សុខភាព
ស្រ្តីគួរធ្វើតេស្តពិនិត្យរកជំងឺមហារីកសុដន់នៅអាយុប៉ុន្មាន?
ជំងឺមហារីកសុដន់ជាជំងឺកាចសាហាវដែលបានឆក់យកជីវិតស្រ្តីជាច្រើននាក់ក្នុងមួយឆ្នាំៗ។ ជំងឺនេះគ្មានវ៉ាក់សាំងការពារទេ តែស្រ្តីអាចកាត់បន្ថយអត្រាគ្រោះថ្នាក់នៃមហារីកសុដន់ដោយធ្វើតេស្តរកមហារីកសុដន់មុនពេលកោសិកាមហារីករីករាលដាល ព្រោះការព្យាបាលនៅដំណាក់កាលដំបូងមានភាពងាយស្រួលនិងមានឱកាសជាសះស្បើយខ្ពស់។ តើស្រ្តីគួរធ្វើតេស្តពិនិត្យរកជំងឺមហារីកសុដន់នៅអាយុប៉ុន្មាន តាមវិធីណាខ្លះនិងញឹកញាប់ប៉ុនណា?

ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺមហារីកសុដន់ ស្រ្តីអាចធ្វើតេស្តពិនិត្យរកមហារីកសុដន់តាមរយៈការស្ទាបពិនិត្យសុដន់ដោយខ្លួនឯង ការថតអេកូសុដន់និងការថតកៀបសុដន់ (Mammogram)។
១. ការស្ទាបពិនិត្យសុដន់ដោយខ្លួនឯង
ការស្ទាបពិនិត្យសុដន់ដោយខ្លួនឯងអាចជួយស្រ្តីដឹងពីស្ថានភាពសុដន់ខ្លួនឯង។ ស្រ្តីពេញវ័យចាប់ពីអាយុ២០ឆ្នាំឡើងគួរពិនិត្យនិងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងជាប្រចាំរៀងរាល់ខែ បន្ទាប់ពីថ្ងៃមករដូវដំបូង៧-១០ថ្ងៃ ព្រោះក្រោយពេលមករដូវហើយ សុដន់ស្រ្តីមិនមានភាពតឹង រឹងនិងឈឺទេ ដោយសារបំរែបំរួលអ័រម៉ូនមានការថយចុះ។ ចំណែកស្រ្តីវ័យអស់រដូវគួរស្ទាបពិនិត្យសុដន់ដោយខ្លួនឯងនៅថ្ងៃដដែលៗជារៀងរាល់ខែ ឧទាហរណ៍ ថ្ងៃទី១ជារៀងរាល់ខែ។
ស្រ្តីអាចធ្វើការស្ទាបពិនិត្យសុដន់ខ្លួនឯងដោយមើលកញ្ចក់។ ប្រសិនបើស្រ្តីពិនិត្យសុដន់ខាងស្តាំ ស្រ្តីត្រូវលើកដៃខាងស្តាំដាក់លើក្បាល ហើយយកម្រាមដៃខាងធ្វេងស្ទាបរកកូនកណ្តុរ ឬដុំនៅតំបន់ឆ្អឹងដងកាំបិត កនិងក្រោមក្លៀក ហើយអូសច្បូតចុះម្តងបន្តិចៗរហូតដល់ចុងសុដន់។ បន្ទាប់មកស្ទាបមើលដុំក្នុងសុដន់ដោយប្រើម្រាមដៃចង្អុរ កណ្តាលនិងនាងស្ទាបសុដន់ជាចលនារង្វង់ពីគល់សុដន់រហូតដល់ចុងសុដន់ រួចច្របាច់ចុងសុដន់មើល។
ក្នុងអំឡុងពេលស្ទាបពិនិត្យសុដន់ បើស្រ្តីប្រទះឃើញសុដន់មានការប្រែប្រួលដូចខាងក្រោម ស្រ្តីគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ព្រោះអាចជារោគសញ្ញាមហារីកសុដន់៖
- សុដន់សងខាងប្រែប្រួលរូបរាង អាចរីកធំខុសធម្មតា ឬធំម្ខាងតូចម្ខាង
- លើសុដន់ឬក្រោមក្លៀកមានដុំពក
- ស្បែកឬចុងសុដន់មានស្នាម ខួចឬខូងចូលក្នុងដូចសំបកក្រូចពោធិ៍សាត់
- ស្បែកឬចុងសុដន់មានការរលាក ឡើងក្រហមឬក្តៅ
- ចុងសុដន់លិបចូលក្នុង
- ចុងសុដន់មានហូរទឹករងៃ ឈាមឬទឹកដោះ ពេលសង្កត់លើឬច្របាច់ (ក្នុងករណីស្រ្តីមិនបំបៅដោះឬមានផ្ទៃពោះ)
២. ការថតអេកូសុដន់
ជាទូទៅស្រ្តីគួរថតអេកូសុដន់ចាប់ពីអាយុ២០-៣៩ឆ្នាំជារៀងរាល់ឆ្នាំដើម្បីរកជំងឺមហារីកសុដន់។ ការថតអេកូសុដន់គឺជាការថតសុដន់ដោយប្រើរលកសំឡេងដើម្បីចាប់យករូបភាពក្នុងសុដន់ដែលអាចឱ្យគ្រូពេទ្យដឹងពីស្ថានភាពក្នុងសុដន់រួមមានគីស ដុំស្លូតឬដុំកាច (ដុំមហារីក) ជាដើមច្បាស់។ ជាងនេះទៅទៀតស្រ្តីមានផ្ទៃពោះក៏អាចថតអេកូសុដន់បានដែរ និងមានសុវត្ថិភាព។
ក្នុងករណីស្រ្តីបានរកឃើញរោគសញ្ញាសង្ស័យថាជាមហារីកសុដន់ក្រោយពេលស្ទាបពិនិត្យសុដន់ដោយខ្លួនឯង ឬក្រោយពេលគ្រូពេទ្យឃើញមានការប្រែប្រួលក្នុងសុដន់របស់ស្រ្តីតាមរយៈការថតកៀបសុដន់ គ្រូពេទ្យនឹងថតអេកូសុដន់ស្រ្តីបន្ថែមដើម្បីឱ្យដឹងពីស្ថានភាពក្នុងសុដន់កាន់តែច្បាស់ ថាជាកោសិកាមហារីកឬមិនមែន ដោយសារក្នុងការថតអេកូសុដន់គ្រូពេទ្យអាចកាន់ឧបករណ៍ថតអេកូអូសពិនិត្យលម្អិតលើទីតាំងជាលិកាសុដន់ដែលសង្ស័យថាជារោគសញ្ញាមហារីក។
ម្យ៉ាងទៀតគ្រូពេទ្យក៏ធ្វើការថតអេកូសុដន់ស្រ្តីបន្ថែមដើម្បីរកកោសិកាមហារីកដែរ បើក្រោយពិនិត្យឃើញថាជាលិកាសុដន់ស្រ្តីក្រាស់តាមរយៈការថតកៀបសុដន់ ព្រោះការថតកៀបសុដន់មិនអាចបែងចែកច្បាស់រវាងកោសិកាមហារីកនិងជាលិកាសុដន់ទេ បើជាលិកាសុដន់ស្រ្តីក្រាស់ជាងធម្មតា។
៣. ការថតកៀបសុដន់
ការថតកៀបសុដន់អាចរកឃើញជំងឺមហារីកសុដន់ចាប់តាំងពីដំណាក់កាលដំបូងពោលគឺពេលកោសិកាមហារីកនៅតូចនិងមុនពេលកោសិកាមហារីកចេញរោគសញ្ញា។ ក្នុងអំឡុងពេលថតកៀបសុដន់ សុដន់របស់ស្រ្តីត្រូវថតដោយកៀបជាមួយបន្ទះថ្លាពីរដើម្បីឱ្យជាលិកាសុដន់លាចេញ។ បន្ទាប់មកកាំរស្មីអ៊ិចចាប់ផ្តើមថតចាប់យករូបភាពសុដន់ រួចបង្ហាញជារូបភាពស-ខ្មៅនៅលើអេក្រង់កុំព្យូទ័រ។ ស្រ្តីគួរធ្វើការថតកៀបសុដន់តាមការណែនាំដូចខាងក្រោម៖
- ស្រ្តីអាយុ៤០-៥៥ឆ្នាំគួរថតកៀបសុដន់១ឆ្នាំម្តង
- ស្រ្តីអាយុ៥៥-៧៤ឆ្នាំគួរថតកៀបសុដន់២ឆ្នាំម្តង
- ស្រ្តីមានប្រវត្តិគ្រួសារកើតមហារីកសុដន់គួរថតកៀបសុដន់ចាប់ពីអាយុ៣០ឆ្នាំឡើង

ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ជំងឺមហារីកសុដន់ ស្រ្តីពេញវ័យគួរធ្វើការស្ទាបពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ និងធ្វើការថតអេកូសុដន់ជារៀងរាល់ឆ្នាំនៅអាយុ២០-៣៩ឆ្នាំ ឬកៀបសុដន់ជារៀងរាល់ឆ្នាំឬ២ឆ្នាំម្តងបន្ទាប់ពីអាយុ៤០ឆ្នាំឡើង ទោះបីជារកមិនឃើញរោគសញ្ញាមហារីកសុដន់នៅពេលស្ទាបពិនិត្យសុដន់ដោយខ្លួនឯងក៏ដោយ ព្រោះការស្ទាបពិនិត្យសុដន់ដោយខ្លួនឯងអាចរកមិនឃើញមហារីកសុដន់មុនពេលចេញរោគសញ្ញា។ មួយវិញទៀតបើស្រ្តីស្ទាបមិនច្បាស់ ស្រ្តីអាចមិនដឹងថាខ្លួនមានមហារីកសុដន់ទេ៕
ចុចអាន៖កត្តាមួយចំនួននេះ អាចបណ្ដាលឲ្យអ្នកកើតជំងឺមហារីកសុដន់
ចុចអាន៖ស្រីៗមិនចង់មានហានិភ័យមហារីកសុដន់ ល្មមភ្ញាក់ខ្លួន ងាកមកផ្ដោតអាហារក្រុមនេះវិញ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?