Connect with us

សុខភាព

TYDA ចុះពិនិត្យព្យាបាលនិងអប់រំសុខភាពមាត់ធ្មេញដល់​សិស្ស​នៅសាលាគោកបញ្ជាន់

បានផុស

នៅ

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម TYDA បានមានប្រសាសន៍ថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសុខមាលភាពរបស់ប្រជាពលរដ្ឋ និយាយជារួម និងនិយាយដោយឡែកលោកទាំងពីរបានយកចិត្តទុកដាក់ខ្លាំងចំពោះសុខមាលភាពក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានបន្ថែមទៀតថា សុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់សម្រាប់ក្មួយៗសិស្សានុសិស្ស ព្រោះនៅពេលដែលសុខភាពមាត់ធ្មេញរឹងមាំ សុខភាពទូទៅកាន់តែល្អប្រសើរ ហើយរាង្គកាយរឹងមាំ នោះ ក្មួយៗមករៀនសូត្របានទៀងទាត់ដែលនឹងឱ្យក្មួយរៀនពូកែ និងលទ្ធផលសិក្សាបានល្អ។

លោកវេជ្ជបណ្ឌិតក៏បញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ TYDA មានអាយុ១០ឆ្នាំហើយ ដោយមានសមាជិកជាង ៨ពាន់នាក់ ហើយក្នុងរយៈពេល១០ឆ្នាំនេះ TYDA បានព្យាបាលជំងឺទូទាំងប្រទេសបានជាង ៣៥ម៉ឺននាក់ ហើយអ្នកជំងឺធ្ងន់ធ្ងរចំនួនជាង ៦ពាន់នាក់ ត្រូវបានសមាគមបញ្ចូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ បានបញ្ចូនមកនិងវះកាត់ដោយជោគជ័យផងដែរ។

លោកស្រី ឈុន ស៊ុននី អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ដោយសារយើងបានចាក់វ៉ាក់សាំងគ្រប់គ្នាៗនេះហើយ ទើបយើងបានជៀសផុតពីជំងឺកូវីដ-១៩ ដែលផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នាដោយផ្ទាល់ឡើងវិញ ក៏ដូចជាក្មួយៗបានត្រលប់មកសិស្សាវិញ។

លោកស្រីអភិបាលរងខណ្ឌ ក៏បានផ្ដល់ដំបូន្មានឱ្យក្មួយៗសិស្សានុសិ្សយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន និងខិតខំរៀនសូត្រឱ្យបានពូកែជាឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយខ្លួនជាកូនល្អសិស្សល្អនិងប្រជាពលរដ្ឋល្អ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។

លោកស្រីអភិបាលរងខណ្ឌ បានគោរពថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែលបានបញ្ជូនក្រុមការងារនិងកម្លាំងស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ “TYDA ” ចុះព្យាបាល និងអប់រំសុខភាពមាត់ធ្មេញសិស្សានុសិស្សអនុវិទ្យាល័យគោកបញ្ជាន់ និងថ្លែងអំណរគុណយុវជនសមាគម អ.ម.ត យុវជនសសយក សប្បុរសជន លោក លោកស្រី មន្ត្រីសាលាខណ្ឌ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងផ្នែកដែលពាក់ព័ន្ធ ដែលបានចូលរួមសហការ រៀបចំកម្មវិធីពិនិត្យជំងឺនាថ្ងៃនេះ។

សូមបញ្ជាក់ថា ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារនិងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ចំនួន៨៧នាក់ បានចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ជំងឺទូទៅ និងអប់រំសុខភាពមាត់ធ្មេញ-សុខភាពទូទៅ ជូនក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស នៅអនុវិទ្យាល័យគោកបញ្ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានចំនួន ៥៨៩នាក់ និងបាននាំយកមកជាមួយនូវកញ្ចប់ឃីតសម្រាប់ក្មួយៗ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលផងដែរ ក្នុងនោះមានសៀវភៅរូបសម្តេច ចំនួន ០២ក្បាល ប៊ិច ចំនួន ០២ដើម ជែលលាងដៃ ០៥ដប ម៉ាស ចំនួន ២០ម៉ាស ច្រាសដុសធ្មេញ ០១ និងជូនវិទ្យាល័យឬស្សីកែវ ជែលលាងដៃ ចំនួន១០០ដបធំ និងម៉ាស់ ចំនួន៥០០០ម៉ាស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៥ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៣ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សន្តិសុខសង្គម៤៥ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម