Connect with us

សុខភាព

តែបៃតងផ្ដល់សុខភាព​ តែបើផឹក៤​ពេល​នេះ អាចបង្កជាគ្រោះ​ថ្នាក់​

បានផុស

នៅ

យើង​ដឹង​ហើយ​ថា​​ ការ​ញ៉ាំ​តែ​បៃតង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​​ទាំង​មូល​ មិន​ថា​ស្បែក​ ឬ​សក់​របស់​យើង​នោះ​ទេ​ ប៉ុន្តែ​ការ​ញ៉ាំ​​តែ​បៃតង​ខុស​ពេល​វេលា​ វា​មិន​ត្រឹម​តែ​មិន​​​​ផ្ដល់​​ផល​ល្អ​ដល់​យើង​ប៉ុណ្ណោះ​ទេ​ ​វា​បែរ​ជា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង​ទៅ​វិញ​។​ ​​​តើ​​គ្នា​យើង​​ដឹង​ទេ​ថា​ ​​​​ពេល​​វេលា​ណា​​ខ្លះ​ដែល​យើង​មិន​គួរ​ញ៉ាំ​តែ​បៃតង​​? ​

មុន​ពេល​ចូល​គេង

​​​នៅ​ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​ដំណេក​ ការ​ញ៉ាំ​តែ​បៃតង​កៀក​​ម៉ោង​គេង​ គឺ​មិន​មែន​​ជា​ជម្រើស​ត្រឹមត្រូវ​ឡើយ​។​ ទោះ​បី​ជា​តែ​បៃ​តង​ មាន​សារធាតុ​​​​​រំងាប់​អារម្មណ៍​បាន​ល្អ​ ប៉ុន្តែ​វា​មិន​អាច​ធ្វើ​ឲ្យ​យើង​​​គេង​លក់​ស្រួល​នោះ​ទេ​ ដោយ​សារ​តែ​វា​មាន​ជាតិ​កាហ្វេ​អ៊ីន​ ​និង​អាច​បញ្ចេញ​អ័រម៉ូន​​មេ​ឡាតូនីន​ (Melatonin) ​​​ដែល​​កត្តា​នេះ​គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​អាច​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ផង​ដែរ​​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

.​ ញ៉ាំ​នៅ​ពេល​ព្រឹក​ព្រលឹម​មុន​អាហារ​ផ្សេង​ៗ

​​​​​​​មាន​​គ្នា​យើង​ខ្លះ​ជឿ​ថា​ ការ​ញ៉ាំ​តែ​បៃ​តង​នៅ​ពេល​ពោះ​ទទេ​ នឹង​អាច​ចាប់ផ្ដើម​​ការ​ធ្វើ​មេតាប៉ូលីស​​បាន​ល្អ​ ប៉ុន្តែ​វា​មិន​ដូច​ជា​អ្វី​ដែល​យើង​គិត​នោះ​ទេ។​ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប៉ូលីហ្វេណុល ដែល​មាន​នៅ​ក្នុង​តែ​បៃ​តង​ នឹង​បង្កើន​ការ​ផលិត​អាស៊ីដ​ក្រពះ​ ដែល​អាច​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ពោះ​ថែម​ទៀត​ផង​​។

ក្រោយ​ញ៉ាំ​ថ្នាំ​ភ្លាមៗ

​ប្រសិន​បើ​​​គ្នា​យើង​​មួយ​ចំនួន​មាន​ទម្លាប់​លេប​​ថ្នាំ​​ជាមួយ​នឹង​តែ​បៃ​តង​ ​ចូរ​បញ្ឈប់​ជា​បន្ទាន់​។​ ការ​ញ៉ាំ​តែ​បៃ​តង​ជាមួយ​ ឬ​​ក្រោយ​ពេល​ញ៉ាំ​ថ្នាំ​ហើយ​ភ្លាម​ៗ​ វា​អា​ច​​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​បាន​ផង​ដែរ។​ សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​ អាច​នឹង​មាន​ប្រតិកម្ម​ជាមួយ​នឹង​តែ​បៃ​តង​ ដែល​អាច​​បង្ក​​ឲ្យ​មាន​ជាតិ​អាស៊ីដ​​នៅ​ក្នុង​រាងកាយ​របស់​យើង​កាន់​តែ​ច្រើន​ឡើង​។

ញ៉ាំ​ជាមួយ​អាហារ​ ឬ​ក្រោយ​ញ៉ាំ​អាហារ​ភ្លាម​ៗ

ថ្វី​ត្បិត​តែ​បៃតង​ ​ជួយ​បង្កើន​​ការ​រំលាយ​អាហារ​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​ញ៉ាំ​តែ​បៃតង​ជាមួយ​ ឬ​ក្រោយ​ញ៉ាំ​អាហារ​ហើយ​ភ្លាម​ៗ​ វា​អាច​កាត់​បន្ថយ​នូវ​​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​អាហារ​ ដែល​កត្តា​នេះ​ អាច​បង្កើត​ជា​​កង្វះ​សារធាតុ​ចិញ្ចឹម​​នៅ​ក្នុង​រយៈ​ពេល​វែង​​ផង​ដែរ។​ ​ហេតុ​នេះ​ហើយ​ ចូរ​ញ៉ាំ​តែ​បៃ​តង​​យ៉ាង​ហោច​ណាស់​មួយ​​ម៉ោង​ក្រោយ​ញ៉ាំ​អាហារ​ ទើប​ជា​ការ​ប្រសើរ​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម