សុខភាព
ដុកទ័រថា អាហារ ៤ មុខនេះ នឹងបញ្ឈប់ប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់ភ្លាមៗ
បន្ថែមពីលើរាងស្លីម មានសុខភាពល្អ និងមិនធាត់ មានប្រព័ន្ធដុតខ្លាញ់ល្អក្នុងរាងកាយ វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់ជាច្រើនទៀតដូចជា ជំងឺសរសៃឈាម ឬជំងឺខ្លាញ់រុំថ្លើម។
ប៉ុន្តែបើញ៉ាំអាហារមិនល្អ វាអាចនឹងធ្វើឲ្យប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់ធ្វើការមិនសូវមានប្រសិទ្ធភាពផងដែរ ហើយខាងក្រោមនេះ ជាអាហារ៤ប្រភេទ ដែលដុកទ័រណែនាំថា បន្ទាប់ពីញ៉ាំរួច ប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ នឹងឈប់ដំណើរការភ្លាមៗ។ សូម្បីតែមួយមាត់ក៏ដោយ។
១ តែទឹកដោះគោដាក់គជ់ និងភេសជ្ជៈផ្អែមៗទាំងអស់

គ្រឿងផ្សំតែទឹកដោះគោ មានបរិមាណតិចតួចនៃតែ។ នៅសល់គឺទឹកដោះគោ ដែលអាចមកពីទឹកដោះគោស្រស់ ឬលាយជាមួយក្រែម ដែលអាចមានជាតិស្ករខ្ពស់។ នៅពេលណាដែលរាងកាយទទួលបានកាបូអ៊ីដ្រាតច្រើន វាមិនល្អសម្រាប់រាងកាយដូចជាស្ករស ឬម្សៅដែលត្រូវបានកែច្នៃដូចជាគុជ រួមទាំងក្រែមដែលមិនមានទឹកដោះគោ ដើម្បីបន្ថែមក្លិនក្រអូប។ បើញ៉ាំវានឹងធ្វើឲ្យប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនឈប់ភ្លាម។ ដោយសារតែនៅពេលណាដែលរាងកាយទទួលបានកាបូអ៊ីដ្រាតខ្ពស់ នៅក្នុងម្សៅនិងស្ករ ដែលមិនល្អសម្រាប់រាងកាយ នឹងធ្វើឲ្យអាំងស៊ុយលីនរបស់រាងកាយកើនឡើង។
២ អាហារសម្រន់

មិនថាប្រភេទណានៃ baguette នោះទេ សុទ្ធតែផ្ទុកនូវកាបូអ៊ីដ្រាតដែលស្រូបយកបានខ្ពស់ ដែលជាម្សៅដែលប្រែទៅជាស្ករបានយ៉ាងឆាប់រហ័ស។ ជាលទ្ធផល កម្រិតអាំងស៊ុយលីនក្នុងរាងកាយកើនឡើងកាន់តែខ្លាំងថែមទៀត។ លើសពីនេះ នំមានផ្ទុកសារធាតុបន្ថែមច្រើន ដែលជំរុញអាំងស៊ុយលីនកាន់តែច្រើននៅក្នុងខ្លួន ហើយរាងកាយបញ្ឈប់ដំណើរការនៃប្រព័ន្ធដុតខ្លាញ់ផងដែរ។
៣ ភេសជ្ជៈគ្មានជាតិស្ករ

ភេសជ្ជៈគ្មានជាតិស្ករសូន្យ ហាក់ដូចជាមានសុខភាពល្អ ប៉ុន្តែការពិតវាច្រើនតែមានផ្ទុកនូវជាតិផ្អែម ឬ aspartame និង sucralose ដែលទាំងពីរនេះអាចជំរុញសកម្មភាពរបស់អាំងស៊ុយលីនបានយ៉ាងល្អ។ រាងកាយរបស់អ្នកឈប់ដុតបំផ្លាញជាតិខ្លាញ់ភ្លាមៗ នៅពេលដែលអ្នកញ៉ាំជាទៀងទាត់។
៤ ទឹកផ្លែឈើ

សូម្បីតែទឹកផ្លែឈើ ១០០ភាគរយឬតិចជាង ក៏មានជាតិស្ករខ្ពស់ដែរ ដោយទឹកផ្លែឈើមួយកែវមានជាតិស្ករប្រហែលមួយកែវដូចសូដា (ប្រហែល ៥-៦ស្លាបព្រានៃជាតិស្ករ)។ តាមការណណែនាំ យើងអាចញ៉ាំវាជាផ្លែឈើស្រស់ដើម្បីទទួលបានជាតិសរសៃកាន់តែប្រសើរ ហើយគួរហូបជាមួយអាហារ ហើយញ៉ាំក្នុងបរិមាណត្រឹមត្រូវ កុំញ៉ាំច្រើនពេក។
ទោះយ៉ាងណា មិនមែនមានន័យថាគ្រប់អាហារដែលបបានរៀបរាប់ខាងលើ មិនមែនត្រូវបានហាមឃាត់មិនឲ្យបរិភោគទាល់តែសោះ ប៉ុន្តែគួរតែបរិភោគតិចៗ នេះរួមបញ្ចូលទាំងការធ្វើលំហាត់ប្រាណលើសពី ៣០នាទី ៣-៥ ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីអនុញ្ញាតឲ្យប្រព័ន្ធមេតាបូលីស បន្តធ្វើការដោយឧស្សាហ៍ព្យាយាមដូចរាល់ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ