សុខភាព
អាហារខ្មៅ ១០ មុខ ផ្ទុកទៅដោយអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យ
អាហារខ្មៅមិនមែនសុទ្ធតែមិនល្អនោះទេ ក្នុងនោះមានអាហារខ្លះជួយដល់សុខភាពបានយ៉ាងច្រើនក្រាស់ក្រែល សឹងថាយើងដែលជាអ្នកបរិភោគមិនដឹងផង។ ជាងនេះទៅទៀត អាហារមានពណ៌ខ្មៅសម្បូរទៅដោយសារធាតុជាច្រើន ដែលល្អសម្រាប់សុខភាពផងដែរ។
ខាងក្រោមនេះ ជាអាហារខ្មៅ១០ប្រភេទ ដែលយើងគួរដឹង៖
១ ចាហួយខ្មៅ

ចាហួយខ្មៅមានលក្ខណៈសម្បត្តិជួយសម្រាលកម្ដៅក្នុងខ្លួន បំបាត់ការស្រេកទឹក បំបាត់ការចង្អោរ បន្សាបជាតិពុល កាត់បន្ថយគ្រុនក្តៅ ព្យាបាលការឃ្លានអាហារ និងបន្ថយកម្រិតជាតិស្ករក្នុងឈាមផងដែរ។ វាមានកាឡូរីទាប និងសម្បូរទៅដោយជាតិសរសៃអាហារផងដែរ។
២ អង្ករដំណើបខ្មៅ
អង្ករដំណើបខ្មៅសម្បូរទៅដោយវីតាមីន A ដែលរួមចំណែកដល់ការចិញ្ចឹមភ្នែកជាមួយនឹងវីតាមីន B1 វីតាមីន B2 និងវីតាមីន B6 ជួយចិញ្ចឹមប្រព័ន្ធប្រសាទក្នុងផ្នែកផ្សេងៗនៃរាងកាយ រួមទាំងវីតាមីន E ដែលជួយពន្យឺតការខ្សោះជីវជាតិនៃកោសិកាក្នុងរាងកាយ ក៏ដូចជាជួយក្នុងបញ្ហាឈាមរត់។
៣ សណ្តែកខ្មៅ
សណ្តែកខ្មៅគឺជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងគេ។ បើប្រៀបធៀបទៅនឹងសណ្តែកទាំងអស់ សណ្ដែកខ្មៅគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុរ៉ែ ល្អសម្រាប់សុខភាព វាក៏រួមចំណែកដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ ជួយធ្វើឲ្យជាតិស្ករក្នុងឈាមមានតុល្យភាពមិនឡើងឬធ្លាក់ចុះលឿនពេក។
៤ ល្ងខ្មៅ
គ្រាប់ល្ងខ្មៅសម្បូរទៅដោយវីតាមីន B ដែលជួយចិញ្ចឹមសរសៃប្រសាទ។ ប្រសិនបើទទួលទានជាប្រចាំ វានឹងជួយឲ្យអ្នកគេងលក់ស្រួល។ កាត់បន្ថយភាពអស់កម្លាំង ជួយការពារ ការឈឺចាប់នៅអវយវៈ ជួយចំណង់អាហារ និងមិនបណ្តាលឲ្យទល់លាមកយ៉ាងងាយស្រួល។
៥ មាន់ខ្មៅ
សាច់មាន់ខ្មៅត្រូវបានគេចាត់ទុកថាជាអាហារបំប៉នឈាមសម្រាប់ស្ត្រី។ ជាពិសេសស្ត្រីដែលមានអាយុបន្តពូជ និងមនុស្សចាស់។ មាន់ខ្មៅក៏ជួយជំរុញអ័រម៉ូនភេទស្រី វាក៏ជាអាហារដែលមានជាតិខ្លាញ់ទាបជាងសាច់មាន់ធម្មតា ហើយមានជាតិដែកខ្ពស់ដែលជួយបំប៉នឈាម។
៦ ប៉ាស្តាខ្មៅ

ប៉ាស្តាខ្មៅគឺជាមុខម្ហូបដែលត្រូវបានចម្អិនដោយពណ៌ខ្មៅ ជាមួយនឹងទឹកខ្មៅនៅក្នុងយាវហឺ។ ទឹកថ្នាំនេះមានជាតិខ្លាញ់ ប្រូតេអ៊ីន និងសារធាតុរ៉ែ ជាពិសេសជាតិដែក ដែលជួយប្រឆាំងរ៉ាឌីកាល់សេរីក្នុងរាងកាយ។
៧ ម្រេចខ្មៅ
ម្រេចខ្មៅមានឥទ្ធិពលរំញោចសរសៃប្រសាទ ធ្វើឲ្យចំណង់អាហារកាន់តែច្រើន រួមចំណែកធ្វើឲ្យអណ្តាតរបស់មនុស្សចាស់អាចរសជាតិកាន់តែប្រសើរ ជួយកាត់បន្ថយឧស្ម័ននៅក្នុងក្រពះពោះវៀន និងជួយព្យាបាលជំងឺក្រពះ និងពោះវៀនផងដែរ។
៨ ទំពាំងបាយជូខ្មៅ
ទំពាំងបាយជូរខ្មៅជួយការពារជំងឺបេះដូង គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួន កាត់បន្ថយសំពាធឈាម វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្ថយភាពចាស់ និងធ្វើឲ្យស្បែកភ្លឺថ្លាជាងមុន។
៩ Blackberry
Blackberry សម្បូរទៅដោយជាតិសរសៃអាហារ ដែលមានលក្ខណៈសម្បត្តិជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។ វាជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងមហារីកពោះវៀនធំ។ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពង្រឹង និងស្តារ collagen នៅក្នុងស្បែកផងដែរ។
១០ អង្ករខ្មៅ

អង្ករខ្មៅសម្បូរជាតិសរសៃអាហារ និងមានជាតិស្ករទាប ដែលអាហារនេះនឹងផ្លាស់ប្តូរពីម្សៅទៅជាជាតិស្ករក្នុងចរន្តឈាមយឺតជាងការទទួលទានអង្ករសធម្មតា។ ដូច្នេះវាមិនធ្វើឲ្យអ្នកធាត់ទេ។ វាក៏ជួយប្រឆាំងនឹងជំងឺមហារីក និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធី ៣ យ៉ាង បញ្ចុះកូឡេស្តេរ៉ុលចេញពីរាងកាយបានយ៉ាងងាយស្រួល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ