Connect with us

សុខភាព

អត្ថប្រយោជន៍របស់គ្រាប់ឈៀ ៦ យ៉ាង មិនគួររំលង

បានផុស

នៅ

គ្រាប់ឈៀមានទំហំតូចពិតមែន ប៉ុន្តែវាសម្បូរសារជាតិចិញ្ចឹមច្រើនណាស់ ណាមួយវាជាអាហារសំខាន់មួយនៅក្នុងរបបអាហារ Aztec និង Maya បុរាណ ខណៈវាត្រូវគេសរសើរអំពីអត្ថប្រយោជន៍ អស់ជាច្រើនសតវត្សមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាប់ឈៀមានរូបរាងស្រដៀងគ្រាប់ជី វាធ្វើការបានយ៉ាងល្អក្នុងការប្រឆាំងអុកស៊ីតកម្ម ថែមទាំងសម្បូរជាតិរ៉ែ ជាតិកាកសរសៃ និងអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយពង្រឹងសុខភាពបេះដូង ឆ្អឹង និងរក្សាជាតិស្ករក្នុងរាងកាយផងដែរ។ ទាំងនេះសុទ្ធតែជាអត្ថប្រយោជន៍របស់គ្រាប់ឈៀដែលបញ្ជាក់ដោយវិទ្យាសាស្ត្រ៖

១. មានជីវជាតិខ្ពស់

គ្រាន់តែគ្រាប់ឈៀ២ស្លាបព្រាផ្ទុកសារធាតុចិញ្ចឹមដូចជា៖

ថាមពល ១៣៨កាឡូរី

ប្រូតេអ៊ីន ៤,៧ក្រាម

ខ្លាញ់ ៨,៧ក្រាម

alpha-linolenic acid (ALA) ៥ក្រាម

កាបូនអ៊ីដ្រាត ១១,៩ក្រាម

ជាតិកាកសរសៃ ៩,៨ក្រាម

កាល់ស្យូម ១៤ភាគរយនៃតម្រូវការប្រចាំថ្ងៃ

ជាតិដែក ១២ភាគរយនៃតម្រូវការប្រចាំថ្ងៃ

ម៉ាញ៉េស្យូម ២៣ភាគរយនៃតម្រូវការប្រចាំថ្ងៃ

ផូស្វ័រ ២០ភាគរយនៃតម្រូវការប្រចាំថ្ងៃ

ស័ង្កសី ១២ភាគរយនៃតម្រូវការប្រចាំថ្ងៃ

វីតាមីន B1 (thiamine): ១៥ភាគរយនៃតម្រូវការប្រចាំថ្ងៃ

វីតាមីន B3 (niacin): ១៦ភាគរយនៃតម្រូវការប្រចាំថ្ងៃ។

២. ផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងគ្រាប់ឈៀរួមមានអាស៊ីត chlorogenic, អាស៊ីត caffeic, myricetin, quercetin និង kaempferol ។ ទាំងអស់នេះអាចមានឥទ្ធិពលការពារលើបេះដូង និងថ្លើមរបស់អ្នក ក៏ដូចជាលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកទៀតឯណោះ។

៣. ជួយសម្រកទម្ងន់

សារជាតិពីរនៅក្នុងគ្រាប់ឈៀជាតួល្បីក្នុងវិស័យសម្រកទម្ងន់គឺ ប្រូតេអ៊ីន និង ជាតិកាកសរសៃ។

៤. កាត់បន្ថយហានិភ័យជំងឺបេះដូង៤. កាត់បន្ថយហានិភ័យជំងឺបេះដូង

វាមានសមត្ថភាពកាត់បន្ថយហានិភ័យជំងឺបេះដូងដោយសារតែជាតិកាកសរសៃនិង ALA ដែលវាផ្ទុក។

៥. ផ្ទុកនូវសារធាតុល្អៗសម្រាប់ឆ្អឹង

កាល់ស្បូម ម៉ាញ៉េស្យូ ផូស្វ័រ និង AlA សុទ្ធតែជាសារធាតុល្អៗសម្រាប់បំប៉នសុខភាពឆ្អឹង។

គេទទួលបានលទ្ធផលនេះពីការពិសោធន៍ក្នុងខ្លួនរបស់សត្វ។

ការសិក្សាមួយណែនាំថា គ្រាប់ឈៀមានអត្ថប្រយោជន៍សុខភាពជាច្រើន ចាប់ពីការសម្រកទម្ងន់ រហូតដល់ការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ទោះជាយ៉ាងណាក៏ដោយ គេនៅតែបន្តស្រាវជ្រាវបន្ថែមដើម្បីបញ្ជាក់ថាវាពិតជាល្អសម្រាប់មនុស្ស១០០ភាគរយមែន ព្រោះកន្លងមកគេទើបតែពិសោធន៍នៅលើសត្វទេ។ ដូច្នេះបើអ្នកចង់ទទួលអត្ថប្រយោជន៍ខាងលើរបស់វាសូមធ្វើការពិចារណាក្នុងការបញ្ចូលពួកវាទៅក្នុងរបបអាហាររបស់អ្នកដូចជា ទឹកក្រឡុក អង្ករអូត ទឹកដោះគោជូរ នំដុតជាដើម៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖អត្ថប្រយោជន៍ពីមើមឈូកទឹកកក ជួយកាត់បន្ថយជាតិខ្លាញ់ និងសម្រក់ទម្ងន់

ចុចអាន៖អត្ថប្រយោជន៍ ១២ យ៉ាង ពីផ្លែប័រ ជួយទាំងសុខភាពរាងកាយ និងសម្រស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខេត្តតាកែវ
ព័ត៌មានជាតិ៣៥ វិនាទី មុន

អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ​កងកម្លាំងឈរជើងការពារព្រំដែនប្រាសាទតាមាន់

ព័ត៌មានជាតិ៦ នាទីutes មុន

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំខ្មែរ នៅខេត្តស្វាយរៀង

ព័ត៌មានជាតិ១២ នាទីutes មុន

AmCham  ស្នើឱ្យរដ្ឋាភិបាលខ្លួនពិចារណាឡើងវិញនៃការដាក់ពន្ធលើកម្ពុជា និងអំពាវនាវដៃគូ ពាណិជ្ជកម្មនានារួមគ្នារកដំណោះស្រាយ

សេចក្ដីជូនដំណឹង២០ នាទីutes មុន

សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ដ្រីស្វាគមន៍ភាគហ៊ុនិក ABA សម្រាប់ជំនួប​កំពូល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្វីទៅ ជា «ពន្ធឆ្លើយតបឱ្យស្មើគ្នា» ឬ​ Reciprocal Tariff របស់ ត្រាំ?

Sokha Hotels

ព័ត៌មានពេញនិយម