សុខភាព
សញ្ញាគ្រោះថ្នាក់ ៥ យ៉ាង បញ្ជាក់ថា អ្នកមានខ្លាញ់ស្ទះសរសៃឈាម
មនុស្សគ្រប់គ្នាសុទ្ធតែដឹងពីគ្រោះថ្នាក់នៃជំងឺនេះ ជាពិសេសអ្នកធាត់មានហានិភ័យខ្ពស់។ ប៉ុន្តែតើពេលណាទើបយើងចាប់ផ្ដើមដឹងថា យើងអាចនឹងកើតជំងឺខ្លាញ់ស្ទះសរសៃឈាម។

ខាងក្រោមនេះ ជាសញ្ញាដែលយើងគួរតែដឹងឲ្យបានច្បាស់៖
១ ហត់នឿយជាងធម្មតា មិនថាដើរឡើងជណ្ដើរ ដើរឡើងភ្នំ ឬធ្វើលំហាត់ប្រាណស្រាលៗទេ វាហត់ណាស់។
២ វិលមុខ ដួលសន្លប់
៣ ឈឺក្បាលខ្លាំងពេលក្រោកពីគេង ឬអង្គុយឲ្យលឿន
៤ ញ័រទ្រូង បេះដូងលោតញាប់ ដៃជើងត្រជាក់
៥ តឹងទ្រូង ឈឺទ្រូង ដូចជាមានអ្វីមួយកំពុងសង្កត់លើទ្រូង។
រោគសញ្ញាទូទៅគឺស្រដៀងទៅនឹងជំងឺបេះដូង ដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូង។ ដោយសារតែមិនមានលំហូរឈាមគ្រប់គ្រាន់នៅក្នុងបេះដូង ឈាមមិនអាចត្រូវបានបូមដើម្បីចិញ្ចឹមរាងកាយហើយផ្តល់ឲ្យយើងនូវការហត់នឿយ ធុញទ្រាន់។
កត្តាហានិភ័យនៃជំងឺ ខ្លាញ់ស្ទះសរសៃឈាម
១ លើសទម្ងន់
២ ញ៉ាំអាហារច្រើនពេកដែលមានជាតិខ្លាញ់មិនល្អ ហើយមិនញ៉ាំបន្លែ
៣ កង្វះលំហាត់ប្រាណទៀងទាត់
៤ វ័យចំណាស់ និងបុរសមានហានិភ័យច្រើនជាងស្ត្រី
៥ ប្រវត្តិគ្រួសារនៃជំងឺទាក់ទងនឹងជំងឺបេះដូង ischemic, ដាច់សរសៃឈាមឬជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម
៦ ជក់បារី ផឹកស្រា
៧ មានភាពតានតឹងពីការងារ និងបញ្ហាផ្សេងៗទៀត កម្រធ្វើចលនារាងកាយជារៀងរាល់ថ្ងៃ។

តើកត្តាអ្វីខ្លះ ដែលយើងអាចចៀសវាងបាន?
ក្នុងរបបអាហារ គួរកាត់បន្ថយជាតិខ្លាញ់ និងញ៉ាំបន្លែឲ្យបានច្រើន។ ហាត់ប្រាណឲ្យបានទៀងទាត់យ៉ាងហោចណាស់ ៣ ថ្ងៃក្នុងមួយសប្តាហ៍ កាត់បន្ថយការជក់បារី ផឹកស្រា និងធ្វើចិត្តស្រស់ថ្លា ស្រស់ស្រាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អត្ថប្រយោជន៍ ៩ យ៉ាងរបស់ទឹកខ្មេះដែល ជប៉ុន ទម្លាប់ប្រើចំពោះសុខភាព

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?