សុខភាព
បញ្ឈប់ទម្លាប់ ៦ យ៉ាងនេះក្រោយទទួលទានអាហារ ព្រោះគ្រោះថ្នាក់ខ្លាំង
រាងកាយមាំទាំល្អជួយបង្ការគ្រោះថ្នាក់ពីជំងឺនានា។ ក្នុងនោះដើម្បីបានរាងកាយមាំមួន លុះត្រាតែមានសុខភាពល្អជាមុនសិន។ យ៉ាងណាមិញសុខភាពល្អ ត្រូវការចាំបាច់ពីការថែទាំរបស់យើងម្នាក់ៗ។ ហេតុនេះការជ្រើសរើសទទួលទានពិតជាជះឥទ្ធិពលដល់រាងកាយទាំងមូល។ ដូច្នេះគួរចៀសវាងទង្វើមួយចំនួនដូចខាងក្រោម ដើម្បីបង្ការគ្រោះថ្នាក់សុខភាពផ្សេងៗ៖
-មិនត្រូវពិសារទឹកតែ ក្រោយទទួលទានអាហាររួច ព្រោះទឹកតែមានជាតិអាស៊ីដអាចបណ្ដាលឲ្យប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អ។

-មិនត្រូវងូតទឹកនៅពេលបរិភោគអាហាររួចភ្លាមៗ ព្រោះបណ្តាលឲ្យសរសៃឈាមរត់មិនស្រួល។ ដោយសារមូលហេតុនេះ ប្រព័ន្ធរំលាយអាហារនឹងចុះខ្សោយ ហើយអាចធ្វើឲ្យចុកពោះបាន។
-មិនត្រូវដើរចុះឡើង បន្ទាប់ពីទទួលទានអាហាររួចនោះទេ ព្រោះការដើរធ្វើឲ្យការរំលាយអាហារមិនបានល្អ និងធ្វើឲ្យពោះវៀនចុកថែមទៀត។
-មិនត្រូវគេង រាល់ពេលបរិភោគអាហារហើយភ្លាមដាច់ខាត ព្រោះក្រពះនឹងសម្រាកដោយមិនអាចរំលាយអាហារបាន ហើយអាចធ្វើឲ្យឈឺក្រពះ។
-មិនត្រូវបន្ធូរខ្សែក្រវ៉ាត់ឬចង្កេះខោ ក្រោយពេលទទួលទាន ព្រោះវាធ្វើឲ្យក្បាលពោះ លៀនចេញមកក្រៅ ប្រៀបដូចមនុស្សគ្មានចង្កេះ។

-មិនត្រូវទទួលទានផ្លែឈើ នៅពេលពោះទទេ ព្រោះវាបណ្ដាលឲ្យមានអាការៈ ហើមពោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ