សុខភាព
សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?
ខួរឆ្អឹងមានមុខងារសំខាន់ក្នុងការផលិតគ្រាប់ឈាម រក្សាជាតិខ្លាញ់ បំប្លែងជាថាមពល និងបង្កើនការលូតលាស់ដល់រាងកាយ។ ប្រសិនជាខួរឆ្អឹងមានសុខភាពមិនល្អ នោះរាងកាយនឹងប្រឈមបញ្ហាដូចជា កើតជំងឺវិបត្តិគ្រាប់ឈាម ម៉ាសសាច់ដុំចុះខ្សោយ រាងកាយទ្រុឌទ្រោម និងដំណើរការលូតលាស់រាងកាយក៏មិនល្អប្រសើរ។ ហេតុនេះហើយទើបយើងត្រូវរក្សាសុខភាពខួរឆ្អឹងឲ្យបានល្អ។

នៅក្នុងរាងកាយ ខួរឆ្អឹងចែកចេញជា២ប្រភេទសំខាន់ៗ គឺខួរឆ្អឹងក្រហម និង ខួរឆ្អឹងលឿង។ ខួរឆ្អឹងទាំងពីរមានមុខងារផ្សេងៗគ្នា។
ខួរឆ្អឹងក្រហម៖ មានតួនាទីផលិតកោសិកាឈាម(hematopoiesis)។ កោសិកាដើមនៅក្នុងខួរឆ្អឹងក្រហមបង្កើតបានជា គ្រាប់ឈាមក្រហម គ្រាប់ឈាមស និង ប្លាកែត។ ពោលខួរឆ្អឹងក្រហម មានមុខងារផលិតគ្រាប់ឈាមក្នុងរាងកាយ។
ខួរឆ្អឹងលឿង៖ មានមុខងាររក្សាខ្លាញ់ទុកសម្រាប់ប្រើប្រាស់។ ក្នុងខួរឆ្អឹងលឿងមានកោសិកាដើមចំនួន២ទៀត គឺ adipocytes និង mesenchymal កោសិកាទាំងពីរមានមុខងាររក្សាជាតិខ្លាញ់ សម្រាប់បំប្លែងថាមពល ប្រើប្រាស់ជំនួយដល់ការលូតលាស់របស់ឆ្អឹង ឆ្អឹងខ្ចី សាច់ដុំ និងកោសិកាផ្សេងៗច្រើនទៀត ក្នុងរាងកាយ។
ប្រសិនជាខួរឆ្អឹងមិនមានសុខភាពល្អ តើអាចបង្កការលំបាកអ្វីខ្លះដល់រាងកាយ?
លទ្ធផលជាក់ស្ដែង ក្នុងករណីដែលខួរឆ្អឹងមានបញ្ហា នោះរាងកាយរបស់យើង ក៏ប្រឈមបញ្ហាផងដែរ។ បញ្ហាសំខាន់ៗដែលប្រឈមកើតឡើងច្រើនមានដូចជា៖
ប្រឈមកើតជំងឺវិបត្តិគ្រាប់ឈាម៖ ជំងឺវិបត្តិគ្រាប់ឈាមជាច្រើនប្រភេទដែលបង្កឡើងដោយសារការបំពេញមុខងារមិនប្រក្រតីរបស់ខួរឆ្អឹង មានដូចជា ជំងឺស្លេកស្លាំង មហារីកគ្រាប់ឈាម ខ្វះគ្រាប់ឈាមក្រហម និងខ្វះគ្រាប់ឈាមស ដែលអាចកើតឡើងនៅពេលខួរឆ្អឹងមានបញ្ហា។
ងាយប្រឈមឆ្លងមេរោគ៖ នៅពេលដែលខួរឆ្អឹងមិនអាចផលិតគ្រាប់ឈាមសបានគ្រប់គ្រាន់ មិនអាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ ពេលនោះរាងកាយនឹងប្រឈមការឆ្លងមេរោគផងដែរ។
ការលូតលាស់រាងកាយមិនបានល្អ៖ កាលណាសុខភាពខួរឆ្អឹងមិនល្អ ការលូតលាស់រាងកាយ ក៏មិនសមប្រកបនោះដែរ ពិសេសសម្រាប់កុមារ និង មនុស្សពេញវ័យតែម្ដង។ បើមនុស្សចាស់រាងកាយអាចប្រឈមនឹងការទ្រុឌទ្រោម ម៉ាសសាច់ដុំក៏មិនរឹងមាំ បូករួមទាំងជំងឹពុកឆ្អឹងទៀតផង។
តើមានកត្ដាអ្វីខ្លះអាចបណ្ដាលឲ្យខួរឆ្អឹងមានបញ្ហាបាន?
មានកត្ដាសំខាន់ៗបួនដែលអាចបង្កឲ្យខួរឆ្អឹងមានបញ្ហាបាន រួមមាន កត្ដាហ្សែន កត្ដាបរិស្ថាន ជំងឺភាពសុាំប្រឆាំងនឹងខ្លួនឯង និងការគ្រប់គ្រងរបបអាហារមិនបានល្អ។

តើគួរធ្វើបែបណាដើម្បីឲ្យខួរឆ្អឹងមានសុខភាពល្អ?
ដើម្បីការពារ និង ឲ្យខួរឆ្អឹងមានសុខភាពល្អ គឺត្រូវគិតទៅដល់របបអាហារជាសំខាន់ ដែលក្នុងនោះមានដូចជា ពពួកសាច់គ្មានខ្លាញ់ ត្រី សណ្តែក បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោ និងស៊ុតជាដើម។ ចំពោះពពួកវីតាមីន ដែលសំខាន់សម្រាប់ខួរឆ្អឹងមាន វីតាមីន B9 B12 និងជាតិដែក។ ដូចគ្នាដែរ គួរកាត់បន្ថយពពួកគ្រឿងស្រវឹង ឈប់បារី និង ត្រូវប្រុងប្រយ័ត្នការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេង ដែលអាចប៉ះពាល់ដល់សុខភាពឆ្អឹងបាន។ បន្ថែមពីនោះទៀត ក៏ត្រូវហាត់ប្រាណ ផងដែរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?