំ២០២០។
ការធ្វើបែបនេះ បានបង្កើតមេរោគកូនកាត់មួយដែលគេចផុតពីភាពស៊ាំបង្កឡើងដោយវ៉ាក់សាំង និងបង្កជំងឺធ្ងន់ធ្ងរលើសត្វកណ្ដុរក្នុងមន្ទីរពិសោធន៍ ពោលគឺ ៨០% នៃសត្វកណ្តុរ បានស្លាប់អំឡុងពេលធ្វើតេស្ត។

ថ្វីបើក្រុមនេះទទួលស្គាល់ថា ការចម្លងមេរោគរបស់ពួកគេ ទំនងជាមានលទ្ធភាពសម្លាប់មនុស្សតិចជាងសត្វកណ្តុរក៏ដោយ ប៉ុន្តែពួកគេបានរកឃើញថា វាផលិតភាគល្អិតមេរោគច្រើនជាង៥ដងនៅក្នុងកោសិកាសួតរបស់មនុស្ស បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួន អូមីក្រុង។
ព័ត៌មាននៃការស្រាវជ្រាវនេះ បានបង្កឲ្យមានការខឹងសម្បា ព្រោះគេជឿថា ការស្រាវជ្រាវស្រដៀងគ្នាបែបនេះនៅវិទ្យាស្ថានមេរោគវិទ្យាអ៊ូហាន ក្នុងប្រទេសចិន គឺជាដើមហេតុបង្កឲ្យមានជំងឺរាតត្បាតកូវីដ១៩ជាសកល។

សហរដ្ឋអាមេរិក បានផ្តល់មូលនិធិដល់ការស្រាវជ្រាវបែបនេះនៅវិទ្យាស្ថាន អ៊ូហាន បើទោះបីជាគេនៅតែមិនច្បាស់ថា តើមេរោគកូវីដ ពិតជាមានប្រភពចេញពីមន្ទីរពិសោធន៍នោះមែនឬក៏យ៉ាងណា។
គួរបញ្ជាក់ថា ក្រុមនៅសាកលវិទ្យាល័យបូស្តុន មិនមែនជាក្រុមអ្នកវិទ្យាសាស្ត្រតែមួយ ដែលត្រលប់ទៅរកការស្រាវជ្រាវដ៏មានគ្រោះថ្នាក់ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩នោះទេ។ EcoHealth Alliance ដែលជាក្រុមហ៊ុនឯកជន ត្រូវបានសហរដ្ឋអាមេរិក ផ្តល់ជំនួយឥតសំណងចំនួន ៦៥០ ០០០ ដុល្លារកាលពីខែមុន ដើម្បីសិក្សាអំពី សក្តានុពលសម្រាប់ការផ្ទុះឡើងនៃមេរោគប្រចៀវនាពេលអនាគត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត ចង្អុលទៅកត្តាម្យ៉ាង អាចបង្កឲ្យមានជំងឺរាតត្បាត ថ្មីៗ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី