Connect with us

សុខភាព

អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​!

បានផុស

នៅ

​ក្នុង​ពេល​ពពោះ ស្ត្រី​គួរ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​របប និង​ប្រភេទ​ចំណីអាហារ ពីព្រោះ​ការបរិភោគ អាហារ​ត្រឹមត្រូវ ធ្វើឲ្យ​កូន​ក្នុង​ផ្ទៃ​មានការ​លូតលាស់​ល្អ និង​កូន​កើតមក​ឆ្លាត​វៃ​។ ផ្ទុយទៅវិញ បើ​ស្ត្រី​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​ទេ អាចមាន​ការប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ និង​សុខភាព​កូន​ពេល​កើតមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​មានការ​បម្រែបម្រួល​សរីរាង្គ​របស់​ស្ត្រី​ក្នុង​ពេល​ពពោះ អង្គ​ការពារ​ខ្លួន​របស់​ស្ត្រី​នឹង​ធា្ល​ក់​ចុះ ធ្វើឲ្យ​អាហារ​មួយចំនួន ​ដែល​ធ្លាប់​បរិភោគ​ពីមុន អាច​នឹង​មាន​ផលប៉ះពាល់​នៅពេល​បរិភោគ ក្នុងពេល​មាន​ផ្ទៃពោះ​។​

១) ទាក់ទង​ទៅនឹង​ប្រភេទ និង​របប​អាហារ កំឡុង​មាន​ផ្ទៃពោះ​ស្ត្រី​គួរ​ប្រតិបត្តិ​ដូចតទៅ​៖

– បរិភោគ​អាហារ​ឲ្យ​បាន​គ្រប់មុខ មាន​ទាំង​បន្លែ សាច់ ស៊ុត គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​។ ក្នុង​១​ថ្ងៃ ស្ត្រី​គួរ​បរិភោគ​យ៉ាងហោច​ឲ្យបាន​បន្លែ​៥​មុខ និង​ផ្លែឈើ​៥​មុខ ហើយ​ផ្លាស់ប្ដូរ​គ្នា​ជា​រៀងរាល់ថ្ងៃ ព្រោះ​អាហារ​ដែលមាន​ពណ៌​ខុសៗ​គ្នា ផ្ទុក​នូវ​វីតាមីន ជាតិ​មី​នេ​រាល់ និង​ប្រូតេអ៊ីន​ផ្សេងៗ​គ្នា​។​

– បរិភោគ​អាហារ​ ដែល​ចម្អិន​ឆ្អិន​ល្អ ទាំង​សាច់ ស៊ុត និង​បន្លែ​។ ផ្លែឈើ​ត្រូវ​លាង​ឲ្យ​ស្អាត មុននឹង​បរិភោគ​។​

– បរិភោគ​អាហារ​ ដែល​មាន​វីតាមីន​សេ (C) និង​អាស៊ីតហ្វូលីក​ឲ្យ​បាន​គ្រប់គ្រាន់ ក្នុង​រយៈពេល ១២ សប្តាហ៍​ដំបូង​។​

– ជ្រើសរើស​អាហារ​ណា​ ដែល​មាន​ជាតិ​សរសៃ​ច្រើន​ដូចជា នំ​បុ័ង សេ​រេ​អាល់ គ្រាប់សណ្តែក បន្លែ​ពណ៌​បៃតង​។​

– ត្រូវ​បរិភោគ​អាហារ ឬ​ភេសជ្ជៈ​ ដែល​មាន​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម​ច្រើន យ៉ាងតិច​ឲ្យ​បាន ១000-១៣០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ក្នុង​ពេល​មាន​ផ្ទៃពោះ​។​

– ត្រូវ​បរិភោគ​អាហារ​ណា​ ដែល​មាន​ជាតិ​ដែក​ឲ្យ​បាន​យ៉ាងតិច ២៧ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ អាហារ​ទាំងនោះ​មានដូចជា សាច់​ក្រហម​សុទ្ធ ស្ពៃខៀវ គ្រាប់សណ្តែក និង​សេ​រេ​អាល់​។​

– ត្រូវ​បរិភោគ​អាហារ​ ដែលមាន​ជាតិ​អ៊ីយ៉ូដ​ឲ្យ​បាន​យ៉ាងតិច ២២០ មីក្រូ​ក្រាម ដើម្បី​ជួយ​ក្នុងការ​លូតលាស់​ខួរក្បាល​កូន​។ អាហារ​ទាំងនោះ​ មាន​ដូចជា​ទឹកដោះគោ ឈី​ស យោ​ហ្គឺ​ត​(yogurt) និង​អាហារ​សមុទ្រ​មួយ​ចំនួន​ដូចជា​ត្រី​សមុទ្រ ត្រី​សាល់​ម៉ុង បង្គា ។​

– ត្រូវ​បរិភោគ​អាហារ​ ដែល​មាន​ជាតិ​វីតាមីន​សេ រាល់ថ្ងៃ​យ៉ាងតិច ៨០-៨៥ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ អាហារ​ទាំងនោះ​មានដូចជា ក្រូច ទំពាំងបាយជូរ ផ្លែប័ររី ល្ហុង ប៉េងប៉ោះ ម្ទេស​ខៀវ ផ្កា​ខាត់ណា ប្រូ​កូ​លី ស្ពៃក្តោប​ពណ៌​ខៀវ សាឡា​ត់​ខៀវ និង​ស្ពៃខៀវ​។​

– ត្រូវ​បរិភោគ​អាហារ​ ដែល​មាន​ជាតិ​ហ្វូ​ឡា​ត ឬ​អាស៊ីតហ្វូលីក រាល់ថ្ងៃ​យ៉ាងតិច ០.៦៤ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ការពារ​ការ​របើក​ឆ្អឹង​កង​ខ្នង​កូន​ពី​កំណើត​ ដែល​អាចឲ្យ​កូន​មាន​ភាព​ពិការ​ជើង​ទាំងសងខាង​។ អាហារ​ទាំងនោះ​មានដូចជា បន្លែ​បៃតង សាច់​សុទ្ធ គ្រាប់សណ្តែក ជាដើម​។​

– ត្រូវ​បរិភោគ​អាហារ​ ដែលមាន​ជាតិ​វីតាមីន​អា​(A) រាល់ថ្ងៃ ដូចជា ការ៉ុត ល្ពៅ ដំឡូង​ក្រហម ស្ពៃខៀវ ននោង ស្លឹក​បន្លែ​ ដែលមាន​មើម និង​ផ្លែ​មឺ​ឡុង​។​

២) អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ជៀសវាង​មាន​ដូចជា​៖

– ជាតិ​អាល់កុល​ ព្រោះ​វា​អា​ចប​ណា្ត​ល​ឲ្យ​មានការ​សម្រាលកូន​មុន​ខែ បាត់បង់​នូវ​ភាព​ឆ្លា​តរបស់​កូន ការលូតលាស់​របស់​កូន​ក្នុង​ពោះ​តូច​ជាង​ធម្មតា និង​អា​ចប​ណា្ត​ល​ឲ្យ​មាន​ភាពខុសប្រក្រតី​មួយចំនួន​លើ​កូន​ក្នុង​ផ្ទៃ​។​

– ជាតិ​កាហ្វេ​អ៊ី​ន​ មិនត្រូវ​បរិភោគ​លើសពី ៣០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ទេ​។​

– ជាតិ​ស្ករ ឬ​ផ្អែម មិនត្រូវ​បរិភោគ​ច្រើនពេក​ទេ​។​

– ជាតិ​ខ្លាញ់ និង​កូឡេសស្តេរ៉ុល​: ត្រូវ​កាត់បន្ថយ មក​ត្រឹមតែ ៣០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។​

– សាច់​ត្រី​សមុទ្រ​ធំៗ មួយ​ចំនួន ដូចជា​ត្រី​ឆ្លាម​: ព្រោះ​មាន​ផ្ទុក​នូវ​ជាតិ​បារត ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​។​

– ឈី​ស​ដែល​មិនបាន​ឆ្លងកាត់​ការ​រំងាប់​មេរោគ (unpasteurized) ព្រោះ​វា​អាច​ផ្ទុក​នូវ​មេរោគ listeria

– សាច់ ឬ​បន្លែ​ឆៅ ព្រោះ​វា​អាចមាន​ផ្ទុក​នូវ​ពពួក​បាក់តេរី ឬ​សត្វល្អិត​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។​

“ ដើម្បី​ឲ្យ​កូន​មាន​សុខ​ភាពល្អ ប្រាជ្ញា​ឆ្លាត​វៃ ក្រុមការងារ​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សំណូមពរ​ឲ្យ​អ្នក​មា្ត​យ​គ្រប់រូប​ត្រូវ​ចេះ​ជ្រើសរើស​អាហារ​បរិភោគ​ ដែល​ប្រកបដោយ​ផាសុកភាព ទាំង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​ពេល​បំបៅ​ដោះ​កូន​”៕

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការ​ហូរ​ឈាម​ច្រមុះ ក៏​អាច​ជា​ករណី​ធ្ងន់ធ្ងរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម