Connect with us

សុខភាព

ផ្កា ៥ ប្រភេទ ដែលអាចធ្វើជាឱសថព្យាបាលរោគាផ្សេងៗតាមក្បួនបុរាណខ្មែរ

បានផុស

នៅ

ផ្កា គឺជារុក្ខជាតិដែលសម្រាប់ជាគ្រឿងលម្អ និងយកធ្វើជាគ្រឿងសម្រាប់ជាទីសក្ការបូជាដល់ព្រះ ឬ ថ្វាយដល់ព្រះមហា​ក្សត្រ ព្រមទាំង ប្រើប្រាស់សម្រាប់កម្មវិធីផ្សេងៗ។ មិនត្រឹមតែជាគ្រឿងលម្អឱ្យកាន់តែមានភាពងាយស្រួលប៉ុណ្ណោះទេ ផ្កាមួយចំនួន ក៏ប្រែក្លាយជាឱសថព្យាបាលជំងឺផ្សេងៗបានយ៉ាងល្អប្រសើរទៀតផង។ ខាងក្រោមនេះ គឺជាផ្កាចំនួន ៥ប្រភេទ ដែល​អាចធ្វើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗទៀតបានយ៉ាងពូកែ៖

១.ផ្ការាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ការាក់ ជាប្រភេទផ្កាដែលមានដើមត្រឹមកម្ពស់  ២ម៉ែត្រ ទៅ៣ម៉ែត្រ មានពណ៌ពីរប្រភេទ គឺផ្ការាក់ពណ៌ស និងផ្ការាក់ពណ៌ក្រហម។ ផ្ការាក់ ជាផ្កាសម្រាប់ក្រងថ្វាយព្រះ ក្រងថ្វាយព្រះមហាក្សត្រ និងដាក់ក្នុងពិធីមង្គលការ ឬ ពិធីប្រពៃណីផ្សេងៗទៀត។ មិនត្រឹមតែជាផ្កាសម្រាប់លម្អ រាក់ ក៏ជាផ្កាមួយប្រភេទ ដែលមានប្រយោជន៍ជាច្រើន ចំពោះសុខភាពមនុស្ស។ ស្លឹកស្រស់របស់ផ្កានេះ អាចបុកយកទៅបិទលើរបួស រីឯ ស្លឹកក្រៀម អាចព្យាបាលសម្រាប់អ្នកកើតជំងឺហឺតបានល្អប្រសើរ។

-ព្យាបាលជំងឺសន្លាក់ផ្សេងៗ

ផ្ការាក់ខ្លាំងពូកែខាងព្យាបាលជំងឺរលាកសន្លាក់ ដូចជា សន្លាក់ជើង ឬ សន្លាក់ឆ្អឹង។ លោកអ្នកអាចយកស្លឹករបស់វាកិនជាមួយនឹងទឹកក្តៅ រួចលាបនៅត្រង់ចំណុចដែលឈឺនោះ។

-ព្យាបាលជំងឺទូទៅ

តាមរយៈថ្នាំបែបធម្មជាតិនេះ អាចព្យាបាលនូវជំងឺទូទៅបានដូចជា ជំងឺផ្តាសាយ ក្តៅខ្លួន ក្អក ក្អួតចង្អោរ រាកជាដើម។ រាក់ ក៏ជួយសម្រួលដល់ការទល់លាមក ជ័ររបស់វា អាចយកព្យាបាលការឈឺធ្មេញ។

២.ផ្ការំយោល

ផ្ការំយោល មានពណ៌ក្រហម ហើយផ្នែកស្លឹក សំបក ឫស និងផ្ការបស់វា អាចយកធ្វើជាជំនួយដល់សុខភាពមនុស្សបានល្អ។ ចំពោះផ្នែកស្លឹក និងផ្ការបស់វា អ្នកអាចយកទៅបុកឱ្យម៉ត់ រួចអាចយកបិទនៅលើមុខរបួស រមាស់ ពងបែក បូស ឬ កន្លែងដែលមានស្នាមជាំ និងហើម។ រីឯ ផ្នែកឫស និងសំបក អ្នកអាចយកវាទៅដាំជាមួយទឹកនឹងជួយសម្រួលដល់ការមករដូវរបស់ស្រ្តីបានល្អ ព្យាបាលការរាករូស ជួយផ្នែករលាកក្រពះ និងពោះវៀនទៀតផង។

៣.ផ្កាម៉ោង៤

ផ្កាមួយប្រភេទនេះ ក៏អាចកែនូវរោគមួយចំនួនដល់សុខភាពមនុស្សដែរ។ ផ្នែកឫស និងគល់ អាចយកទៅដាំជាមួយទឹកផឹក ជួយកាត់បន្ថយគ្រុនក្តៅ និងបញ្ចេញញើសបានល្អ។ ចំពោះស្លឹករបស់វាវិញ មិនខុសពីផ្កាដទៃទៀតឡើយ អាចដំឱ្យម៉ត់ រួចបិទលើរបួស ឬ ច្របាច់យកទឹកវាលាបនៅលើស្បែក អាចជួយកែរោគដូចជា បូស ជំងឺស្រែង រមាស់ជាដើម។

ទោះបីជាផ្កានេះជួយដល់សុខភាពមនុស្សមែន តែយើងមិនគួរយកគ្រាប់របស់វាមកប្រើប្រាស់ឡើយ ព្រោះអាចបង្កឱ្យកើតជាជំងឺរាករូសបាន។ ចំណែកស្រ្តីមានផ្ទៃពោះ មិនគួរប្រើរុក្ខជាតិមួយប្រភេទនេះទេ អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។

៤.ស្មៅថ្នក់ទឹក (ផ្កាលឿង)

ស្មៅថ្នក់ទឹក ផ្កាពណ៌លឿង មានរូបរាងតូច ហើយដុះនៅតាមវាលស្រែ តែក៏ជាឱសថបុរាណរបស់ខ្មែរ សម្រាប់ជួយព្យាបាលដល់អាការៈស្រាលរបស់មនុស្សដូចជា ឈឺក្បាល ឈឺធ្មេញ ឬ ហឹងត្រចៀកដ៏មានប្រសិទ្ធភាពបំផុត។ ចំពោះ ផ្ការបស់វា លោកអ្នកអាចដំបិទព្យាបាលជំងឺសើស្បែកដូចនឹងផ្កាឯទៀត។

៥.ប្រទាលកំភ្លឹង (ប្រទាលសរសៃមួយរយ)

ប្រទាលប្រភេទនេះ សឹងតែមានដាំនៅគ្រប់ផ្ទះរបស់ប្រជាជន ឬ តាមសារធារណៈនានា។ យ៉ាងណាមិញ ផ្នែកស្លឹក គ្រាប់ និងគល់ ជួយបានច្រើនយ៉ាងដូចជា ស្លឹក ជួយកែអាការៈឈឺក្បាល និងចុករោយផ្សេងៗ។ គ្រាប់របស់វា ក៏ជួយដល់វត្តរដូវរបស់ស្រ្តី ចំណែក ឫស របស់វាជួយកែដំបៅ ឬ ហើមជាំផ្សេងៗ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១២ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម