Connect with us

សុខភាព

រោគសញ្ញា ៤ យ៉ាង បង្ហាញពីភាពតានតឹងក្នុងក្រពះ និងវិធីព្យាបាល

បានផុស

នៅ

មនុស្សជាច្រើនប្រហែលជាធ្លាប់ឮពីរោគសញ្ញាស្ត្រេស​ ​ឬភាពតានតឹងក្នុង​ក្រពះ ដែល​គេ​គិត​ថា​ឈឺ​ពោះ ក្រហាយ​ក្រពះ​បណ្ដាល​មក​ពី​ស្ត្រេស​កកកុញជាដើម។

ខាងក្រោមនេះ គឺជាវិធីដោះស្រាយប្រសិនបើអ្នកមានរោគសញ្ញាបង្ហាញថា មានភាពតានតឹងក្នុងក្រពះ។

តើភាពតានតឹងក្រពះកើតឡើងយ៉ាងដូចម្តេច? នៅពេល​ដែលរាងកាយមានភាពតានតឹង វាប៉ះពាល់ដល់ការសម្ងាត់នៃអរម៉ូនផ្សេងៗ រួមទាំង​ក្រពះ​ដែល​បញ្ចេញ​ជាតិ​អាស៊ីដ​ច្រើន​ជាងធម្មតា ធ្វើឲ្យរលាកក្រពះ និងការ​រំលាយ​អាហារ​យឺតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាព​តានតឹងក្នុងក្រពះ មានរោគសញ្ញា៤គឺ ៖

ការឈឺចាប់ ឬ​ឈឺ​ជុំវិញ​អណ្ដាត ជា​ធម្មតា​មុន ឬក្រោយពេលបរិភោគ

​ ហើមពោះ ពិបាក​រំលាយអាហារ មាន​​អារម្មណ៍​ឆ្អែត​លឿន

ខ្យល់​ក្នុង​ក្រពះ​ច្រើន​ពេក ក្រហាយ​ទ្រូង​ញឹកញាប់

ចង្អោរឬក្អួត​ជាដើម។

វិធីព្យាបាលភាព​តានតឹង​ក្រពះ

ស្ត្រេសប៉ះពាល់ដល់ដំណើរការធម្មតានៃក្រពះពោះវៀន ម្យ៉ាងវិញទៀត ជំងឺក្រពះពោះវៀន ​ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ចិត្តផងដែរ។ ដូច្នេះ​ដំណោះស្រាយ​ត្រូវតែបំបែកវដ្តនេះដោយ៖

-នៅពេលអ្នកមានអារម្មណ៍តានតឹង ចូរធ្វើសកម្មភាពផ្សេងទៀត ដែល​ជាការសម្រាក​ ដូចជាការ​ស្តាប់​តន្ត្រី ការគូររូប ការធ្វើលំហាត់ប្រាណ ការអាន ឬសមាធិ។

-ញ៉ាំអាហារឲ្យ​ទាន់ពេលវេលា និងបំពេញអាហារទាំង៣ មុខឲ្យបានគ្រប់គ្រាន់។

-ធ្វើលំហាត់ប្រាណ​ឲ្យ​បានទៀងទាត់។

-ចៀសវាងការផឹកស្រា និងជក់បារី។

-ការពារភាពតានតឹងដោយធ្វើការផ្លាស់ប្តូរ​អាកប្បកិរិយា ដូចជាការធ្វើឲ្យ​មាន​តុល្យភាពនៃកាលវិភាគការងាររបស់អ្នក។ សម្រាក និង​ធ្វើលំហាត់ប្រាណឲ្យ​បានគ្រប់គ្រាន់។

-អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានលាមកមានឈាម ស្រកទម្ងន់ ក្អួតញឹកញាប់ និងរោគសញ្ញាធ្ងន់ធ្ងរ ដែលជាការរំខានដល់គុណភាពនៃជីវិត ឬមិនអាចគ្រប់គ្រងភាពតានតឹងនោះបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទឹករ៉ែធម្មជាតិមានគុណសម្បត្តិខុសពីទឹកធម្មតាបែបណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ៣៦ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម១ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម