Connect with us

សុខភាព

គ្រោះថ្នាក់​លាក់​មុខ ដែល​បង្ក​ពី​ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ​”​សេ​”!

បានផុស

នៅ

ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ សេ (Hépatite C) គឺជា​ជំងឺ​មួយ​ដែល​យើង​ទាំងអស់គ្នា​តែងតែ​បានដឹង និង​បាន​ជួបប្រទះ​ជា​ញឹកញាប់ ហើយ​នៅពេល​ខ្លះ​ជំងឺ​មួយ​នេះ​ ក៏​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ជាច្រើន​ដល់​សុខភាព និង​អាយុជីវិត​ ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគសញ្ញា​ ដែល​កើត​អាចមាន​នៅ​លើ​អ្នក​ជំងឺ​ គឺ​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​ការ​រលាក និង​សភាព​របស់​សាច់​ថ្លើម​របស់​អ្នកជំងឺ​ ផង​ដែរ (​សាច់​ថ្លើម​នៅ​ទន់​ធម្មតា​គ្រាន់តែ​មានការ​រលាក​, សាច់​ថ្លើម​រឹង​និង​ថ្លើម​ក្រិន​)​។ នៅ​ខាងក្រោម​នេះ​ គឺជា​សញ្ញា​មួយ​ចំនួន​ ដើម្បី​អាច​ឲ្យ​យើង​បាន​គិត​ទៅដល់​ជំងឺ​រលាក​ថ្លើម៖ មានការ​ហេវ​ហត់ ចុះ​ខ្សោយ​កម្លាំង និង​សុខភាព​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​, ឡើង​លឿង​ភ្នែក និង​ស្បែក​, មាន​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ធំ​, មានការ​ហើម​ជើង​ជាដើម​…​។ គួរ​កត់​សំគាល់​ផង​ដែរ​ថា ​ជាង ៨០% នៃ​អ្នកជំងឺ​រលាក​ថ្លើម​ គឺ​មិន​មាន​រោគសញ្ញា​អ្វី​ច្បាស់លាស់​នោះ​ឡើយ ដូច្នេះ​មានតែ​ការពិនិត្យ​ឈាម​ ដើម្បី​រក​វត្តមាន​របស់​អង្គ​បដិ​ប្រាណ​វីរុស​សេ Anticorp HCV និង​រាប់​មេរោគ (PCR HCV) ទេ ដែល​អាច​កំណត់​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ប្រភេទ​នេះ​បាន ។​

ការ​ចម្លង​របស់​មេរោគ​ថ្លើម​ប្រភេទ សេ នេះ​គឺ​វា​អាច​ឆ្លង​បាន​តាមរយៈ ការ​ប៉ះពាល់​ជា​មួយ​នឹង​ឈាម ទឹករងៃ​ ការ​មុត​ដាច់​ស្បែក​ ការ​រួម​ភេទ​ដោយ​មិន​មាន​ប្រើប្រាស់​ស្រោមអនាម័យ​ ការប្រើប្រាស់​វត្ថុ​មុត​ស្រួច​ចាក់​ឆ្លងកាត់​ស្បែក​…​។​

វិធានការ​ក្នុង​ការ​បង្ការ​ជំងឺ​នេះ ​គឺ​ជៀសវាង​រាល់​កា​របះ​ពាល់​ឈាម និង​ទឹករងៃ​របស់​អ្នកជំងឺ​ រួមភេទ​ដោយ​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​ប្រើ​វត្ថុ​មុត​ស្រួច​រួមគ្នា​។ គួរ​សំគាល់​ផង​ដែរ​ថា ​យើង​មិន​មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​មេរោគ​ប្រភេទ​នេះ​ នៅឡើយ​ទេ​។​

ការពិនិត្យ​សុខភាព និង ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេលវេលា​នៅ​ដំណាក់កាល​ដំបូង​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត (​ថ្លើម​មិនទាន់​ក្រិន ឫ មិន​មាន​ដុំ​មហារីក​) របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ សេ នេះ​គឺ​អាច​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​បានជា​សះស្បើយ​ទាន់ពេលវេលា​និង​ដើម្បី​ជៀសវាង​រាល់​ផលវិបាក​របស់​ជំងឺ​នេះ​ផង​ដែរ (​ការ​រលាក​រាំ​រៃ​, ក្រិន​ថ្លើម​, ដុំ​មហារីក​ថ្លើម​, ទាច​ទឹក​ជាដើម​…)៕

​អត្ថបទ៖ រស្មី

សូមចុចអាន៖ ​តើ​”​ក្អក​ឈាម​” បណ្តាលមកពី​អ្វី​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម