សុខភាព
តើពិតទេ? ញ៉ាំស្ករច្រើនពេក ប្រឈមនឹងភាពចាស់លឿន
ក្រៅពីស្ករច្រើនពេក វាគឺជាសត្រូវរបស់រាងកាយក្នុងការបន្ថែមខ្លាញ់ក្រាស់នៅជុំវិញចង្កេះ ភ្លៅ ត្រគាក និងបង្កើន ហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺដ៏គ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាសម្រស់ផងដែរ។

ទិន្នន័យពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បង្ហាញថា ស្ករគឺជាសារធាតុដ៏ពេញនិយម ដែលប្រើក្នុងអាហារ និងភេសជ្ជៈ។ វាមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង ប៉ុន្តែវាក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពចាស់ មុនអាយុដូចគ្នា។
ស្ករដែលប្រើប្រាស់ នឹងត្រូវបំបែកទៅជាឯកតាតូចៗ និងស្រូបចូលទៅក្នុងចរន្តឈាមយ៉ាងឆាប់រហ័ស ជាតិស្ករក្នុងឈាមទាំងនេះអាចភ្ជាប់ទៅនឹងប្រូតេអ៊ីន elastin និង collagen ។ ការបង្កើតសមាសធាតុដែលហៅថា Advanced glycation end products ឬ AGEs ដែលនាំឲ្យមានការថយចុះនៃប្រូតេអ៊ីន elastin និង collagen កាត់បន្ថយការបត់បែននៃស្បែក ការយារធ្លាក់ចុះលឿន។
ជាទូទៅ នៅពេលដែលយើងកាន់តែចាស់ ការប្រមូលផ្តុំ AGEs នៅក្នុងស្បែកក៏កើនឡើងផងដែរ។ ប៉ុន្តែការទទួលទានអាហារដែលមានជាតិស្ករខ្ពស់ អាចជំរុញដំណើរការបែបនេះឲ្យកើតឡើងលឿន និងច្រើនទៀត បណ្តាលឲ្យមានស្នាមជ្រីវជ្រួញ និងភាពចាស់មុនអាយុ។ ដូច្នេះគួរទទួលទានស្ករក្នុងបរិមាណត្រឹមត្រូវ ខណៈអង្គការសុខភាពពិភពលោកបានណែនាំថា បរិមាណស្ករដែលអ្នកគួរទទួលទានគឺមិនលើសពី ៦ ស្លាបព្រាក្នុងមួយថ្ងៃ។

វិធីងាយៗដើម្បីកាត់បន្ថយការប្រើប្រាស់ស្ករ
-កាត់បន្ថយការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន ជាគ្រឿងផ្សំ ដូចជាតែ កាហ្វេដែលមានជាតិស្ករ សូកូឡា កាកាវ ទឹកដោះគោក្រឡុក តែទឹកដោះគោ តែពពុះ ភេសជ្ជៈផ្អែមផ្សេងៗ រួមទាំងទឹកផ្លែឈើផងដែរ និងភេសជ្ជៈ។
-កាត់បន្ថយការទទួលទានអាហារសម្រន់ នំប៊ីសស្ទីន ដែលមានជាតិស្ករខ្ពស់។
-ទទួលទានផ្លែឈើ និងបន្លែឲ្យបានច្រើន។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះផ្លែឈើ ដែលមានជាតិ ស្ករខ្ពស់។ មិនគួរទទួលទានច្រើនពេកទេ ដូចជា ស្វាយទុំ ធុរេន សាវម៉ាវ ខ្នុរ ផ្លែខ្នុរ ល្ង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដុកទ័រថា អាហារ ៤ មុខនេះ នឹងបញ្ឈប់ប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់ភ្លាមៗ
ចុចអាន៖៨ យ៉ាងពីការផឹកកាហ្វេ បានទាំងអត្ថប្រយោជន៍ និងមិនប៉ះពាល់ដល់រាងកាយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ