សុខភាព
ហេតុផល ៤ យ៉ាង នាំឲ្យមានសក់ស មុនអាយុ
អ្នកដែលមានសក់សច្រើន ត្រូវបានគេលេងសើចថាជាមនុស្សចាស់មុនអាយុ ខណៈមនុស្សខ្លះមានសក់សតាំងពីក្មេង ទាំងមិនទាន់ឈានដល់វ័យ៣០ឆ្នាំផង ។ ប៉ុន្តែនៅមានហេតុផលផ្សេងទៀត ដែលយើងប្រហែលជាមិនទាន់ដឹង។
មូលហេតុនាំឲ្យមានសក់សមុនអាយុ
១ ពីកំណើត
អ្នកដែលមានសក់សតាំងពីក្មេង អាចមកពីកត្តាពូជដោយសារហ្សែន។ ចង់ដឹងថាអ្នកមានសក់សលឿនឬយឺតជាងមនុស្សធម្មតាសាកល្បងប្រៀបធៀបទៅនឹងមធ្យមភាគរបស់មនុស្សធម្មតា ដែលមួយភាគបួននៃចំនួនប្រជាជនរកឃើញថា៥០% នៃសក់របស់អ្នកប្រែជាពណ៌សទាំងស្រុង។ ប្រសិនបើអ្នករកឃើញថាខ្លួនឯងមានសក់សជិត ៥០% ទោះបីជាអ្នកមិនទាន់ដល់ ៥០ក៏ដោយ នោះអ្នកមានសក់សច្រើនជាងធម្មតាហើយ។
២ កង្វះប្រូតេអ៊ីននិងវីតាមីន B12
សារធាតុ melanin ជួយចិញ្ចឹមសក់ឲ្យភ្លឺរលោង និងខ្មៅ។ វាចាំបាច់ណាស់ដែលរាងកាយទទួលបានប្រូតេអ៊ីន និងវីតាមីន B12 គ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ប្រូតេអ៊ីន និងវីតាមីន B12 ត្រូវបានរកឃើញនៅក្នុងសាច់ ដូចជាបសុបក្សី និងសត្វសមុទ្រដូចជា សំបកខ្យង ត្រី និងថ្លើម និងផលិតផលទឹកដោះគោដូចជាទឹកដោះគោ ទឹកដោះគោជូរ និងប៊ឺ។
ដូច្នេះ អ្នកដែលបួសឬទទួលទានអាហារបួស អាចប្រឈមនឹងការមិនទទួលបានប្រូតេអ៊ីន និងវីតាមីន B12 គ្រប់គ្រាន់ ហើយមានសក់សលឿនជាងអ្នកដទៃ។
៣ បារី
ការជក់បារីមិនគ្រាន់តែបំផ្លាញសួតរបស់អ្នកប៉ុណ្ណោះទេ។ វាក៏បំផ្លាញសរីរាង្គផ្សេងទៀតនៅក្នុងរាងកាយ រួមទាំងដំណើរការនៃការផលិតសារធាតុពណ៌នៅក្នុងសក់ផងដែរ។ អ្នកដែលជក់បារីតាំងពីវ័យជំទង់ ឬមុនអាយុ ៣០ ឆ្នាំ ប្រឈមមុខនឹងការកើតសក់សខ្លាំងជាង។ និយាយឲ្យចំទៅ ការជក់បារីធ្វើឲ្យឆាប់ចាស់ជាងផ្នែកស្បែក រូបរាង កាយសម្បទា និងសក់។
៤ ភាពតានតឹង
តើមានអ្នកណាធ្លាប់លឺពីរឿងព្រេងរបស់ Marie Antoinette ដែលជាម្ចាស់ក្សត្រីនៃប្រទេសបារាំង និង Navarre ទេ? យប់មុននឹងត្រូវគេប្រហារជីវិតដោយ guillotine ក្នុងអំឡុងពេលបដិវត្តន៍បារាំង ពេញមួយយប់ ក្បាលរបស់នាងប្រែជាស។ វាគឺដោយសារតែព្រះមហាក្សត្រិយានីមានភាពតានតឹង និងភ័យខ្លាចថានាងជិតនឹងត្រូវបានប្រហារជីវិត។ នេះជាការពិត យ៉ាងណាយើងប្រហែលមិនដឹងទេ។ ប៉ុន្តែការសិក្សាឆ្នាំ ២០១៣ ដោយសាកលវិទ្យាល័យញូវយ៉កបានរកឃើញថា ភាពតានតឹងកាត់បន្ថយប្រសិទ្ធភាពនៃកោសិកាដើមឫសសក់។ ជាលទ្ធផលសក់មិនរឹងមាំទេ។ ការផលិតពណ៌សក់មិនធម្មតាទេ រហូតដល់សក់មានពណ៌ស ឬអាចបណ្តាលឱ្យជ្រុះសក់យ៉ាងងាយ។
វិធីការពារសក់ស មុនអាយុ
បន្ថែមពីលើការកាត់បន្ថយភាពតានតឹង ចូរចៀសវាងការជក់បារី និងទទួលទានប្រូតេអ៊ីន និងវីតាមីន B12 ឲ្យបានគ្រប់គ្រាន់។ គេងឲ្យយបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ វាជួយកោសិកាក្នុងរាងកាយ រួមទាំងសក់ឲ្យរឹងមាំ សុខភាពល្អផងដែរ។ លើសពីនេះ ការជ្រើសរើសផលិតផលថែរក្សាសក់ដែលសាកសមនឹងស្ថានភាពសក់ និងស្បែកក្បាលក៏ជាជំនួយដ៏ល្អផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាយុនៅក្មេង តែមានសក់ស្កូវពេញក្បាល តាមពិត មកពីមូលហេតុធំៗនេះសោះ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់