សុខភាព
ការត្រួតពិនិត្យសុខភាពបេះដូង
នៅប្រទេសកម្ពុជា បច្ចុប្បន្នកំពុងប្រឈមមុខនឹងការកើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ និងជំងឺមិនឆ្លងផ្សេងៗទៀត។
ក្នុងនោះ ជំងឺបេះដូង ដើរតួឈានមុខគេ នៃមូលហេតុស្លាប់ និងពិការភាពច្រើនជាងគេរបស់ប្រភេទជំងឺមិនឆ្លង នៅទូទាំងពិភពលោក ជាពិសេសក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍។
សុខភាពបេះដូង ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារ ដើម្បីចៀសវាងពីគ្រោះថ្នាក់។ ការពិនិត្យ និងតាមដានសុខភាពបេះដូង (Heart check-up) ជាទៀងទាត់ ជួយឲ្យអ្នករកឃើញនូវកត្តាប្រឈម (Risk Factor) ឬដំណាក់កាលដំបូង (Early Stage) របស់ជំងឺបេះដូង ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា និងការពារបាននូវផលវិបាកធ្ងន់ធ្ងរ ដែលអាចឈានទៅដល់ការបាត់បង់ជីវិត។
ក) តើអ្នកណាដែលគួរតែធ្វើការពិនិត្យសុខភាពបេះដូង?
ការពិនិត្យសុខភាពទៅលើក្រុមមនុស្សដែលងាយប្រឈម ដូចជា ៖
– អាយុ ៖ ប្រុស លើសពី៤០ឆ្នាំ ស្រី លើសពី៤៥ឆ្នាំ
– អ្នកលើសសំពាធឈាម (Hypertension)
– អ្នកលើសជាតិខ្លាញ់(Dyslipidemia)
– អ្នកលើសជាតិស្ករ (Diabetes mellitus)
– អ្នកពិសាបារី
– អ្នកដែលលើសទម្ងន់ (Overwieght)
– អ្នកដែលមិនទម្លាប់ហាត់ប្រាណ ឬ ប្រកបរបររស់នៅនឹងមួយកន្លែងយូរម៉ោង (Inactivity)
– ប្រវត្តិគ្រួសារធ្លាប់មានជំងឺបេះដូង (Family history of heart disease)
– ស្ត្រេសច្រើន
ខ) តើការពិនិត្យសុខភាពបេះដូង មានអ្វីខ្លះ
– រកមើលថា សន្ទស្សន៍ នៃទម្ងន់ (BMI) ដោយវាស់ទម្ងន់ និងកម្ពស់ (កម្រិតធម្មតា ចន្លោះ ១៨.៥-២៤.៩)
– វាស់សំពាធឈាម ៖ រកមើលបញ្ហាលើសឈាម
– ការពិនិត្យជាតិខ្លាញ់ ៖ រកមើលបញ្ហាលើសខ្លាញ់
– ការពិនិត្យជាតិស្ករ ៖ រកមើលបញ្ហាលើសស្ករ
– ការថតសួត (Chest X-ray)
– ការចាប់ចង្វាក់បេះដូង (EKG)៖ រកមើលបញ្ហាវិបត្តិចង្វាក់បេះដូង
– ការធ្វើអេកូបេះដូង (Echocardiogram) ៖ មើលរូបរាង មុខងារ របស់បេះដូង
– និង ការពិនិត្យពិសេសចាំបាច់មួយចំនួនទៀតដូចជា ៖
• ការចាប់ចង្វាក់បេះដូង ២៤ម៉ោង (Holter EKG 24H) ៖ តាមដានចង្វាក់បេះដូង ២៤ម៉ោង
• ការរត់លើម៉ាស៊ីនដើម្បីស្វែងរកបញ្ហាស្ទះសរសៃឈាមបេះដូង (Stress Test)
• ស្កែនបេះដូង (Coronary CT scan)
គ) តើការពិនិត្យសុខភាពបេះដូង ប្រព្រឹត្តទៅដោយវិធីយ៉ាងណា?
ការពិនិត្យសុខភាពបេះដូង ប្រព្រឹត្តធ្វើឡើងជា២ដំណាក់កាល ៖
១) ការពិនិត្យស្រាវជ្រាវ (Screening stage) ៖
– ជួបពិគ្រោះ និង ពិនិត្យ ជាមួយគ្រូពេទ្យឯកទេសបេះដូង
– ការវាស់ទម្ងន់ និង កម្ពស់
– ការធ្វើតេស្តឈាម រកមើល ជាតិខ្លាញ់ ជាតិស្ករ
– ការចាប់ចង្វាក់បេះដូង (EKG)
– ការធ្វើអេកូបេះដូង (Echocardiogram)
– ការថតសួត (Chest X-ray)
២) ការពិនិត្យធ្វើរោគវិនិច្ឆ័យ (Diagnosis stage) ៖
– ការចាប់ចង្វាក់បេះដូង ២៤ ម៉ោង (Holter EKG 24H) ក្នុងករណីគ្រូពេទ្យសង្ស័យមានបញ្ហាវិបត្តិចង្វាក់បេះដូង
– ការរត់លើម៉ាស៊ីនដើម្បីស្វែងរកបញ្ហាស្ទះសរសៃឈាមបេះដូង (Stress Test)
– ស្តែនបេះដូង (Coronary CT Scan)
– ការឆ្លុះមើលសរសៃឈាមបេះដូង (Coronary Artery Angiography)
ឃ) តើអ្នកគួរធ្វើអ្វីខ្លះមុនមកជួបពិគ្រោះ ពិនិត្យសុខភាពបេះដូង ៖
– អត់ញាំអាហារឲ្យបានយ៉ាងតិច១២ម៉ោង មុនមកធ្វើការពិនិត្យ
-ចៀសវាង ការញាំតែ និង កាហ្វេ
– កុំប្រើប្រាស់ ក្រែម ប្រេង ឬ ម្សៅ លើដើមទ្រូង
– ផ្ដល់នូវព័ត៌មានលំអិត រាល់ប្រវត្តិជំងឺ និង ឯកសារប្រវត្តិធ្លាប់ពិនិត្យសុខភាពពីមុន
ង) តើអ្នកគួរធ្វើដូចម្ដេច ដើម្បីមានសុខភាពបេះដូងល្អ
– ហាត់ប្រាណឲ្យបានទៀងទាត់
– កុំពិសាបារី
– កុំពិសាសុរា
– កាត់បន្ថយការបរិភោគអាហារមានរសជាតិប្រៃ
– គ្រប់គ្រងការលើសសំពាធឈាម លើសជាតិខ្លាញ់ លើសជាតិស្ករ ឲ្យបានល្អ ប្រសិនជាអ្នកមាន
– ជួបពិគ្រោះ ពិនិត្យ ជាមួយគ្រូពេទ្យ ឲ្យបានទៀងទាត់
ប្រសិនបើលោកអ្នកមានកត្តាប្រឈម ដូចរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសបេះដូង នៅមជ្ឈមណ្ឌលបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា។
ការពារបេះដូងអ្នក ដើម្បីការរស់នៅប្រកបដោយសុខភាពល្អ សុភមង្គលយូរអង្វែង ដោយការផ្លាស់ប្ដូររបៀបរបបរស់នៅ និងការត្រួតពិនិត្យសុខភាពបេះដូង ឲ្យបានទៀងទាត់រៀងរាល់ឆ្នាំ៕
អត្ថបទ ៖ រស្មី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់