សុខភាព
អត្ថប្រយោជន៍ ១០ យ៉ាងពីផ្លែល្ពៅ ជួយសម្រកទម្ងន់ និងមហារីក
និន្នាការអាហារមានសុខភាពល្អ នៅតែបន្តមានភាពរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ទន្ទឹមគ្នានេះ អ្នកប្រហែលជាធ្លាប់ឃើញគ្រឿងផ្សំសុខភាពដ៏មានតម្លៃជាញឹកញាប់ ក្នុងអាហារដែលទទួលទាន នោះគឺ “ល្ពៅ” ហេតុអ្វីបានជាអាហារសុខភាពភាគច្រើនមានល្ពៅ? ដូច្នេះតើផ្លែល្ពៅផ្ដល់អត្ថប្រយោជន៍ដល់រាងកាយរបស់យើងយ៉ាងដូចម្ដេច?

១ ល្ពៅគឺជាបន្លែមួយប្រភេទដែលមានពណ៌លឿង-ទឹកក្រូច ដែលជួយចិញ្ចឹម និងថែរក្សាភ្នែកឲ្យនៅតែមើលឃើញច្បាស់ល្អ
២ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលកាត់បន្ថយហានិភ័យនៃជំងឺមហារីក
៣ ចិញ្ចឹមស្បែកឲ្យតឹងណែន មានសំណើម ពន្យាភាពជ្រីវជ្រួញ (ជាពិសេសស្រីៗ)
៤ ពង្រឹងប្រព័ន្ធភាពស៊ាំសម្រាប់រាងកាយ កាត់បន្ថយការឈឺថ្កាត់
៥ បន្ថយកម្រិតជាតិស្ករក្នុងឈាម គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
៦ មានផ្ទុកខ្លាញ់តិច ជាតិស្ករតិច អាហារដែលមានជាតិសរសៃខ្ពស់ ថាមពលទាប ដូច្នេះហើយវាជាអាហារដែលស័ក្ដិសមសម្រាប់អ្នកដែលចង់ស្រកទម្ងន់
៧ ការពារជំងឺបេះដូង និងសរសៃឈាម
៨ ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការធម្មតា ពីជាតិសរសៃចំណីអាហារខ្ពស់
៩ ជួយស្តាសាច់ដុំឡើងវិញ បន្ទាប់ពីហាត់ប្រាណ
១០ ការពារគ្រួសក្នុងថង់ទឹកប្រមាត់។

លើសពីនេះ ល្ពៅមិនត្រឹមតែល្អសម្រាប់ទទួលទានមួយមុខប៉ុណ្ណោះទេ។ គ្រាប់ល្ពៅក៏ល្អសម្រាប់បំបាត់ភាពតានតឹងបានយ៉ាងល្អថែមទៀតផង ខណៈប្រេងល្ពៅ ក៏ជួយបំប៉នសរសៃប្រសាទ ឬសូម្បីតែការទទួលទានផ្លែល្ពៅ ក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងកម្រិតធម្មតាផងដែរ។ ដូច្នេះសូមសាកល្បងញ៉ាំល្ពៅ ប៉ុន្តែសម្រាប់អ្នកចង់ចង់ញ៉ាំល្ពៅដើម្បីសម្រកទម្ងន់ បន្ថយកម្រិតជាតិស្ករក្នុងឈាម កុំញ៉ាំល្ពៅដោយការយកទៅធ្វើបង្អែម។ ដោយសារតែវាជាបង្អែមដែលមានជាតិស្ករខ្ពស់ វាត្រូវបានគេណែនាំឲ្យស្ងោរ ឬចំហុយ ហើយញ៉ាំជាមួយបន្លែ និងផ្លែឈើផ្សេងៗ ឬធ្វើស៊ុបល្ពៅក៏បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដុកទ័រថា អាហារ ៤ មុខនេះ នឹងបញ្ឈប់ប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់ភ្លាមៗ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា