សុខភាព
៤ វិធី សូម្បីនៅការិយាល័យ ក៏អាចសម្រកក្បាលពោះបានដែរ
អ្នកដែលកំពុងមានបញ្ហាក្បាលពោះប៉ោង ក្បាលពោះធំ នឹងធ្វើឲ្យគ្មានទំនុកចិត្ត ហើយសូម្បីតែការស្លៀកពាក់ក៏មិនសមសួនដូចគេរាងស្វែលដែរ។ ជាពិសេសចំពោះបុគ្គលិកការិយាល័យជាច្រើន ប្រាកដជាជួបបញ្ហាទាំងនេះ មិនមានពេលហាត់ប្រាណ ឬថែទាំសុខភាពឡើយ។

ថ្ងៃនេះកម្ពុជាថ្មីសូមណែនាំវិធីងាយៗ ដើម្បីកាត់បន្ថយក្បាលពោះ ទោះបីជាស្ថិតក្នុងការិយាល័យឬមានពេលតិចក៏ដោយ។ ប៉ុន្តែប្រសិនបើអ្នកធ្វើតាមវិធីទាំងនេះជារៀងរាល់ថ្ងៃ ធានាថាក្បាលពោះងាយស្រកជាមិនខាន។
១ ចៀសវាងភេសជ្ជៈមានជាតិស្ករ
ការមានទម្លាប់ញ៉ាំតែទឹកដោះគោរាល់ពេល នឹងធ្វើឲ្យអ្នកមានក្បាលពោះ ដូច្នេះត្រូវតែបដិសេធជាបន្ទាន់។ ព្រោះភេសជ្ជៈដែលយើងទទួលទានរាល់ថ្ងៃ សម្បូរទៅដោយជាតិស្ករ ក្រែមជូរ ខ្លាញ់ និងទឹកដោះគោខាប់ ដែលមានជាតិផ្អែម អាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយថែមទាំងធ្វើឲ្យយើងងាយមានក្បាលពោះធំទៀតផង។ បើអាចធ្វើបាន អ្នកគួរតែជ្រើសរើសផឹកតែដោយគ្មានទឹកដោះគោ ឬបន្ថែមស្ករតិចបំផុត។ សម្រាប់អ្នកដែលផឹកកាហ្វេ គួរជ្រើសរើសផឹកកាហ្វេខ្មៅដោយគ្មានជាតិស្ករ វាប្រសើរជាង latte ឬ cappuccino ដែលមានទឹកដោះគោ និងស្ករច្រើន។
២ បដិសេធការញ៉ាំអាហារសម្រន់ពេលថ្ងៃ
ក្រៅពីភេសជ្ជៈផ្អែម វាជារឿងមួយទៀតដែលបុគ្គលិកការិយាល័យមិនអាចទ្រាំបាន។ វាជាអាហារសម្រន់ពេលរសៀល ប៉ុន្តែតើអ្នកដឹងទេថា អាហារសម្រន់ទាំងនេះធ្វើឲ្យក្បាលពោះរបស់យើងកាន់តែធំដោយមិនដឹងខ្លួន។ ជំនួសឲ្យការញ៉ាំអាហារសម្រន់ ឬផ្អែម យកទឹកដោះគោជូរ ធញ្ញជាតិ ឬផ្លែឈើគ្មានជាតិស្ករជាអាហារសម្រន់ជំនួសវិញ។ វាជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការសម្រកខ្លាញ់ក្បាលពោះ។
៣ ក្រោកឡើងដើរឲ្យបានញឹកញាប់
ការអង្គុយនៅតុយូរ អាចធ្វើមនុស្សជាច្រើនមានបញ្ហាធាត់ក្បាលពោះ ដោយសារតែរាងកាយមិនផ្លាស់ទី។ ដូច្នេះអ្នកត្រូវព្យាយាមក្រោកឡើង ហើយដើរឲ្យបានញឹកញាប់ ឡើងជណ្តើរជំនួសឲ្យជណ្តើរយន្ត និងលាតសន្ធឹងខ្លួនប្រាណនៅពេលថ្ងៃ ឬព្យាយាមធ្វើលំហាត់ពេលអង្គុយនៅតុ ដោយរុញក្បាលពោះគ្រប់ពេលដឹងខ្លួន។ នៅពេលដែលវាក្លាយជាទម្លាប់ ក្រៅពីជាវិធីកាត់បន្ថយក្បាលពោះ វាក៏ជួយការពារជំងឺការិយាល័យដែលជាលក្ខខណ្ឌគ្រោះថ្នាក់សម្រាប់បុគ្គលិកការិយាល័យផងដែរ។
៤ កុំបង្អត់អាហារពេលព្រឹក
បុគ្គលិកការិយាល័យជាច្រើន តែងតែទម្លាប់រំលងអាហារពេលព្រឹក ប៉ុន្តែតើអ្នកដឹងទេថា អាហារពេលព្រឹកពិតជាអាហារដែលអាចជួយធ្វើឲ្យរាងកាយរបស់អ្នកមានតុល្យភាព ដើម្បីកុំឲ្យអ្នកឃ្លាននៅពេលថ្ងៃ និងជួយដុតបំផ្លាញថាមពលបានយ៉ាងល្អ វាជាវិធីមួយផ្សេងទៀតដើម្បីកាត់បន្ថយក្បាលពោះយ៉ាងមានប្រសិទ្ធភាព។ គួរតែជ្រើសរើសអាហារពេលព្រឹកដែលសំបូរទៅដោយប្រូតេអ៊ីន និងមានឥទ្ធិពលល្អបំផុតលើរាងកាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ពង្រាបក្បាលពោះកំប៉ោងដោយសារផឹក អត់ពិបាកទេ
ចុចអាន៖វិធី ៣ យ៉ាង បញ្ចុះកូឡេស្តេរ៉ុលចេញពីរាងកាយបានយ៉ាងងាយស្រួល

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?