សុខភាព
ជំងឺថប់បារម្ភដែលឧស្សាហ៍ជួបប្រទះ អាចព្យាបាលបាន
១) អ្វីជាជំងឺថប់បារម្ភ?
ពាក្យថា “ថប់បារម្ភ” មានន័យថាមានអារម្មណ៍ធុញថប់ ព្រួយបារម្ភ ឬភ័យខ្លាច។
អាការៈថប់បារម្ភ អាចស្ដែងចេញដូចជា ឧស្សាហ៍ញ័រទ្រូង ញ័រដៃ អួលដើមក បែកញើស ទន់ដៃទន់ជើង អស់កម្លាំង តឹងក្បាល តឹងកញ្ចឹងក ចុករោយសាច់ដុំ ស្ងួតមាត់ ចេះតែចង់បត់ជើង មានអារម្មណ៍មិនស្រួលក្នុងខ្លួន ខ្លាចថាគាំងបេះដូង ខ្លាចទៅជាឆ្កួត ជាដើម។ ជំងឺថប់បារម្ភ ជាចង្កោម នៃជំងឺជាច្រើនដូចជា ជំងឺស្រឺត ជំងឺអាកូរ៉ាហ្វូបៀ ជំងឺថប់បារម្ភសង្គម និងជំងឺថប់បារម្ភទូទៅជាដើម។
២) ការវិវត្តន៍ និង ផលវិបាក ៖
ជំងឺថប់បារម្ភ ច្រើនមានលក្ខណៈរ៉ាំរ៉ៃ បើមិនព្យាបាល គឺវាអាចនៅបន្តដល់រាប់ឆ្នាំ ឬ សឹងមួយជីវិតក៏មាន ដែលរំខានជាខ្លាំងដល់កិច្ចការប្រចាំថ្ងៃ ហើយក្នុងករណីខ្លះ អ្នកជំងឺអាចទៅជាឧស្សាហ៍ធ្វើទុក្ខក្នុងខ្លួន ទៅជាអស់សង្ឃឹមលែងចង់រស់ ឬទៅប្រើប្រាស់ថ្នាំងងុយគេង ស្រា និងគ្រឿងញៀន នាំឲ្យកាន់តែប៉ះពាល់ដល់សុខភាពថែមទៀត។

៣) ការព្យាបាល ៖
យ៉ាងណាក៏ដោយ ជំងឺថប់បារម្ភអាចព្យាបាលជាសះស្បើយដោយប្រើប្រាស់ឱសថ និងការព្យាបាលចិត្តសាស្ត្រពីសំណាក់ក្រុមវេជ្ជបណ្ឌិតឯកទេស។
សារផ្ដាំផ្ញើ ៖
សូមចងចាំថា ការមានជំងឺថប់បារម្ភ មិនមែនបានន័យថាអ្នកទន់ខ្សោយ មិនចេះគ្រប់គ្រងចិត្តខ្លួនឯង ឬចរិតមានបញ្ហានោះទេ។ វាជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ដូចគ្នានឹងជំងឺលើសឈាម ទឹកនោមផ្អែម ឬរលាកសន្លាក់ដែរ។ អ្វីដែលល្អ គឺមានការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺថប់បារម្ភ។

ប្រសិនបើ លោក លោកស្រី សង្ស័យថា លោក លោកស្រី ឬមនុស្សដែលលោក លោកស្រីស្គាល់ មានជំងឺថប់បារម្ភ សូមអញ្ជើញមកទទួលការពិគ្រោះ និងព្យាបាល ដោយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ ៖ រស្មី
ចុចអាន៖ធ្លាក់ឈាមក្រោយសម្រាល អាចនាំឲ្យស្ត្រីបាត់បង់ជីវិតឬគ្មានកូននៅពេលក្រោយ
ចុចអាន៖ឧស្សាហ៍គេងភ្ញាក់ទាំងកណ្ដាលយប់ មកពីមូលហេតុទាំង ៦ នេះ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា