សុខភាព
អ្នកចូលចិត្តច្រៀងលេងកម្សាន្ត នឹងទទួលបានអត្ថប្រយោជន៍ ១០ យ៉ាងនេះក្នុងរាងកាយ
នរណាថាមិនចូលចិត្តច្រៀងគ្រាន់តែច្រៀងមិនពិរោះ ទោះបីជាច្រៀងមិនពិរោះពួកយើងនៅតែអាចទទួលយកអត្ថប្រយោជន៍ពីការច្រៀងដដែលមិនខុសគ្នាឡើយ។
កន្លងមកច្រៀងមិនគិតពីអត្ថប្រយោជន៍អ្វីទេ គឺច្រៀងយកតែសប្បាយមួយមុខគត់ ថាមិនត្រូវថ្ងៃនេះជាថ្ងៃដែលអ្នកទើបនឹងដឹងថាការច្រៀងមានអត្ថប្រយោជន៍ច្រើនយ៉ាងនេះសោះ៖

១. កាត់បន្ថយភាពតានតឹង
គេធ្វើការវាស់អរម៉ូនស្ត្រេសនៅក្នុងទឹកមាត់របស់មនុស្សមុននិងក្រោយពេលច្រៀងក្នុងឆ្នាំ២០១៧។ អ្នកស្រាវជ្រាវរកឃើញថាអរម៉ូននោះថយចុះបន្ទាប់ពីច្រៀងរួច មានន័យថាមនុស្សមានអារម្មណ៍ធូរស្រាលកាន់តែច្រើនបន្ទាប់ពីបញ្ចេញសម្លេងហើយ ប៉ុន្តែអរម៉ូននោះថយចុះតែពេលច្រៀងដោយគ្មានសម្ពាធប៉ុណ្ណោះ។
២. រំញោចការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ
អ្នកច្រៀងបង្ហាញនូវកម្រិត immunoglobulin A ខ្ពស់ វាជាប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយជួយដល់ការប្រឆាំងនឹងជំងឺ។ បើអ្នកគ្រាន់តែស្ដាប់ចម្រៀងមិនច្រៀងតាមទេនោះ អ្នកបានត្រឹមកាត់បន្ថយស្ត្រេសមិនមានពង្រឹងប្រព័ន្ធភាពស៊ាំជាមួយទេ។
៣. បង្កើនកម្រិតការទ្រាំនឹងភាពឈឺចាប់
ការច្រៀងជាក្រុមជួយឲ្យរាងកាយមនុស្សបញ្ចេញ “អរម៉ូនអង់ដូហ្វីន” ដែលជាអរម៉ូនជួយបង្កើនអារម្មណ៍វិជ្ជមាននិងផ្លាស់ប្ដូឬកម្រិតនៃការឈឺចាប់ឲ្យធូរជាងមុន។
៤. ជួយបំបាត់ស្រមុក
សកម្មភាពច្រៀងធម្មតាអាចផ្លាស់ប្ដូររបៀបដកដង្ហើមរបស់យើង សូម្បីតែការលេងឧបករណ៍តន្ត្រីក៏ជួយកាត់បន្ថយការស្រម៉ុកដែរ។

៥. ជួយពង្រឹងមុខងាររបស់សួត
ដោយសារការច្រៀងវាពាក់ព័ន្ធនឹងការគ្រប់គ្រងបញ្ជាទៅកាន់សាច់ដុំទើបវាមានប្រយោជន៍ចំណោះសួតនិងស្ថានភាពដង្ហើមរបស់យើង។ ការសិក្សាបង្ហាញថាតិចនិកដកដង្ហើមប្រើជាមួយរបៀបច្រៀងផ្ដល់អត្ថប្រយោជន៍ល្អៗដល់អ្នកជំងឺខាងក្រោម៖
_ ជំងឺស្ទះសួតរ៉ាំរ៉ៃ
_ ហឺត
_ ជំងឺសរសៃប្រសាទ
_ មហារីក
_ ជំងឺក្រិនច្រើនកន្លែង…
លើសពីនេះវាថែមទាំងបង្កើនអុកស៊ីសែននៅក្នុងឈាមទៀតផង។
៦. ជួយឲ្យការប្រាស្រ័យទាក់ទងនឹងអ្នកដទៃប្រសើរឡើង
ចំណុចនេះកើតឡើងនៅពេលយើងច្រៀងជុំគ្នានឹងអ្នកផ្សេងៗទៀតដូចជាក្នុង ខារ៉ាអូខេ ជប់លៀង ឬការប្រគុំតន្ត្រីជាដើម។
៧. ជំនួយការចងចាំសម្រាប់អ្នកមានជំងឺវង្វេង
មានករណីខ្លះអ្នកជំងឺចងចាំលើសពីពាក្យច្រៀងទៀតគឺ ពួកគាត់អាចនឹកឃើញនូវរឿងរ៉ាវដែលភ្លេចកន្លងមកយ៉ាងគួរឲ្យភ្ញាក់ផ្អើល។
៨. រំសាយទុក្ខកង្វល់
អ្នកស្រាវជ្រាវរកឃើញថាអ្នកច្រៀងជាក្រុម រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តមិនមានការវិវត្តទេ ហើយអារម្មណ៍នៃសុខុមាលភាពរបស់ពួកគេនៅតែមានស្ថេរភាពជានិច្ច។
៩. ជួយសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍ឲ្យប្រសើរឡើង
អ្នកស្រាវជ្រាវបង្ហាញថា អ្នកចូលរួមការពិសោធន៍រាយការណ៍ពីភាពប្រសើរឡើងនៃសុខភាពផ្លូវចិត្ត អារម្មណ៍ និងអារម្មណ៍សុខុមាលភាពរបស់ពួកគេដែលជាលទ្ធផលនៃការច្រៀងសុទ្ធសាធ។
១០. ពង្រឹងសមត្ថភាពនៃការនិយាយស្ដី
ជាច្រើនទស្សវត្សរ៍មុន អ្នកវិទ្យាសាស្ត្រចាប់ផ្តើមស្រាវជ្រាវពីឥទ្ធិពលនៃការច្រៀងចំពោះមនុស្សដែលពិបាកក្នុងការនិយាយដោយសារតែស្ថានភាពសរសៃប្រសាទដូចជា អូទីស្សឹម ជំងឺផាកឃីនសុន ជំងឺបន្ទាប់ពីដាច់សរសៃឈាមខួរក្បាល… លទ្ធផលបង្ហាញថាការច្រៀងជាវិធីល្អមួយដើម្បីជួយពួកគាត់ឲ្យនិយាយស្ដីប្រសើរជាងមុន៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖កុំមើលស្រាល ៥ ហេតុផលនេះ អាចជះឥទ្ធិពលដល់ជនរងគ្រោះខ្លាំង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង