Connect with us

សុខភាព

ហេតុអ្វី​ការ​ធ្វើ​តេស្ត​ឈាម​ទារក មាន​សារៈសំខាន់​ចំពោះ​ទារក​ទើប​កើត​?

បានផុស

នៅ

​ការធ្វើ​តេស្ត​ឈាម​ទារក ដើម្បី​រក​ជំងឺ​កង្វះ​អ័រមូន​ទី​រ៉ូ​អ៊ី​ត​ពី​កំណើត គឺ​ការ​ធ្វើ​តេស្ត​ឈាម​តាមរយៈ​ការ​ជួស​កែងជើង​ទារក ហើយ​ជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ ដោយ​យក​ឈាម​១-២​តំណក់​ពី​កែងជើង​ទារក ហើយ​ទារក​មិន​ទទួល​ការឈឺចាប់​ទេ ព្រោះ​កន្លែង​នៅ​កែងជើង​ជា​កន្លែង​ ដែល​យក​ឈាម​មិន​ឲ្យ​ទារក​ឈឺ​។ តាមរយៈ​ការពិនិត្យ​ដ៏​សាមញ្ញ​នេះ ទារក​អាច​រួច​ផុតពី ពិការភាព​កាយសម្បទា និង​ស្មារតី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ហេតុអ្វី​ការធ្វើ​តេស្ត​នេះ​ មាន​សារៈសំខាន់​ចំពោះ​ទារក​ទើប​កើត​?

– ការធ្វើ​តេស្ត​នេះ​ មាន​សារៈសំខាន់​ណាស់ ព្រោះ​ជំងឺ​នេះ ​អាច​ធ្វើ​រោគវិនិច្ឆ័យ​តាមតែ​រយៈ​ការ​យក​ឈាម​ទារក​ទៅ​ពិនិត្យមើល ព្រោះ​រោគសញ្ញា​នៃ​ជំងឺ​នេះ​ស្តែង​ចេញ​មក​នៅ​ពេល​ទារក​អាយុ​ចាប់ពី ៣​អាទិត្យ ទៅ ១​ខែ ហើយ​រោគសញ្ញា​នោះ ​ក៏​មាន​ចេញ​ឲ្យ​ច្បាស់​ ដែល​អាច​ធ្វើ​ឲ្យ​គ្រូពេទ្យ​ចាប់អារម្មណ៍​នៅ​ពេល​ពិនិត្យ​សុខភាព​ទារក​ច្បាស់​។​

– ការពិនិត្យ​ឈាម​ទារក​ទាក់ទង​និង​ការ​ព្យាបាល ព្រោះ​ថាបើ​ទារក​ព្យាបាល​ទាន់ពេលវេលា លទ្ធផល​ទទួល​បាល​ផល​ល្អ គឺ​ទារក​អាច​រួច​ផុត​ពី​ពិការភាព​ប្រាជ្ញា និង​ស្មារតី​។​

២) ការ​ធ្វើ​តេស្ត​ត្រូវធ្វើ​យ៉ាង​ដូចម្តេច​?

​ការធ្វើ​តេស្ត​ដោយ​ប្រើ​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ គឺ​យក​ឈាម​ពី​ការ​ជួស​កែងជើង​ទារក ១​ទៅ​២​ដំណក់ ទៅ​ផ្តិត​លើ​ក្រដាស​។ ក្រដាស​តេស្ត​ត្រូវ​ទុកដាក់​ឲ្យ​បាន​ល្អ​រយៈពេល ២៤​ម៉ោង ឲ្យ​ស្ងួត​រួច​យក​ទៅ​ដាក់​នៅ​មន្ទីរ​ពិសោធន៍​ ដើម្បី​ធ្វើការ​ពិនិត្យមើល​។​

៣) ការធ្វើ​តេស្ត​នេះ ​ត្រូវធ្វើ​នៅពេលណា​?

​ការធ្វើ​តេស្ត​នេះ ​មាន​ប្រសិទ្ធ​ភាព​ល្អ គឺ​ធ្វើ​នៅ​ចន្លោះ​ទារក​មាន​អាយុ​ចាប់ពី ៤៨​ម៉ោង ទៅ ៧២​ម៉ោង ក្រោយ​កើត​។​

៤) តើ​ពេលណា​យើង​អាច​ដឹង​ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នេះ​?

​លទ្ធផល​អាច​ទទួល​បាន​ក្នុង​រយៈពេល​៥​ថ្ងៃ​នៃ​ធ្វើការ​។​

– លទ្ធផល​វិជ្ជមានៈ មានន័យថា ​ទារក​ប្រឈម​នឹង​ជំងឺ​មេ​តា​បូ​លិ​ក​ខ្ពស់​

– លទ្ធផល​អវិជ្ជមានៈ មិន​ន័យ​ថា​ ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេ​តា​បូ​លិ​ក​ទេ​

៥) អ្វីដែល​គួរ​ធ្វើ​បន្ទាប់ពី​លទ្ធផល​វិជ្ជមាន​?

​បើ​លទ្ធផល​តេស្ត​បង្ហាញថា វិជ្ជមាន យើង​ត្រូវ​ធ្វើតេស្ត​ម្តងទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្ត​ជា​លើក​ទី​២ និង​ដើម្បី​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​។ កា​រព្យាបាល​ជំងឺ​មេ​តា​បូ​លិ​កមាន​រយៈពេល​យូរ ហើយ​ការ​តាមដាន​ក៏​ដូចគ្នា​ដែរ ដែល​ជា​លទ្ធផល​កូន​របស់​លោកអ្នក មាន​ប្រាជ្ញា​ស្មារតី​ឆ្លាត​វៃ​ដូច​ធម្មតា​។​

​សូម​យកចិត្តទុកដាក់​ចំពោះ​បុត្រ​ធីតា​លោកអ្នក ជៀសវាង​កើត​ជំងឺ​មេ​តា​បូ​លិ​ក​នេះ និង​ហួស​ពេលវេលា​។​“​ផ្នែក​សម្រាល និង​ផ្នែក​សង្គ្រោះ​ទារក នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើបៗ ត្រៀម​ជួយសង្គ្រោះ​កូន​របស់​លោកអ្នក ប្រកបដោយ​ជោគជ័យ និង​ទំនុក​ចិត្ត​ខ្ពស់​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៦ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម