សុខភាព
អ្នកវិទ្យាសាស្ត្រ រកឃើញមេរោគដ៏សាហាវប្រភេទថ្មី លាក់ខ្លួនក្នុងសត្វប្រចៀវ
អ្នកវិទ្យាសាស្ត្រ បានរកឃើញមេរោគដ៏សាហាវប្រភេទថ្មី ដែលលាក់ខ្លួននៅក្នុងខ្លួនសត្វប្រចៀវ។

មេរោគ Kiwira ដែលស្ថិតក្នុងក្រុមវីរុសចម្លងរាលដាលដោយពពួកសត្វករកេរ (Hantavirus) ត្រូវបានរកឃើញក្នុងខ្លួនសត្វប្រចៀវគ្មានកន្ទុយ នៅប្រទេសតង់ហ្សានី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនមានព័ស្តុតាងណាមួយបង្ហាញថា មេរោគ Kiwira អាចបង្កការគំរាមកំហែងឆ្លងមកមនុស្សទេ ប៉ុន្តែអ្នកស្រាវជ្រាវកំពុងធ្វើការសិក្សាតាមដាន។

ក្រុមមេរោគប្រភេទនេះ ជាធម្មតាត្រូវបានគេរកឃើញនៅក្នុងពពួកសត្វកកេរ ហើយរាលដាលដល់មនុស្សតាមរយៈទំនាក់ទំនងជាមួយសត្វដែលមានមេរោគ។ វាជាប្រភេទមេរោគ ដែលមានអត្រាស្លាប់ មួយភាគបី ចំពោះសត្វដែលឆ្លងវា។
ក្រុមនៃមេរោគនេះ អាចបង្កជារោគសញ្ញាដូចជំងឺផ្តាសាយស្រាល ប៉ុន្តែក៏មានការហូរឈាមច្រើនហួសប្រមាណ និងខ្សោយតម្រងនោមផងដែរ។

លម្អិតអំពីមេរោគថ្មីនេះនៅក្នុងទិនានុប្បវត្តិ Viruses, អ្នកស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត Sabrina Weiss ប្រធានផ្នែកសុខភាពសាធារណៈ នៅមជ្ឈមណ្ឌលការពារសុខភាពអន្តរជាតិក្នុងទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ បានកត់សម្គាល់ថា សត្វប្រចៀវគ្មានកន្ទុយ គឺគ្របដណ្តប់លើ តំបន់ដ៏ធំ នៃអនុតំបន់សាហារ៉ាអាហ្រ្វិក។
ហើយសត្វប្រភេទនេះ ត្រូវបានគេដឹងថា ស្ថិតនៅខាងក្នុង និងជុំវិញលំនៅដ្ឋានរបស់មនុស្ស ដូច្នេះហើយវាពិតជាមានហានិភ័យ ក្នុងការសាយភាយនៃមេរោគ Kiwira ដល់មនុស្ស។

ការស្រាវជ្រាវនឹងត្រូវធ្វើឡើងក្នុងចំណោមសត្វប្រចៀវនៅក្នុងតំបន់ ដើម្បីយល់កាន់តែច្បាស់អំពីសមាសភាពរបស់វា និងថាតើវាអាចទៅរួចទេក្នុងការដែលមេរោគឆ្លងដល់មនុស្ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត៖ ឧប្បទ្ទវហេតុនៅមន្ទីរពិសោធន៍ផ្តល់មូលនិធិដោយអាមេរិក អាចបង្កឲ្យផ្ទុះមេរោគអេបូឡា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ