Connect with us

សុខភាព

អ្នកវិទ្យាសាស្រ្ត៖ ឧប្បទ្ទវហេតុនៅមន្ទីរពិសោធន៍ផ្តល់មូលនិធិដោយអាមេរិក អាចបង្កឲ្យផ្ទុះមេរោគអេបូឡា 

បានផុស

នៅ

ការផ្ទុះឡើងនៃមេរោគ អេបូឡា ឆ្នាំ២០១៤ ប្រហែលជាកើតចេញពីការលេចធ្លាយនៅមន្ទីរពិសោធន៍ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ នេះបើយោងតាមការវិភាគដ៏គួរឲ្យចាប់អារម្មណ៍មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Jonathan Latham ដែលជាអតីតអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Wisconsin និងអ្នកកាសែត Sam Husseini បាននិយាយថា មានភាពមិនស៊ីសង្វាក់គ្នាមួយចំនួន នៅក្នុងការកំណត់ពេលវេលាផ្លូវការ នៃការរីករាលដាលក្នុងតំបន់អាហ្វ្រិកខាងលិច។

ពួកគេអះអាងថា មេរោគនេះ ទំនងជាលេចឡើងក្នុងអំឡុងពេលសកម្មភាពស្រាវជ្រាវជាប្រចាំ នៅមន្ទីរពិសោធន៍មួយក្នុងទីក្រុង Kenema នៃប្រទេសសៀរ៉ាឡេអូន ដែលនៅពេលនោះ មន្ទីរពិសោធន៍បានទទួលមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការងាររបស់ខ្លួនលើជំងឺគ្រុន Lassa។

លោកវេជ្ជបណ្ឌិត Jonathan Latham

មន្ទីរពិសោធន៍នេះ មានឯកទេសលើមេរោគដែលបណ្តាលឲ្យហូរឈាម ស្រដៀងទៅនឹងជំងឺ អេបូឡា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញភាគច្រើននៅតែជឿថា មេរោគ អេបូឡា គឺកើតឡើងដោយធម្មជាតិក្នុងអំឡុងពេលនៃការរីកសាយភាយចេញពីសត្វ នៅប្រទេសហ្គីណេ ដែលមានចម្ងាយប្រហែល ២៨០គីឡូម៉ែត្រពីមន្ទីរពិសោធន៍។

សត្វប្រចៀវមួយប្រភេទ ដែលគេសង្ស័យថាជាជម្រកនៃ វីរុសអេបូឡា ត្រូវបានគេរកឃើញនៅក្នុងភូមិមួយ ជាកន្លែងអ្នកជំងឺផ្លូវការដំបូងគេ ត្រូវបានធ្វើរោគវិនិច្ឆ័យ ប៉ុន្តែអ្នកស្រាវជ្រាវមិនបានរកឃើញសត្វដែលផ្ទុកមេរោគដើមជាក់លាក់ទេ។

សរសេរនៅក្នុងការស៊ើបអង្កេត, លោក Latham បាននិយាយថា “រហូតមកដល់ពេលនេះ មិនមានព័ស្តុតាងដែលបង្ហាញថា​ សត្វមានផ្ទុកមេរោគ អេបូឡា នៅអាហ្វ្រិកខាងលិចឡើយ។ ការលេចចេញភ្លាមៗ នៃមេរោគនៅក្នុងតំបន់នេះ គឺមិននឹកស្មានដល់ ហើយនៅតែមិនអាចពន្យល់បាន។ ជាងនេះទៅទៀត ការស៊ើបអង្កេតរោគរាតត្បាតនៅហ្គីណេ និងសៀរ៉ាឡេអូន មានភាពមិនប្រាកដប្រជា និងមិនគួរឲ្យជឿជាក់បាន។ ទោះជាយ៉ាងណាក៏ដោយ មានព្រឹត្តិការណ៍លេចធ្លាយមេរោគ ដែលដូចគ្នាជាមួយនឹងមេរោគដើមក្នុងមន្ទីរពិសោធន៍។ ហើយចុងក្រោយ មានមន្ទីរពិសោធន៍ស្រាវជ្រាវមួយនៅក្បែរនោះ ដែលមានឯកទេសខាងជំងឺធ្លាក់ឈាម”។

មេរោគ អេបូឡា មានអត្រាស្លាប់រហូតដល់ ៩០ ភាគរយចំពោះមនុស្ស។

យោងតាម CDC មានករណីជំងឺ អេបូឡា ចំនួន ២៨ ៦៥២នៅទូទាំងពិភពលោកកាលពី៨ឆ្នាំមុន ដោយបណ្តាលឲ្យមនុស្សស្លាប់ ១១ ៣២៣ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ថៃ ប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគ អេបូឡា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម