សុខភាព
អ្នកជំងឺខ្សោយបេះដូង គួរកាត់បន្ថយការញ៉ាំមឹក
ការញ៉ាំអាហារដែលមានកូលេស្ដេរ៉ូលខ្ពស់ អាចបណ្ដាលកើនឡើងកំណកខ្លាញ់ក្នុងសរសៃឈាម បណ្ដាលឲ្យស្ទះសរសៃឈាម និងងាយប៉ះពាល់ដល់សុខភាពបេះដូងបំផុត ពិសេសបើសម្រាប់អ្នកមានជំងឺខ្សោយបេះដូងស្រាប់ គឺគ្រោះថ្នាក់ជាងអ្នកមានសុខភាពធម្មតា។ ដូច្នេះអ្នកជំងឺខ្សោយបេះដូង បន្ទាប់ពីការព្យាបាល គ្រូពេទ្យក៏តែងណែនាំឲ្យជៀសវាងពីប្រភេទអាហារណាដែលមានកូលេស្ដេរ៉ូលខ្ពស់។

អាហារគ្រឿងសមុទ្រយើងភាគច្រើនដឹងត្រឹមថា ជាប្រភេទអាហារដែលពេញនិយមព្រោះមានរសជាតិឆ្ងាញ់ និង អត្ថប្រយោជន៍ក៏ច្រើនផងដែរសម្រាប់សុខភាព។ តួយ៉ាងដូចជា ប្រូតេអ៊ីន វីតាមីន អាស៊ីតខ្លាញ់ ជាតិរ៉ែ មានច្រើននៅលើពពួកអាហារសមុទ្រ ហើយសារធាតុទាំងអស់នោះក៏ជាផ្នែកមួយជួយដល់សុខភាពបេះដូង និងសរសៃឈាមឲ្យដំណើរការល្អផងដែរ។
តើអាហារសមុទ្រប្រភេទណាដែលត្រូវបានហាមប្រាមចំពោះអ្នកជំងឺខ្សោយបេះដូង?
អាហារសមុទ្រមួយប្រភេទដែលគ្រូពេទ្យណែនាំអ្នកជំងឺខ្សោយបេះដូងគួរកាត់បន្ថយញ៉ាំនោះគឺ ពពួកមឹកបំពង់។ មឹកបំពង់ស្រស់ក្នុងបរិមាណ ១០០ក្រាម មានផ្ទុក កូលេសេ្ដរ៉ូល ១៩៨ មិល្លីក្រាម ពិសេសក្នុងករណីដែលមឹកត្រូវយកទៅចម្អិនជា ម្ហូបឆា ចៀន បំពង ដោយមិនបានប្រើប្រាស់ខ្លាញ់សុខភាព នោះបរិមាណកូលេស្ដេរ៉ូល កើនឡើងកាន់តែខ្ពស់ បរិមាណមឹក ១០០ក្រាម មានផ្ទុកកូលសេ្ដរ៉ូលដល់ទៅ ២៦០ មិល្លីក្រាម។
យោងតាមការចុះផ្សាយរបស់ សមាគមន៍បេះដូងអាមេរិក បានបង្ហាញថា អ្នកជំងឺខ្សោយបេះដូង ការញ៉ាំអាហារដោយសុវត្ថិភាពគឺកំណត់បរិមាណកូលេស្ដេរ៉ូល មិនលើសពី២០០មិល្លីក្រាមក្នុងមួយថ្ងៃ សម្រាប់អ្នកមានសុខភាពសុខធម្មតាក៏កំណត់បរិមាណកូលេស្ដេរ៉ូល មិនលើសពី៣០០ មិល្លីក្រាមនោះដែរ មិនដូច្នោះអាចប្រឈមនឹងការប៉ះពាល់ដល់សុខភាពបេះដូង។
មួយវិញទៀត មឹក ជាប្រភេទអាហារសមុទ្រដែលមានកម្រិត សូដ្យូមខ្ពស់ មឹក ១១៣ក្រាម មានផ្ទុកជាតិសូដ្យូម ៤៦០មិល្លីក្រាម ស្មើនឹង ២០% នៃចំនួន ចំនួនសូដ្យូមដែលរាងកាយត្រូវការប្រចាំថ្ងៃ។ ដូច្នេះសម្រាប់អ្នកជំងឺបេះដូង គួរតែកាត់បន្ថយការញ៉ាំមឹក ព្រោះអាចបង្កគ្រោះថ្នាក់បាន។

វិធីចម្អិនមឹកដើម្បីកាត់បន្ថយកូលេស្ដេរ៉ូល
ដោយសារមឹកបំពង់ក៏ជាប្រភេទអាហារសម្បូរសារធាតុចិញ្ចឹមជំនួយសុខភាព ដូច្នេះយើងអាចជ្រើសរើសវិធីចម្អិនដែលអាចកាត់បន្ថយជាតិកូលេស្ដេរ៉ូលបាន ដូចជាការស្ងោរ ចំហុយ អាំង ឬដុត។ ព្រោះវិធីទាំងនេះអាចបញ្ចុះកំហាប់កូលេស្ដេរ៉ូលក្នុងសាច់មឹកបាន ឬមួយក៏ឆា ចៀន បំពងដោយប្រើប្រេងឆាសុខភាពមានកំហាប់ជាតិខ្លាញ់ទាប ដូចជាប្រេងអូលីវ និង ប្រេងផលិតពីគ្រាប់ធញ្ញជាតិ។ ម្យ៉ាងវិញទៀត យើងក៏អាចញ៉ាំមឹកជាមួយនឹងប្រភេទបន្លែ ផ្សេងៗដែលមានផ្ទុកវីតាមីន C មានប៉េងប៉ោះ សាឡាត់ជាដើម។ ប៉ុន្ដែចូលចងចាំថា អ្នកជំងឺបេះដូងមិនអាចញ៉ាំច្រើនបានទេ។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ