សុខភាព
អ៊ូហ្គង់ដា ប្រាប់ឲ្យប្រជាជនប្រយ័ត្ន ខណៈរកឃើញអ្នកឆ្លងជំងឺអេបូឡា ៩ករណីទៀត (មានវីដេអូ)
ប្រទេសអ៊ូហ្គង់ដា បានរាយការណ៍អំពីការឆ្លងជំងឺអេបូឡា ចំនួន៩ករណីបន្ថែមទៀត នៅក្នុងរដ្ឋធានី កំប៉ាឡា, នាំឲ្យចំនួនសរុបនៃការឆ្លងដែលគេដឹង កើនដល់១៤ករណី ក្នុងរយៈពេលពីរថ្ងៃចុងក្រោយ។

ការផ្ទុះឡើង បានចាប់ផ្តើមក្នុងខែកញ្ញា នៅតំបន់ជនបទ ភាគកណ្តាលប្រទេសអ៊ូហ្គង់ដា។ មេរោគបានរីករាលដាលនៅដើមខែនេះទៅកាន់រដ្ឋធានី កំប៉ាឡា ដែលជាទីក្រុង មានប្រជាជនជាង ១.៦លាននាក់។
រដ្ឋមន្ត្រីសុខាភិបាលលោកស្រី Jane Ruth Aceng បាននិយាយនៅលើ Twitter ថា មនុស្ស៧នាក់ក្នុងចំណោម៩នាក់ ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអាទិត្យ គឺជាសមាជិកគ្រួសាររបស់បុរសម្នាក់មកពីសង្កាត់ Masanafu។ ពេលនេះ គាត់បានបាត់បង់ជីវិតហើយ ដោយសារជំងឹអេបូឡា។ លោកស្រីបន្តថា មនុស្សម្នាក់ទៀត គឺជាបុគ្គលិកសុខាភិបាល ដែលបានព្យាបាលបុរសរូបនោះ និងប្រពន្ធរបស់គាត់នៅគ្លីនិកឯកជន។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Aceng មិនបាននិយាយទេថាតើ អ្នកទាំងប្រាំបួន ត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័កឬក៏អត់ មុនពេលពួកគេធ្វើតេស្ដវិជ្ជមាន។
លោកស្រី Aceng បាននិយាយនៅលើ Twitter របស់ខ្លួនថា “បងប្អូនជនជាតិអ៊ូហ្គង់ដា សូមមានការប្រុងប្រយ័ត្ន។ សូមរាយការណ៍ ប្រសិនបើអ្នកមានទំនាក់ទំនង ឬស្គាល់មនុស្សណាម្នាក់ដែលទាក់ទង”។

គួរបញ្ជាក់ថា មានករណីបញ្ជាក់ និងសង្ស័យជំងឺអេបូឡាជាង ៩០ ករណីនៅក្នុងប្រទេសអ៊ូហ្គង់ដា ចាប់តាំងពីមេរោគផ្ទុះឡើង រួមទាំងការស្លាប់មនុស្សយ៉ាងតិច ៤៤នាក់ផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
មេរោគដែលកំពុងចរាចរក្នុងប្រទេសអ៊ូហ្គង់ដា គឺជាប្រភេទជំងឺ “អេបូឡាបំប្លែងខ្លួនស៊ូដង់” ដែលមិនមានវ៉ាក់សាំងណាអាចយកឈ្នះបាន ខុសពីវីរុស Zaire ធម្មតា ដែលរីករាលដាលនៅក្នុង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អង់គ្លេស រកឃើញអ្នកឆ្លងមេរោគបណ្តាលឲ្យហូរឈាមតាមប្រដាប់ភេទស្រដៀង អេបូឡា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ