សុខភាព
WHO និយាយថា ជំងឺកូវីដ១៩ នៅតែជាគ្រាអាសន្នសុខភាពសកល (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធទី១៩ខែតុលាថា ជំងឺកូវីដ១៩ នៅតែជាគ្រាអាសន្នសកល បន្ទាប់ពីជំងឺនេះបានផ្ទុះឡើងកាលពីជិត៣ឆ្នាំមុន។

គណៈកម្មាធិការគ្រាអាសន្នរបស់ WHO បានធ្វើសេចក្តីប្រកាសជាលើកដំបូងសម្រាប់ជំងឺកូវីដ១៩ នៅថ្ងៃទី៣០ខែមករា ឆ្នាំ២០២០។
ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បាននិយាយនារយៈពេលប៉ុន្មានខែចុងក្រោយថា ថ្វីបើករណីឆ្លងកំពុងធ្លាក់ចុះនៅក្នុងផ្នែកខ្លះនៃពិភពលោកក៏ដោយ ប៉ុន្តែប្រទេសនានានៅតែត្រូវរក្សាការប្រុងប្រយ័ត្ន និងជំរុញឲ្យទទួលបានវ៉ាក់សាំង សម្រាប់ប្រជាជនដែលងាយរងគ្រោះបំផុតរបស់ពួកគេ។

គណៈកម្មាធិការរបស់ WHO និយាយថា “ថ្វីបើមានការយល់ឃើញជាសាធារណៈថា ជំងឺរាតត្បាតនេះបានចប់ទៅហើយនៅក្នុងផ្នែកខ្លះនៃពិភពលោកក៏ដោយ តែវានៅតែជាព្រឹត្តិការណ៍សុខភាពសាធារណៈដែលបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សុខភាពរបស់ប្រជាជនពិភពលោក”។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានថា “ជំងឺរាតត្បាតនេះបានធ្វើឲ្យយើងភ្ញាក់ផ្អើលពីមុន ហើយវាអាចកើតឡើងម្តងទៀត”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ WHO ចេញការព្រមានចំពោះថ្នាំសេរ៉ូផ្តាសាយ ៤ប្រភេទ បន្ទាប់ពីកុមារ ៦៦នាក់ស្លាប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ