សុខភាព
អង់គ្លេស កំពុងផ្ទុះមេរោគមួយប្រភេទ សម្លាប់កុមារជាបន្តបន្ទាប់ (មានវីដេអូ)
កុមារម្នាក់ទៀតបានស្លាប់ បន្ទាប់ពីត្រូវបានគេរកឃើញថាមានជំងឺ Strep A ដោយនេះជាកុមារទី៨ហើយ ដែលត្រូវបានសម្លាប់ដោយការឆ្លងបាក់តេរីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជនរងគ្រោះចុងក្រោយគឺជាសិស្សនៅសាលាបឋមសិក្សា Morelands ក្នុងទីក្រុង Waterlooville នៃតំបន់ Hampshire។
ការរាតត្បាតមេរោគបាក់តេរី Strep A បានរីករាលដាលពាសពេញចក្រភពអង់គ្លេស នាប៉ុន្មានខែថ្មីៗនេះ ខណៈការិយាល័យនាយករដ្ឋមន្ត្រី បានព្រមានឪពុកម្តាយឲ្យតាមដានរោគសញ្ញា។

លោក Simon Bryant ប្រធានផ្នែកសុខភាពសាធារណៈនៅក្រុមប្រឹក្សាតំបន់ Hampshire បាននិយាយថា អាជ្ញាធរកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលារៀន ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមឪពុកម្តាយ និងអ្នកថែទាំអំពីសញ្ញានិងរោគសញ្ញានៃការឆ្លងមេរោគ Strep A។
និយាយអំពីការកើនឡើងនៃករណីថ្មីៗ អ្នកនាំពាក្យផ្លូវការរបស់នាយករដ្ឋមន្ត្រីបាននិយាយថា “យើងកំពុងមើលឃើញចំនួនករណីមេរោគ Strep A កើនឡើងក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងធម្មតា។ មេរោគនេះ អាចព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ប៉ុន្តែក្នុងករណីកម្រ វាអាចចូលទៅក្នុងចរន្តឈាម ហើយបង្កឲ្យមានជំងឺធ្ងន់ធ្ងរ”។

ជាធម្មតា ការឆ្លងមេរោគនេះ បណ្តាលឲ្យឈឺបំពង់ក គ្រុនក្តៅ ឬឡើងកន្ទួលលើស្បែក ហើយឆ្លងតាមរយៈការប៉ះរាងកាយ ឬតាមរយៈដំណក់ទឹកពីការកណ្តាស់ ឬក្អក។
ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបាននិយាយថា វាជារឿងសំខាន់ណាស់ ដែលព័ត៌មានច្បាស់ការណ៍ ត្រូវបានចែករំលែកជាមួយសហគមន៍សាលារៀននៅតំបន់ Hampshire៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ បាក់តេរី សាហាវ ត្រូវបានរកឃើញលើទឹកដី សហរដ្ឋអាមេរិក ជាលើកដំបូង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ