សុខភាព
អត់ញ៉ាំអាហារព្រឹក អាចស្លាប់ដោយសារជំងឺបេះដូង
យើងចង់ថែរាង រក្សាទម្ងន់ សម្រេចចិត្តមិនញ៉ាំអាហារពេលព្រឹក ឬអ្នកខ្លះក៏រវល់ខ្លាំងញ៉ាំមិនទៀតទាត់ ប្រយ័ត្នខ្លួនទៅ គួរកែទម្លាប់ឡើងវិញ ព្រោះការសិក្សាមួយ ទើបចេញផ្សាយដើមសប្ដាហ៍នេះ បញ្ជាក់ថា មិនញ៉ាំអាហារពេលព្រឹក ពាក់ព័ន្ធហានិភ័យស្លាប់ដោយសារជំងឺសសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

ករណីសិក្សាថ្មីនេះ ចេញផ្សាយលើព្រឹត្តិប័ត្រ របស់សាកលវិទ្យាអាមេរិក ផ្នែកជំងឺបេះដូង កាលពីថ្ងៃទី ២២ ខែមេសា ២០១៩។ លោកសាស្ត្រាចារ្យ Wei Bao មកពីសាកលវិទ្យាល័យ Lowa របស់អាមេរិក បញ្ជាក់ថា ក្រៅពីកត្តាអាយុ ភេទ ពូជសាសន៍ ស្ថានភាពសេដ្ឋកិច្ច របបអាហារ ទម្លាប់រស់នៅ ទម្ងន់ និងស្ថានភាពជំងឺ ការសិក្សាថែមរកឃើញថា គ្នាយើងមិនញ៉ាំអាហារពេលព្រឹក មានហានិភ័យ កើតជំងឺសរសៃឈាមបេះដូង ៨៧% ខ្ពស់ជាងអ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ។
ការសិក្សានេះ ធ្វើឡើងដោយប្រើប្រាស់ទិន្នន័យស្ទង់មតិពលរដ្ឋអាមេរិក ពីឆ្នាំ ១៩៨៨-១៩៩៤ អាយុចាប់ពី ៤០-៧៥ ឆ្នាំ ដោយសរុបចំនួន ៦.៥៥០នាក់។
អ្នកសិក្សា ក៏បានធ្វើការពិនិត្យស៊ីជម្រៅបន្ថែមទៀត ពាក់ព័ន្ធថាតើមនុស្សម្នាក់ញ៉ាំអាហារពេលព្រឹកញឹកញាប់ប៉ុនណា? ក៏ដូចជាអត្រាស្លាប់ ដោយសារជំងឺសរសៃឈាមបេះដូង។ ជាលទ្ធផល បង្ហាញថា ធម្មតាអ្នកមិនញ៉ាំអាហារពេលព្រឹកមាន ៥,១% អ្នកកម្រញ៉ាំអាហារពេលព្រឹក មាន ១០,៩% ញ៉ាំមិនទៀងទាត់មាន ២៥% និងអ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃមាន ៥៩%។
សាស្ត្រាចារ្យ Wei Bao លើកឡើងថា អាហារពេលព្រឹក ត្រូវគេជឿថាជារបបអាហារប្រចាំថ្ងៃសំខាន់បំផុតសម្រាប់យើង បើទោះជាមិនមានភស្តុតាងបញ្ជាក់ច្បាស់ក៏ដោយ។ លោកថា ការសិក្សានេះ គឺដើម្បីគាំទ្រទៅដល់គុណប្រយោជន៍របស់អាហារពេលព្រឹក អាចកត្តាបន្ថយកត្តាប្រឈមជំងឺជាច្រើនដូចជា បញ្ហាតម្រងនោម ទឹកនោមផ្អែម និងពពួកជំងឺខ្លាញ់ជាច្រើន ដែលសុទ្ធសឹងជាភ្នាក់ងារបង្កទៅជា ជំងឺសរសៃឈាមបេះដូង។
យោងតាមរបាយការណ៍ចេញផ្សាយដោយអង្គការសុខភាពពិភពលោក គិតត្រឹមឆ្នាំ ២០១៦ អត្រាអ្នកស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងជុំវិញពិភពលោក គឺមានដល់ទៅ ១៥,២ លាននាក់។

ការសិក្សា រកឃើញថា បើធៀបជាមួយអ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ អ្នកមិនញ៉ាំអាហារពេលព្រឹក មានហានិភ័យខ្ពស់ស្លាប់ដោយជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៕
ចុចអាន៖ហេតុផល ១០ យ៉ាង ធ្វើឲ្យយើងចង់ញុំាអាហារប្រៃៗ
ចុចអាន៖អាហារបំប៉នភាពស៊ាំក្នុងរដូវភ្លៀង ៩ ប្រភេទ ងាយរកបានលើទីផ្សារ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ