សុខភាព
លោកស្រី ឱ វណ្ណឌីន៖ ការប៉ះពាល់សុខភាពនៅកម្ពុជា គឺ៩៥%បណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថា ការប៉ះពាល់សុខភាពនៅកម្ពុជា គឺ៩៥% បណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃដែលបង្កឱ្យកើតជំងឺផ្សេងៗ។

លោកស្រីបានលើកឡើងបែបនេះនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងធនាគារជាតិនៃកម្ពុជាស្តីពី“កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាម៉ីបុគ្គលតាមរយៈប្រព័ន្ធបាគង” កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា៖ «ការបន្តការយកចិត្តទុកដាក់របស់បុគ្គល និងក្រុមគ្រួសារនៅតែជាការចាំបាច់បំផុតសម្រាប់ការថែទាំសុខភាពរៀងៗខ្លួន។ ចូរកុំភ្លេចថា សុខភាពជាកត្តាចម្បងមួយធ្វើអ្វីក៏ដោយ បើអត់មានសុខភាពល្អទេ ធ្វើអ្វីមិនកើតទេ បើក្នុងគ្រួសារមួយងាកឈឺៗ ធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសារមិនមានពេលប្រកបការងារប្រចាំថ្ងៃ ហើយការចំណាយថវិកា ក៏ចេះតែចេញ លុះយូរៗទៅវាអស់ទ្រព្យធ្លាក់ចូលភាពក្រីក្រ»។
លោកស្រីបានណែនាំថា ត្រូវចូលរួមប្តេជ្ញាកសាងសុខភាពគ្រួសារឱ្យបានល្អ មានសុភមង្គល មានធនធានសម្រាប់កូនចៅជំនាន់ក្រោយរបស់ ព្រោះថាការប៉ះពាល់សុខភាពកន្លងមកនេះ នៅកម្ពុជា គឺ៩៥%បណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ។ លោកស្រីបានបន្តទៀតថា ពេលទារកកើតមកភ្លាមត្រូវបំបៅដោះម្តាយ ហើយបើសិនជាម្តាយគាត់មិនមានអនាម័យបានត្រឹមត្រូវទេ ធ្វើឱ្យប៉ះពាល់ដល់កូនបណ្តាលឱ្យរាករូស កូនមានភាពស្គាំងស្គម ខ្វះអាហាររូបត្ថម្ភដោយនាំយកមេរោគទាំងនេះរហូតដល់កូនធំហើយប្រសិនបើអ្នកម្តាយមិនបានយល់ដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខដែលតម្រូវឱ្យចាក់ទៅតាមពេលវេលាកំណត់ទៀតនោះ នឹងធ្វើឱ្យកូនខ្វះភាពស៊ាំក្នុងខ្លួនការពារជំងឺពេលកូនធំឡើងធ្វើឱ្យសុខភាពមិនល្អឧស្សាហ៍ឈឺច្រើនប៉ះពាល់ដល់ការសិក្សារៀនសូត្រ រៀនមិនពូកែ ហើយឈប់រៀនទីបំផុតប៉ះពាល់ដល់កំលាំងពលកម្មរបស់ជាតិទាំងមូល។

លោកស្រីបានបន្ថែមទៀតថា៖ «អ៊ីចឹងហើយបានជាយើងចាំបាច់ត្រូវថែទាំសុខភាពរបស់យើងក្រុមគ្រួសារយើង និងកូនចៅរបស់យើងតាំងពីកើតរហូតដល់ធំហើយស្ត្រីដើរតួនាទីសំខាន់ណាស់ក្នុងការងារទាំងនេះ»។ យ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់ថា ស្ត្រីខ្លួនឯង ក៏ត្រូវតែថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អប្រសើរផងដែរ ព្រោះតែរវល់មើលថែទាំក្រុមគ្រួសារភ្លេចមើលថែទាំខ្លួនឯង ក៏មិនល្អដែរ ដើម្បីឱ្យក្រុមគ្រួសារមានសុខភាពទាំងអស់គ្នា និងមានសុភមង្គល៕
ដោយ៖ សំអឿន

-
សន្តិសុខសង្គម១៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល