Connect with us

សុខភាព

បញ្ឈប់​ទម្លាប់ ៦ យ៉ាង​នេះ​ក្រោយ​ទទួលទាន​អាហារ ព្រោះ​គ្រោះថ្នាក់​ខ្លាំង

បានផុស

នៅ

រាងកាយ​មាំទាំ​ល្អ​ជួយ​បង្ការ​គ្រោះថ្នាក់​ពី​ជំងឺ​នានា។ ក្នុងនោះ​ដើម្បីបានរាងកាយមាំមួន  លុះត្រា​តែ​មាន​សុខភាព​ល្អ​ជា​មុនសិន។ យ៉ាងណាមិញ​សុខភាព​ល្អ ត្រូវការ​ចាំបាច់ពី​ការ​ថែទាំ​របស់​យើង​ម្នាក់ៗ។ ហេតុនេះ​ការជ្រើសរើសទទួលទានពិតជាជះឥទ្ធិពល​ដល់​រាងកាយ​ទាំងមូល។ ដូច្នេះ​គួរ​ចៀសវាង​ទង្វើ​មួយ​ចំនួន​ដូចខាងក្រោម ដើម្បី​បង្ការ​គ្រោះថ្នាក់​សុខភាព​ផ្សេងៗ៖

-មិន​ត្រូវ​ពិសារ​ទឹកតែ ក្រោយទទួលទានអាហាររួច ព្រោះ​ទឹកតែ​មាន​ជាតិ​អាស៊ីដ​អាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​មិន​បាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-មិន​ត្រូវងូតទឹកនៅពេលបរិភោគអាហាររួចភ្លាមៗ ព្រោះ​បណ្តាល​ឲ្យ​សរសៃ​ឈាម​រត់​មិន​ស្រួល។ ដោយសារ​មូលហេតុនេះ ប្រព័ន្ធរំលាយអាហារនឹងចុះខ្សោយ ហើយ​អាច​ធ្វើ​ឲ្យ​ចុកពោះ​បាន។

-មិន​ត្រូវ​ដើរ​ចុះ​ឡើង បន្ទាប់ពី​ទទួលទាន​អាហារ​រួច​នោះ​ទេ ព្រោះការ​ដើរធ្វើឲ្យការ​រំលាយ​អាហារ​មិន​បាន​ល្អ និង​ធ្វើ​ឲ្យ​ពោះវៀន​ចុក​ថែមទៀត។

-មិន​ត្រូវគេង រាល់ពេលបរិភោគអាហារហើយភ្លាមដាច់ខាត ព្រោះ​ក្រពះ​នឹង​សម្រាក​ដោយ​មិន​អាច​រំលាយ​អាហារ​បាន ហើយ​អាច​ធ្វើ​ឲ្យ​ឈឺ​ក្រពះ។

-មិនត្រូវ​បន្ធូរខ្សែក្រវ៉ាត់ឬចង្កេះខោ ក្រោយពេលទទួលទាន ព្រោះវាធ្វើឲ្យក្បាលពោះ លៀន​ចេញ​មក​ក្រៅ ប្រៀបដូច​មនុស្ស​គ្មាន​ចង្កេះ។

-មិន​ត្រូវ​ទទួលទាន​ផ្លែឈើ នៅ​ពេល​ពោះ​ទទេ ព្រោះ​វា​បណ្ដាល​ឲ្យ​មាន​អាការៈ​ ហើមពោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម