Connect with us

សុខភាព

សារធាតុគ្រោះថ្នាក់ ១១ យ៉ាង ក្នុងគ្រឿងសម្អាង ស្ត្រីមានផ្ទៃពោះគួរចៀសវាង

បានផុស

នៅ

អំឡុងពេលពរពោះ អរម៉ូនម៉ាក់ៗមានការប្រែប្រួលជាច្រើន បណ្ដាលឲ្យមានធុំក្លិនខ្លួន ស្បែកស្រអាប់ មានសង្វារជាដើម។ បញ្ហាទាំងនេះហើយ ជាមូលហេតុ​ជំរុញ​ឲ្យ​មនុស្ស​ស្រី​ស្វែងរក​ផលិតផល​មក​ប្រើប្រាស់ ​ព្រោះខ្លាចបាត់សម្រស់។ ជួនកាលគាត់គិតថា ផលិតផល​គ្រឿងសម្អាង​នោះគេ​ប្រើ​ឬ​ធ្លាប់​ប្រើ​មក​យូរ​ហើយ​ មិន​ឃើញ​មាន​កើត​អី​ផង​ ទើប​គាត់​បន្តប្រើប្រាស់ រហូតដល់មានបញ្ហាទើបស្ដាយក្រោយ។

ខាងក្រោម​នេះ ​ជាសារធាតុគីមី​ក្នុង​គ្រឿងសម្អាង​មាន​គ្រោះថ្នាក់​បំផុត​ សម្រាប់​ស្ត្រី​មាន​គត៌៖

១. Formaldehyde: មាន​ក្នុង​ថ្នាំ​លាប​សក់ ថ្នាំលាបក្រចក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប៉ះពាល់សារធាតុ Formaldehyde អំឡុង​ពេល​មាន​ផ្ទៃពោះ ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ពិការភាព ចាប់ពីការខូចទ្រង់ទ្រាយពីកំណើត រហូតដល់​ការ​រំលូត​កូន​ដោយ​ឯកឯង។

២. Retinol or Retin A: ពពួក​ថ្នាំ​លាប​និង​លេប​បាត់​មុន

ការ​ប្រើប្រាស់វីតាមីន A សំយោគ (retinoids) ដូចជា isotretinoin (Accutane) អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​បណ្ដាល​ឱ្យ​មានផលប៉ះពាល់ជាច្រើនលើការវិវត្តរបស់អំប្រ៊ីយ៉ុង និងទារក រួមទាំង​ការ​រលូត​កូន ការ​សម្រាល​កូន​មិន​គ្រប់ខែ និងពិការភាពពីកំណើតផ្សេងៗ។

៣. Benzoyl peroxide & salicylic acids: គ្រីមលាបបាត់មុន

ម៉ាក់ៗ​អាចប្រើប្រាស់បានដោយសុវត្ថិភាពក្នុងកម្រិតតិចតួច តែគួរ​ពិភាក្សា​ជាមួយ​ពេទ្យ​ឲ្យ​ច្បាស់​សិន​ចៀសវាង​ហានិភ័យ។

៤. Hydroquinone: ពពួក​ផលិតផល​ឲ្យស បាត់​ជាំ អាចម៍រុយ

មាន​ឥទ្ធិពល​លើ​សត្វ​រួម​មាន​ការ​សម្រាល​កូន​ខូច​ទ្រង់ទ្រាយ និង​ទាប​ជាង​ទម្ងន់​កំណើត​មធ្យម។

៥. Aluminum chloride: ផលិតផល​បំបាត់​ក្លិន ក្លិន​ខ្លួន ក្លិន​ក្លៀក

បណ្ដាលឲ្យមានការយឺតយ៉ាវនៃការលូតលាស់ ក៏ដូចជាពិការភាពនៃគ្រោងឆ្អឹងផងដែរ។ លើសពីនេះ​អត្រានៃការស្លាប់​របស់​ទារក និងទារកក្នុងផ្ទៃត្រូវបានកើនឡើងយ៉ាងខ្លាំង។

៦. Chemical sunscreen: ឡេការពារកំដៅថ្ងៃមួយចំនួយ

វាប៉ះពាល់ដល់អរម៉ូន ធ្វើឲ្យអរម៉ូនអ៊ីស្ត្រូសែនខ្សោយ ហើយអាចផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទម្ងន់កំណើតនៅក្នុងការសិក្សាពីមនុស្ស។

៧. Tetracycline: ថ្នាំ​អង់​ទីប្យូទិច

តេត្រាស៊ីគ្លីន​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់ឆ្អឹង និងធ្វើឱ្យធ្មេញ​របស់​ទារកប្រែពណ៌។ Tetracyclines មិនត្រូវ​បាន​ណែនាំឲ្យ​ប្រើ​បន្ទាប់​ពី​សប្តាហ៍ទី៥ នៃការមានផ្ទៃពោះនោះទេ។

៨. Fragrance: មាន​ក្នុងទឹកអប់ និងផលិតផលបាត់ក្លិន

រំខាន​ដល់​កម្រិត​អរម៉ូន ប៉ះពាល់ដល់ការមានកូន និងការកើនឡើងទឹកដោះម្តាយ នៅពេលអ្នក​មាន​ផ្ទៃពោះ។

៩. Paraben: ក្រោម​ទម្រង់​ជា methylparaben, propylparaben, butylparaben, and ethylparaben

វាអាច​មាន​ផល​វិបាក​សម្រាប់​ការ​លូតលាស់​ទម្ងន់​ជា​បន្តបន្ទាប់​របស់គត៌។

១១. Diazolidyn urea: មាន​ក្នុង Mascara

បណ្ដាល​ឲ្យ​កូន​មាន​ជំងឺមហារីក។ ដូច្នេះសូមអ្នកម្ដាយដែលកំពុងតែពពោះ គួរកុំប្រើសារធាតុទាំងនេះចូលទៅក្នុងខ្លួនអី។

ដើម្បី​ចៀសវាង​បញ្ហា​ប៉ះពាល់​ដល់​គតិ​ ម្ដាយ​គ្រប់រូប​គួរ​ពិភាក្សា​ជាមួយ​ពេទ្យ​ជំនាញ ឬ​ជ្រើសរើស​ផលិតផល​ធម្មជាតិ​មក​ប្រើប្រាស់​បន្តិចបន្តួច​ដូចជា ប្រេងដូង ឬ​ពន្លៃ​រមៀត​ជា​ដើម៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖បើមិនចង់ខូចមុខ កុំប្រើគ្រឿងសម្អាងដែលផ្ទុកគ្រឿងផ្សំ ៦ នេះ ជាមួយគ្នាឲ្យសោះ

ចុចអាន៖រឿង ៥ យ៉ាង ស្រីៗកំពុងពពោះត្រូវយកចិត្តទុកដាក់ ការពារកុំឲ្យមានបញ្ហាសុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ នាទីutes មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម