Connect with us

សុខភាព

ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូច តម្រងនោមដែរ

បានផុស

នៅ

ដើម្បី​បំបាត់​ការស្រេក​ទឹក ពេល​អាកាសធាតុ​ក្តៅ គ្នា​យើង​ខ្លះ ចូលចិត្ត​ផឹក​ទឹកត្រជាក់ហើយ​ផ្អែម​ទៀត ដោយ​ខ្លះផឹក​សឹង​រាល់ថ្ងៃ។ បើដូច្នេះ គួរកែប្រែ​ទម្លាប់​ឡើង​វិញ​ហើយ ព្រោះ​ផឹកភេសជ្ជៈ​ផ្អែម​ច្រើន បង្ក​ឲ្យ​កើត​ជំងឺ​តម្រងនោម មិន​ចាញ់​ផឹក​ស្រា​ប៉ុន្មាន​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សា​មួយលើ​បុរស និង​ស្រ្តី សម្បុរ​ខ្មៅ នៅ​រដ្ឋ Missisippi របស់​អាមេរិក រកឃើញ​ថា អ្នក​ផឹក​ភេសជ្ជៈ​ផ្អែម​ច្រើន ទាំង​ភេសជ្ជៈ​កំប៉ុង និង​ទឹកផ្លែឈើ មាន​ហានិភ័យ ៦១% វិវត្ត​ទៅ​កើត​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ។ ការ​សិក្សា​នេះ ធ្វើឡើង​ពី​ឆ្នាំ​២០០០-២០០៤ ហើយ​អ្នកស្រាវជ្រាវតាមដាន​លើ​អ្នកចូលរួម​ក្នុង​ការសិក្សាពី​ឆ្នាំ​២០០៩-២០១៣។

ប៉ុន្ដែ​លទ្ធផល​ការសិក្សា​នេះ ពុំបាន​បញ្ជាក់​ពី​ប្រភេទ​ភេសជ្ជៈ​នីមួយៗដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ឲ្យ​កើត​ជំងឺ​តម្រងនោម​នោះទេ។

លោក​វេជ្ជបណ្ឌិត Holly Kramer និង David Shoham នៃ​សាកលវិទ្យាល័យ Loyola នៅ​រដ្ឋ Chicago ដែល​ចូលរួម​ក្នុង​ការសិក្សា បញ្ជាក់​ថា ការ​រកឃើញ​នេះពាក់ព័ន្ធ​នឹង​សុខភាព​សាធារណៈ​របស់​អាមេរិកក្នុង​ការ​កាត់បន្ថយ​ការ​ផឹក​ភេសជ្ជៈ​ផ្អែមតាមរយៈ​ការ​ដំឡើង​ពន្ធ។

ចំណែក​អ្នកជំងឺ​តម្រងនោម Duane Sunwold ដែល​ចូលរួម​ផ្ដល់​យោបល់​ណែនាំ​ក្នុង​ការសិក្សា​នេះ លើកឡើង​ថា លោក​កែប្រែ​ទម្លាប់​ញ៉ាំ និង​ផឹក ដើម្បី​ការពារ​កុំឲ្យ​ជំងឺ​កើតឡើង​វិញ។ លោក​ណែនាំ​ឲ្យ​អ្នកជំងឺ​តម្រងនោម​ផ្សេងទៀត ចាំបាច់​កាត់​បន្ថយ​ផឹក​ភេសជ្ជៈ​ផ្អែម៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ញ៉ាំអាហារទាំងនេះប្រចាំថ្ងៃមិនល្អទេ អាចប្រឈមជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម