សុខភាព
វៀតណាម មានអ្នកឆ្លងជំងឺផ្តាសាយបក្សី លើកដំបូងក្នុងរយៈពេល ៨ឆ្នាំ
ក្រសួងសុខាភិបាលវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែតុលាថា ក្មេងស្រីអាយុ៥ឆ្នាំម្នាក់នៅខេត្ត Phu Tho ភាគខាងជើង បានក្លាយជាអ្នកជំងឺផ្តាសាយបក្សី A/H5 ដំបូងគេរបស់វៀតណាម ចាប់តាំងពីឆ្នាំ ២០១៤ មក។

លោក Tran Nhu Duong អនុប្រធានវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត បាននិយាយថា អ្នកជំនាញមួយក្រុម ត្រូវបានបញ្ជូនទៅកាន់កន្លែងដែលក្មេងស្រីរស់នៅ ហើយដោយមានការសហការជាមួយនាយកដ្ឋានសុខភាពសត្វ, ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន ពួកគេបានធ្វើការស៊ើបអង្កេតផ្នែកវេជ្ជសាស្ត្រទាក់ទងនឹងករណីនេះ។
ការធ្វើតេស្តសំណាកចំនួន៦៥នៃអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ សុទ្ធតែចេញលទ្ធផលអវិជ្ជមានមេរោគ A/H5 ហើយសុខភាពរបស់ពួកគេគឺធម្មតា។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ទេថា តើក្មេងស្រីរូបនោះឆ្លងដំបូងដោយរបៀបណា។
ចាប់តាំងពីឆ្នាំ២០០៣មក ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ A/H5 លើមនុស្សចំនួន១២៨នាក់ ហើយពួកគេទាំងអស់សុទ្ធតែបានឆ្លងមេរោគ H5N1។ មនុស្សចំនួន៦៤នាក់បានស្លាប់។

ក្នុងឆ្នាំ២០១៤ មានករណីឆ្លងមេរោគ H5N1 ចំនួនពីរ នៅខេត្តភាគខាងត្បូង Binh Phuoc និង Dong Thap ហើយអ្នកទាំងពីរបានស្លាប់។
ករណីជំងឺផ្ដាសាយបក្សីក្នុងចំណោមសត្វបក្សី នៅតែកំពុងរីករាលដាលក្នុងតំបន់ជាច្រើននៃប្រទេសវៀតណាម។
ជំងឺគ្រុនផ្តាសាយបក្សីចំពោះមនុស្ស អាចបង្កើតរោគសញ្ញាផ្លូវដង្ហើម ចាប់ពីកម្រិតស្រាលដូចជាគ្រុនក្តៅ និងក្អក រហូតដល់កម្រិតធ្ងន់ធ្ងរដូចជារលាកសួត ឬរហូតដល់ស្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ចិន រកឃើញករណីជំងឺផ្តាសាយបក្សី H3N8 ឆ្លងពីសត្វទៅមនុស្ស ជាលើកដំបូង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ