សុខភាព
ផ្លែឈើ ១០ មុខ ព្យាបាលបញ្ហាទល់លាមក
ទល់លាមកគឺជាបញ្ហាដែលរំខានដល់ស្ត្រីជាច្រើន ហើយជំនួសឲ្យការប្រើថ្នាំគ្រាប់ ឬថ្នាំបញ្ចុះលាមក សូមមកសាកល្បងប្រើវិធីធម្មជាតិ ដោយការបរិភោគផ្លែឈើ ដើម្បីជួយសម្រួលដល់ការទល់លាមកឬពិបាកបត់ជើង។
ផ្លែឈើ ១០ មុខខាងក្រោមនេះជួយព្យាបាលការទល់លាមក បានយ៉ាងមានប្រសិទ្ធភាពបំផុត។
១ ផ្លែល្ហុង

បន្ថែមពីលើផ្លែល្ហុងជួយបញ្ចុះទឹកនោម វាក៏ជួយបញ្ចេញជាតិពុលផងដែរ។ ព្រោះផ្លែល្ហុងទុំមានរសជាតិផ្អែម ងាយស្រួលញ៉ាំ ងាយរំលាយ បូករួមទាំងវីតាមីន A ខ្ពស់ ខ្លាញ់ និងកូលេស្តេរ៉ុលតិច។ ប៉ុន្តែកុំញ៉ាំច្រើនពេក ព្រោះអាចប្រឈមនឹងជំងឺឆ្អឹង ជំងឺសន្លាក់ និងអាចជួបប្រទះការបាត់បង់ចំណង់អាហារ ឬគេងមិនលក់ជាដើម។
២ ផ្លែប៉ោម
ផ្លែប៉ោមមានផ្ទុកសារជាតិ pectin ។ វាបន្ថែមជាតិសរសៃដល់បំពង់រំលាយអាហារ ដូច្នេះហើយ បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ excretory ឲ្យដំណើរការកាន់តែប្រសើរឡើង។ លើសពីនេះ វីតាមីន C ជួយការពារជំងឺផ្ដាសាយ ការពារជំងឺក្រិន ហើយវាក៏ជួយការពារមហារីកពោះវៀនផងដែរ។
៣ ចេក
មិនចម្លែកទេ ដែលការទទួលទានផ្លែចេកនឹងជួយឲ្យការបន្ទោរបង់បានកាន់តែងាយស្រួល ជាតិសរសៃ និងសារធាតុចិញ្ចឹមនៅក្នុងផ្លែចេកអាចជួយកាត់បន្ថយការទល់លាមកយ៉ាងមានប្រសិទ្ធភាព។ វាក៏ជួយធ្វើឲ្យប្រព័ន្ធបញ្ចេញចោលមានតុល្យភាពផងដែរ។
៤ ស្វាយទុំ
ផ្លែស្វាយទុំមានវីតាមីន C ខ្ពស់។ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន A បេតាការ៉ូទីន និងជួយបន្ទន់លាមកផងដែរ។ ប៉ុន្តែការប្រុងប្រយ័ត្នគឺ កុំបរិភោគផ្លែស្វាយច្រើនពេក។ ព្រោះផ្លែស្វាយទុំមានផ្ទុកជាតិស្ករច្រើនអាចធ្វើឲ្យធាត់។
៥ ផ្លែក្រូច
យើងទាំងអស់គ្នាដឹងហើយថា ផ្លែក្រូចសម្បូរទៅដោយវីតាមីន C ដែលជួយធ្វើឲ្យរាងកាយរឹងមាំ ការពារពីជំងឺផ្តាសាយ ប្រសិនបើអ្នកចង់ញ៉ាំក្រូច ដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ អ្នកគួរញ៉ាំទាំងជាតិសរសៃមានក្នុងសាច់ក្រូច ព្រោះផ្នែកដែលនឹងជួយដល់ប្រព័ន្ធរំលាយអាហារ គឺជាតិសរសៃនៃក្រូច។ ដូច្នេះបើញ៉ាំតែក្រូច ប្រហែលជាមិនទទួលបានលទ្ធផលល្អដូចការញ៉ាំលទ្ធផលទាំងមូលនោះទេ។
៦ ផ្លែព្រូនឬផ្លាំ

ស្ត្រីជាច្រើនស្គាល់កេរ្តិ៍ឈ្មោះរបស់ផ្លែព្រូនឬផ្លាំយ៉ាងច្បាស់ថា វាមានលក្ខណៈសម្បត្តិពិសេសក្នុងការជួយដល់ការបន្ទោរបង់។ វាក៏សំបូរទៅដោយសារធាតុ beta-carotene សារធាតុប្រឆាំងអុកស៊ីតកម្ម ពន្យាភាពចាស់ ចិញ្ចឹមបេះដូង ចិញ្ចឹមភ្នែក និងជួយពង្រឹងឆ្អឹងនិងធ្មេញរឹងមាំផងដែរ។
៧ ផ្លែម្នាស់
ផ្លែឈើមួយប្រភេទទៀតដែលមានសាច់ទុំនិងមានរសជាតិផ្អែម ហើយថែមទាំង ជួយរំលាយអាហារប្រូតេអ៊ីន ឧទាហរណ៍ អាហារណាដែលមានសាច់ច្រើន កុំភ្លេចហូបម្នាស់ដើម្បីសម្រួលដល់ពោះវៀន។ ម៉្យាងទៀតវីតាមីន C ខ្ពស់ ជួយកាត់បន្ថយការរលាក ហើមក្នុងរាងកាយ ហើយសំខាន់បំផុត បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ excretory ។
៨ ផ្លែល្មុត
ល្មុត គឺជាផ្លែឈើដែលមានជាតិសរសៃច្រើន គឺជាជំនួយដ៏ល្អក្នុងការការពារការទល់លាមក។ ប៉ុន្តែកុំបរិភោគច្រើនពេក
៩ ផ្លែស្ពឺ
នេះគឺជាផ្លែឈើមួយទៀតដែលពិបាករកខ្លាំងនាបច្ចុប្បន្ននេះ។ ផ្លែស្ពឺក្រៅពីមានលក្ខណៈសម្បត្តិជាថ្នាំបន្សាបស្រា វាក៏ជួយកាត់បន្ថយជាតិអាស៊ីដក្នុងក្រពះផងដែរ។

១០ ទំពាំងបាយជូ
រសជាតិផ្អែមនិងជូរនៃទំពាំងបាយជូរ បន្ថែមពីលើវាត្រូវបានគេប្រើដើម្បីធ្វើភេសជ្ជៈ ដើម្បីបន្ថែមភាពស្រស់ស្អាតដូចស្ត្រីវ័យក្មេងជាច្រើនដែរ ផ្លែទំពាំងបាយជូរក៏ជាថ្នាំបញ្ចុះទម្ងន់ ជួយដោះស្រាយបញ្ហាទល់លាមកបានយ៉ាងល្អ វាក៏ជួយដោះស្រាយបញ្ហាទល់លាមករ៉ាំរ៉ៃផងដែរ។
គោលការណ៍សំខាន់នៃការទទួលទានផ្លែឈើដើម្បីជួយដល់ការបន្ទោរបង់ គឺត្រូវញ៉ាំក្នុងកម្រិតមធ្យម កុំញ៉ាំច្រើនពេក ផឹកទឹកច្រើន ដើម្បីជួយបន្ទន់លាមក ហើយសំខាន់បំផុត លំហាត់ប្រាណក៏ជួយឲ្យការបន្ទោរបង់បានធម្មតាដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ញ៉ាំផ្លែមៀនដឹងអត់ថា មានប្រយោជន៍ប្រាំយ៉ាងនេះចំពោះសុខភាព?
ចុចអាន៖អត្ថប្រយោជន៍ពីមើមឈូកទឹកកក ជួយកាត់បន្ថយជាតិខ្លាញ់ និងសម្រក់ទម្ងន់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ