សុខភាព
ជំងឺហ្សែនមួយប្រភេទ ធ្វើឲ្យមនុស្សសើចដោយគ្មានមូលហេតុ
ជំងឺ “Angelman” បកប្រែថា “មនុស្សទេវតា” គឺជាជំងឺហ្សែនមួយប្រភេទ ដែលប៉ះពាល់ដល់ការលូតលាស់របស់កុមារ ការនិយាយស្ដី ការរក្សាលំនឹងខ្លួន បង្កពិការភាពបញ្ញា និងពេលខ្លះប្រកាច់ទៀតផង។
បុគ្គលណាមានផ្ទុកជំងឺនេះចូលចិត្តញញឹមនិងសើចជារឿយៗពិបាកនឹងទប់ ជាពិសេសតែងតែសប្បាយចិត្ត រំភើបចិត្តជាងមនុស្សធម្មតា។ ការលូតលាស់យឺតចាប់ផ្តើមពីអាយុប្រហែល ៦ទៅ១២ខែ ជារោគសញ្ញាដំបូងនៃជំងឺ “Angelman” ចំណែកឯការប្រកាច់នឹងចាប់ផ្ដើមនៅអាយុ២ទៅ៣ឆ្នាំ។ យ៉ាងណាមិញ អ្នកជំងឺអាចមានជីវិតយូរប្រហែលមនុស្សធម្មតាគ្រាន់តែមិនអាចព្យាបាលជំងឺបាន។
ការព្យាបាលជំងឺនេះគេផ្ដោតសំខាន់ទៅលើ ការគ្រប់គ្រងសុខភាព ការគេង និងការលូតលាស់។ សម្រាប់ការរកឥទ្ធិពលពីជំងឺ Angelman វិញមានដូចជា៖
_ លូតលាស់យឺតរួមមាន មិនចេះលូន មិនមានសញ្ញានៃការនិយាយស្ដី (អាយុ ៦ទៅ១២ខែ)
_ ពិការភាពបញ្ញា
_ មិនចេះនិយាយ ឬនិយាយតិចតួចបំផុត
_ ពិបាកដើរ បម្លាស់ទី ពិបាករក្សាលំនឹង
_ សើច ញញឹមច្រើន
_ ជាមនុស្សសប្បាយចិត្ត រំភើបចិត្តច្រើន
_ ពិបាកបរិភោគ ឬបៅ
_ ពិបាកគេង។
យើងអាចសង្កេតឃើញអ្នកជំងឺ Angelman មានលក្ខណៈដូចខាងក្រោម៖
_ ប្រកាច់ ចាប់ផ្ដើមនៅអាយុ ២ទៅ៣ឆ្នាំ
_ ចលនាឆ្កុយៗ និងប្លែកៗ
_ ក្បាលតូច និងកំប៉ិតពីក្រោយ
_ រុញអណ្ដាត
_ ស្បែក សក់ និងភ្នែក មានពណ៌ស្រាល
_ មានបញ្ហាក្នុងការគេង
_ ឆ្អឹងខ្នងកោងជាដើម។
Angelman ជាជំងឺហ្សែនបណ្ដាលមកពីបញ្ហាជាមួយហ្សែនក្នុងក្រូម៉ូសូម ១៥ ហៅថា ubiquitin protein ligase E3A (UBE3A) gene វាជាជំងឺកម្រ សូម្បីអ្នកស្រាវជ្រាវក៏មិនទាន់ដឹងពីមូលហេតុពិតប្រាកដែរ។ បើកូនលោកអ្នកមានបញ្ហាដូចដែលបានរៀបរាប់នៅខាងលើ សូមធ្វើការណាត់ពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីដោះស្រាយនិងគ្រប់គ្រងជំងឺនោះ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖អ្នកចូលចិត្តច្រៀងលេងកម្សាន្ត នឹងទទួលបានអត្ថប្រយោជន៍ ១០ យ៉ាងនេះក្នុងរាងកាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»