Connect with us

សុខភាព

ការ​ហូរ​ឈាម​ច្រមុះ ក៏​អាច​ជា​ករណី​ធ្ងន់ធ្ងរ​

បានផុស

នៅ

​ឈាម​ច្រមុះ គឺជា​ការ​ហូរ​ឈាម​មាន​ប្រភព​ចេញពី​រន្ធ​ច្រមុះ​ទាំងពីរ​មក​ក្រៅ ឬ​ធ្លាក់​ទៅក្នុង​បំពង់ក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​នៃ​ការ​ហូរឈាម​ច្រមុះ​

១) មូលហេតុ​នៅ​នឹង​ច្រមុះ​ផ្ទាល់​

– ការប៉ះទង្គិច​លើ​មុខ និង​ក្បាល អាច​បណ្តាល​ឲ្យ​បាក់ឆ្អឹង​ច្រមុះ (Fracture des os propres du nez) បាក់ឆ្អឹង​ផ្ទៃមុខ (Fracture du massif facial)

– បន្ទាប់ពី​ការវះកាត់ (Traumatismes iatrogènes)

– ដុះ​សាច់​ក្នុង​រន្ធ​ច្រមុះ​

– អាច​ជា​មហារីក​គល់​ច្រមុះ ឬ​មហារីក​ច្រមុះ (Tumeur de cavum ou de fosse nasale) ដែល​ស្តែងចេញ​ជាការ​ហូរឈាម​ពី​ច្រមុះ​សារ​ចុះ​សារ​ឡើង តឹង​ច្រមុះ​ជាប្រចាំ និង​ជួនកាល​មានការ​ឈឺចាប់​នៅ​ផ្ទៃមុខ​។​

– អាច​ជា​ឬ​ស​ដូង​ច្រមុះ (Polyposes naso sinusiennes, fibrome naso pharyngien) ដែល​អាច​ស្តែងចេញ​ជា​ការ​ហូរ​ឈាម​ច្រមុះ​តែ​រន្ធ​មួយ​ចំហៀង និង​សារ​ចុះ​សារ​ឡើង រួម​នឹង​តឹង​ច្រមុះ​ជាប្រចាំ​។​

– មូលហេតុ​មួយ​ចំនួន​ទៀត ដែល​អាច​ជួបប្រទះ​ញឹកញាប់​ដូចជា ជំងឺ​រលាក និង​ហើម​សាច់​ច្រមុះ និង​ប្រអប់​ឆ្អឹងច្រមុះ (nez et sinus) ក្នុង​នោះ​មាន​តាំងពី​ផ្ដាសាយ រលាក​ច្រមុះ និង​បំពង់ក រលាក​ច្រមុះ​ស្រួចស្រាវ (Rhinites aiguës) ឬ​រលាក​ប្រអប់​ឆ្អឹងច្រមុះ ដែល​មិនបាន​ចាប់អារម្មណ៍ ហើយ​វា​ស្តែង​ចេញ​ជា​ការ​ហូរ​ឈាម​នេះ​ឡើង នោះ​ការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ជា​តម្រូវការ​ចាំបាច់​។​

២) មូលហេតុ​មក​អំពី​វិបត្តិ​ផ្សេងៗ​

– ការបាត់បង់​កត្តា​ឈាមកក (Facteures hémostatiques) ក៏​ជា​មូលហេតុ​នៃ​ការ​ហូរ​ឈាម​ក្នុង​ច្រមុះ​ដែរ ដូចជា​ជំងឺ​ដែល​មាន​ចំនួន​ប្លា​កែ​ត​ចុះ​ច្រើន (Thrombopénies) ជំងឺ​ឈាម​មួយ​ចំនួន (Hémopathies) ជំងឺ​ខ្សោយ​មុខងារ​ថ្លើម​ធ្ងន់ធ្ងរ ឬ​ការ​ប្រើ​ថ្នាំ​ប្រឆាំង​ឈាមកក​ជាប់​ជាប្រចាំ​។​

– ជំងឺលើសឈាម​ក៏​ជា​មូលហេតុ​នៃ​ការ​ហូរ​ឈាម​ច្រមុះ ដែល​ជួប​ញឹកញាប់​នៅលើ​មនុស្ស​ពេញ​វ័យ​។​

​ការ​ហូរ​ឈាម​ច្រមុះ​មាន​លក្ខណៈ​ជា​ជំងឺ​ហូរ​ឈាម​ពី​ច្រមុះ​ឯកឯង​ជួប​ញឹកញាប់​លើ​វ័យ​ជំទង់​មាន​អាយុ​ចន្លោះ ៥​ទៅ ២០​ឆ្នាំ ជាពិសេស​បន្ទាប់ពី​ការ​កេះ​ក្នុង​ច្រមុះ ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង ឬ​ការប្រែប្រួល​នៃ​អ័រម៉ូន នៅ​ពេល​ពេញវ័យ​គ្រប់ការ ការ​មក​រដូវ​ពេល​ពពោះ ពេល​រំភើប ជាដើម​។ តែ​ទោះជា​យ៉ាងណាក៏ដោយ យើង​អាច​សង្កេតឃើញ ឈាម​ច្រមុះ​អាច​ជា​សញ្ញា​មួយ​របស់​ជំងឺ​ដែល​វិវត្តន៍​ដោយ​មិន​បាន​ដឹង​ពីមុន ឬក៏​ជា​ផលវិបាក​របស់​ជំងឺ​ដែល​យើង​បាន​ដឹង​ពីមុន​មក​ហើយ ជួនកាល​វា​គ្រាន់តែ​ជា​ការ​ហូរ​ឈាម​ដោយ​ឯកឯង គ្មាន​មូលហេតុ​ច្បាស់លាស់​។​

​ខ​) រោគសញ្ញា និង​ការវាយតម្លៃ​ភាព​ធ្ងន់ធ្ងរ ដែល​ត្រូវ​អនុវត្ត

– វាយតម្លៃ​ការហូរ​ឈាម​ ដែល​មាន​សភាព​ធ្ងន់ធ្ងរ ឬ​ស្រាល​លើ​បរិមាណ​ឈាម​ដែល​បាត់បង់​

– ធ្វើការ​ឃាត់ឈាម​ដោយ​មធ្យោបាយ​ផ្សេងៗ​

– ពិនិត្យ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ចេញ​ឈាម​តាម​ច្រមុះ​

​ជាទូទៅ​យើង​អាច​សង្កេតឃើញ​ការ​ហូរ​ឈាម​មាន​លក្ខណៈ​ស្រាល​ប្រមាណ​៩០% លើ​ករណី​៖

– នៅ​ផ្នែក​ខាងមុខ​នៃ​ច្រមុះ ដែល​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ទេ​

– វា​មិន​មាន​ផល​ប៉ះពាល់​ទៅលើ​សភាព​ទូទៅ​របស់​អ្នកជំងឺ​ឡើយ​

– ភាគច្រើន​ឈាម​តែមួយ​ចំហៀង​

– បាត់​ទៅ​វិញ​ដោយ​ឯកឯង ឬ​ដោយ​ច្របាច់​ច្រមុះ​

​ផ្ទុយទៅវិញ​ឈាម​ច្រមុះ អាច​មាន​សភាព​ធ្ងន់ធ្ងរ​ប្រមាណ​១០% នៃ​ករណី ការវាយតម្លៃ​ពី​សភាព​ធ្ងន់ធ្ងរ អាច​មាន​ភា​ពងាយស្រួល បើ​អ្នកជំងឺ​មិនបាន​លេប​ឈាម​ចូល​ទៅ​ក្នុង​ពោះ ឬ​មិន​ច្រឡំ​ជាមួយ​ក្អួត​ឈាម​

– បរិមាណ​វា​ច្រើន ហើយ​ញឹកញាប់ ឬ​ជាប់​ជាប្រចាំ​

– មាន​ប្រភព​ទាំងសងខាង ដោយ​ហូរ​មក​ខាងមុខ​ផង និង​ធ្លាក់​ទៅ​ខាង​ក្រោយ​បំពង់ក​ផង​

– ធ្វើ​ឲ្យ​អ្នកជំងឺ​ភ័យ ស្លន់ស្លោ ឡេះឡះ អស់កម្លាំង ជីពចរ​ដើរ​ញាប់ ត្រជាក់​ចុង​ដៃ ចុងជើង និង​សម្ពាធ​ឈាម​ចុះ ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់ សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​

​គ​) ការព្យាបាល​

១) វិធានការ​ទូទៅ (mesures generals):

– ដាក់​អ្នកជំងឺ​ក្នុងស្ថានភាព​ស្ងប់ស្ងាត់ ហើយ​ពាក់កណ្តាល​អង្គុយ​។​

– វាយ​តម្លៃ​ផល​ប៉ះពាល់​លើ​ចលនា​ឈាម​រត់ ស្លេកស្លាំង បែកញើស​ជោគ ជីពចរ​ដើរ​ញាប់ ចង្វាក់​ដង្ហើម​ញាប់ សំពាធ​ឈាម​ចុះ​។​

– ពិនិត្យមើល សញ្ញា​ស្ទះ​ថប់​ផ្លូវដង្ហើម ដែល​អ្នកជំងឺ មិនអាច​ដកដង្ហើម​បាន (Détresse respiratoire) ដោយ​ឈាម​ធ្លាក់​ចូលទៅក្នុង​ផ្លូវដង្ហើម​។​

– ឲ្យ​អ្នកជំងឺ​សម្រាក​ពេទ្យ​បើ​ហូរឈាម​មាន​សភាព​ធ្ងន់ធ្ងរ រួច​ត្រូវ​រក​សរសៃឈាម​ ដើម្បី​បូម​ឈាម​ពិនិត្យ​ផ្នែក​មន្ទីរពិសោធន៍ (Bilan biologique) និង​បំពេញ​បរិមាណ​ឈាម​ ដែល​បាត់បង់​ដោយ​សេរ៉ូម​។​

២) វិធានការ​បន្ទាប់ (Gestes locaux):

​ទោះជា​បណ្តាលមកពី​មូលហេតុ​អ្វី​ក៏ដោយ យើង​អាចធ្វើ​ការងារ​ពីរ​យ៉ាង​

– សម្អាត​យក​កំណក​ឈាម​ពី​ក្នុង​រន្ធ​ច្រមុះ ដែលជា​មូលហេតុ​បន្ត​ឲ្យ​ឈាម​មិនអាច​បញ្ឈប់​បាន​

– ដាក់​សំឡី ឬ ស្បៃ​វែង (Mèches) ចូលទៅក្នុង​រន្ធ​ច្រមុះ ផ្សើម​ដោយ​ថ្នាំ (xylocaëne et/ou naphazoline) ដោយ​ទុក​រយៈពេល ៣ ទៅ ៥ នាទី ដើម្បី​ឃាត់ឈាម ជួនកាល​ការធ្វើ​នេះ ​អាច​បញ្ឈប់​ការហូរ​ឈាម​បាន​។​

​ផ្ទុយទៅវិញ បើ​ឈាម​នៅតែ​បន្ត​ហូរ​មក យើង​ត្រូវអនុវត្ត ជា​ដំណាក់ៗ តទៅ​ទៀត​

– ច្របាច់​ច្រមុះ ដោយ​ម្រាមដៃ​ពីរ​: យក​មេដៃ និង​ម្រាមដៃ ទៅលើ​ផ្នែក​ខាងក្រោម​នៃ​រន្ធ​ច្រមុះ​រយៈពេល ១០​នាទី ទើប​លែង ហើយ​ពិនិត្យមើល​ឡើងវិញ​។​

– បើ​ឈាម​នៅតែ​បន្ត​ហូរ​ទៅតាម​មូលហេតុ យើង​អាច​ដុត​ចំ​កន្លែង​ហូរឈាម ដោយ​ប្រុងប្រយ័ត្ន (Cauterisation chimique ou électrique) ។​

​ឃ​) ដំបូន្មាន​របស់​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត

​លើកលែងតែ​មូលហេតុ​ការ​ប៉ះទង្គិច​លើ​ច្រមុះ មុខ និង​ក្បាល ដែល​យើង​មិន​អាច​ចៀសវាង​បាន ប៉ុន្តែ​ជំងឺ​នៅ​ក្នុង​រន្ធ​ច្រមុះ ដោយ​ការ​រលាក (affections de la muqueuse, infection, inflammatoire) យើង​អាច​អនុវត្ត​មធ្យោបាយ​សាមញ្ញ​មួយ​ចំនួន​អាច​ឲ្យ​ច្រមុះ​មាន​សភាព​ល្អៈ​

– ចំណីអាហារ​ហូបចុក​សុវត្ថិភាព និង​មាន​លំនឹង (alimentation équilibrée)

– ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​រាល់ថ្ងៃ​

– បញ្ឈប់​ថ្នាំ​ដែល​មាន​ផលវិបាក​លើ​សាច់​ច្រមុះ ជាពិសេស Vasoconstricteur et toxeque

– តាមដាន​ឲ្យ​បាន​ទៀងទាត់​ជាមួយ​គ្រូពេទ្យ​ឯកទេស បើ​មាន​ជំងឺលើសឈាម​កម្រិត​ខ្ពស់​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​គ្រោះថ្នាក់​លាក់​មុខ ដែល​បង្ក​ពី​ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ​”​សេ​”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម