សុខភាព
គ្រូពេទ្យណែនាំថា បរិភោគ Hotpot ប៉ះពាល់សុខភាពខ្លាំង បើមិនធ្វើតាមក្បួនទាំងនេះទេ
ពេលវេលាជួបជុំគ្រួសារញាតិមិត្តបងប្អូន មិនអាចរំលងបានពីការបរិភោគអាហារជុំគ្នាឈុតធំឡើយ គ្រួសារខ្លះចូលចិត្តសាច់អាំង ស៊ុប ឬអាហារផ្សេងៗគ្នា អ្វីដែលពេញនិយមបំផុតនោះគឺឆ្នាំងភ្លើង គេនិយមហៅ Hotpot នោះឯង។
ស្របពេលដែលយើង រវល់តែឆ្ងាញ់និងសប្បាយដោយសារការជួបជុំ មនុស្សភាគច្រើនមិនសូវជាយកចិត្តទុកដាក់ប៉ុន្មានទេ លើផលប៉ះពាល់របស់ឆ្នាំងភ្លើងដ៏ឈ្ងុយឆ្ងាញ់ ជាពិសេសចំពោះអ្នកចូលចិត្តហុតទឹកស៊ុបតែម្ដង។

យោងទៅតាមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Mount Alvernia បានឲ្យដឹងថា ឆ្នាំងភ្លើងដែលយើងឧស្សាហ៍បរិភោគរាល់ដងនោះ ផ្ទុកសូដ្យូមខ្ពស់ហួសបរិមាណមិនគួរទទួលទាន បើតាមការណែនាំយើងអាចបរិភោគឆ្នាំងភ្លើងយ៉ាងច្រើនពីរដងប៉ុណ្ណោះក្នុងមួយខែ។ សូម្បីស៊ុបធ្វើពីផ្សិត បន្លែ ប៉េងប៉ោះ ដែលយើងគិតថាវាផ្ដល់នូវសុខភាពល្អ បែរជាមានកម្រិតសូដ្យូមខ្ពស់ជាងស៊ុបស៊ីឈ័នទៅទៀត។ ខាងក្រោមនេះជាក្បួនខ្លះៗសម្រាប់ញ៉ាំឆ្នាំងភ្លើងមិនឲ្យប៉ះពាល់សុខភាពដូចមុន៖
១. ជ្រើសរើសទឹកស៊ុបរសជាតិស្រាល និងព្យាយាមកុំហុតទឹកស៊ុបច្រើនពេក
២. ដាក់បន្លែស្រស់ចូលទៅក្នុងទឹកស៊ុបឲ្យច្រើនជាងពួកអាហារកែច្នៃ
៣. បរិភោគសាច់សុទ្ធ សាច់មាន់ស្រស់ សាច់ត្រី ឬតៅហ៊ូ ជាជាងសាច់ជាប់ខ្លាញ់
៤. ជៀសវាងញ៉ាំអាហារកែច្នៃដូចជា ប្រហិត ហតដក ព្រោះវាផ្ទុកសូដ្យូមច្រើនមែនទែន
៥. ជៀសវាងទទួលទានភេសជ្ជៈផ្អែមពេកអំឡុងពេលញ៉ាំឆ្នាំងភ្លើង
៦. ដាក់កម្រិតទឹកជ្រលក់ឲ្យសមល្មមកុំដិតពេក
៧. ត្រូវចម្អិតសាច់និងបន្លែឲ្យឆ្អិន ១០០ភាគរយ ការពារការពុលអាហារ

គ្រូពេទ្យនៅមន្ទីរពេទ្យ Mount Alvernia ណែនាំអ្នកចូលចិត្តទឹកស៊ុបដិតៗ សម្បូរខ្លាញ់សម្បូរសូដ្យូមឲ្យបរិភោគឆ្នាំងភ្លើងយ៉ាងច្រើនពីរដងក្នុងមួយខែជាកំហិត ដោយសារតែវាប៉ះពាល់ណាស់ចំពោះទម្ងន់ ធ្វើឲ្យលើសខ្លាញ់ លើសឈាម ខូចក្រលៀន មានជំងឺរ៉ាំរ៉ៃ និងជំងឺបេះដូង ដូច្នោះហើយអ្នកគួរបរិភោគវាឲ្យមានកម្រិតត្រឹមត្រូវទើបមានសុវត្ថិភាព៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖អាហារបំប៉នភាពស៊ាំក្នុងរដូវភ្លៀង ៩ ប្រភេទ ងាយរកបានលើទីផ្សារ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ