Connect with us

សុខភាព

អាហារ ៩ មុខ អាចធ្វើឲ្យហើមពោះ

បានផុស

នៅ

នៅពេល​ហើមពោះ​​ ធ្វើឲ្យ​ក្រពះ​អ្នក​មិន​ស្រួលខ្លួន ទោះបីជាមិនធ្ងន់ធ្ងរក៏ដោយ។ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ឈឺ​ពោះ ​រហូត​ដល់​គេង​មិន​លក់ទាល់​តែ​រត់​រក​ថ្នាំ​ហូប។

ទោះយ៉ាងណា មានមូលហេតុជាច្រើននៃការហើមពោះ ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​មនុស្ស​ម្នាក់ៗ អាច​មិន​ដំណើរការ​ដូចគ្នា​។ ឥរិយាបថ​ក្នុង​ការ​ញ៉ាំ​ច្រើន និង​តិច ពេលវេលា​ញ៉ាំ ឬ​សូម្បី​តែ​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​ហើមពោះ។
នេះមិនមែនមានន័យថា អាហារដែលយើងកំពុងនិយាយនោះ ធ្វើឲ្យហើមពោះ១០០ភាគរយនោះទេ ប៉ុន្តែអ្នកអាចកត់សម្គាល់ដោយខ្លួនឯង ថាតើអ្នកធ្លាប់ញ៉ាំអាហារទាំងនេះដែរទេ។

១​ ផលិតផល​ទឹកដោះគោ មិនមែនគ្រប់គ្នាសុទ្ធតែមានប្រតិកម្មនឹងផលិតផលទឹកដោះគោនោះទេ។ ប៉ុន្តែមានមនុស្សមួយចំនួនដែលប្រព័ន្ធរំលាយអាហារមានប្រតិកម្មទៅនឹងជាតិ lactose និង casein នៅក្នុងទឹកដោះគោ ដូច្នេះប្រសិនបើ ៣-៤ ម៉ោងមុនពេលចាប់ផ្តើមនៃការហើមពោះ អាចបណ្ដាលមកពីការញ៉ាំអាហារមានជាតិទឹកដោះគោ។ សាកល្បង​តម​អាហារ​ទាំងនេះ​រយៈពេល ២-៣ សប្តាហ៍ ហើយ​មើល​ថា​តើ​អ្នក​នៅតែ​ហើមពោះ​ឬ​អត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ជាតិម្ស៉ៅ Gluten គឺជាប្រូតេអ៊ីនដែលមាននៅក្នុងគ្រាប់ធញ្ញជាតិដូចជាស្រូវសាលី ,barley, ប៉ាស្តា នំដូណាត់ គ្រាប់ធញ្ញជាតិដែរឬទេ។

៣ សណ្តែក​សៀង អាហាមានសារជាតិសណ្តែក​សៀង ​អាច​បង្ក​ជា​ឧស្ម័ន​ក្រពះ​។ ជាលទ្ធផលវាអាចបណ្តាលឲ្យហើមពោះផងដែរ។ ដូច្នេះ​សង្កេត​មើល​ខ្លួន​ឯង​ បើ​អ្នក​បាន​ញ៉ាំ​តៅហ៊ូ ឬទឹកសណ្តែក។

អាហារមានជាតិសរសៃយើងតែងតែត្រូវបានបង្រៀនឲ្យអាហារសម្បូរជាតិសរសៃ ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​បន្ទោរបង់​ឲ្យមាន​ប្រសិទ្ធភាព។ ប៉ុន្តែការទទួលទានជាតិសរសៃច្រើនពេក វាអាចបណ្តាលឲ្យហើមពោះផងដែរ។ ផ្លែឈើដូចជាផ្លែប៉ោម និងផ្លែប៉ែសមានផ្ទុកសារជាតិ pectin ដែលធ្វើឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ ដោយសារតែសារជាតិ pectin នឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារថយចុះ។ ប៉ុន្តែប្រសិនបើប្រព័ន្ធរំលាយអាហារថយចុះ វានឹងធ្វើឲ្យយើងមានអារម្មណ៍ហើមពោះដូចគ្នា។ ប្រសិនបើអ្នកចង់ញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ ត្រូវប្រាកដថាផឹកទឹកឲ្យបានច្រើន ដើម្បីជួយដល់ដំណើរការរាងកាយ និងងាយស្រួលក្នុងការរំលាយជាតិសរសៃ។

៥ សណ្តែក គ្រាប់ក៏ជាអាហារដែលមានជាតិសរសៃខ្ពស់ ដូច្នេះ​ក្រោយ​ពេល​ញ៉ាំ​គ្រាប់​ក៏​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បីការពារការហើមពោះ។

៦ របបអាហារជាតិស្ករខ្ពស់ វាជាហេតុផលមួយទៀតដែលយើងគួរកាត់បន្ថយជាតិស្ករ។ ព្រោះស្ករអាចជាអាហារសម្រាប់បាក់តេរីនៅក្នុងក្រពះរបស់យើង ហើយនៅពេលដែលបាក់តេរីទាំងនោះបញ្ចេញឧស្ម័ន វានឹងធ្វើឲ្យយើងហើមពោះ។

៧ បន្លែ ស្ពៃក្តោប ខាត់ណាផា្កស្ព ប្រូខូលី និងពន្លកស៊ែល គឺជារុក្ខជាតិដែលផលិតឧស្ម័នច្រើននៅក្នុងក្រពះ។ ជាពិសេសប្រសិនបើអ្នកញ៉ាំបន្លែទាំងនេះឆៅ ហានិភ័យ​នៃ​ការ​ហើមពោះ​កាន់តែ​ខ្ពស់ ដំណោះស្រាយ​ដ៏​សាមញ្ញ​គឺ​ញ៉ាំ​បន្លែ​នេះ​ឲ្យឆ្អិន​ហើយកុំញ៉ាំច្រើនពេក។

៨ របបអាហារមានជាតិខ្លាញ់ខ្ពស់ ដូចគ្នាដែ រចំពោះអាហារដែលមានជាតិសរសៃខ្ពស់។ អាហារដែលមានជាតិខ្លាញ់ច្រើន ដូចជាអាហារចៀន និងបំពង ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការយឺត ហើយនៅពេលដែលអាហារនៅតែមាននៅក្នុងក្រពះយូរ វា​នឹង​ធ្វើឲ្យ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ហើមពោះ។

៩ អាហារប្រៃ ទោះបីជាសូដ្យូមមិនបង្កើតឧស្ម័ននៅក្នុងក្រពះក៏ដោយ។ ប៉ុន្តែធ្វើឲ្យរាងកាយហើមដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ មិនមែនអាហារទាំងអស់នេះនឹងធ្វើឲ្យអ្នកហើមពោះទាំងអស់នោះទេ។ ដូច្នេះ​ហើយ យើង​ត្រូវ​សង្កេត​មើល​រោគ​សញ្ញា​របស់​ខ្លួន​ បន្ទាប់ពីទទួលទានអាហារទាំងនោះ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​អាការ​ហើមពោះ​ញឹកញាប់​ខុសពី​ធម្មតា ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីរកវិធីត្រឹមត្រូវដើម្បីបន្តការព្យាបាល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សារាយទំពាំងបាយជូរ មិនត្រឹមតែឆ្ងាញ់ តែក៏ជួយទប់ស្កាត់កោសិកាមហារីក

ចុចអាន៖អាហារ ៥ ប្រភេទ ជាខ្លាញ់ល្អ ជួយកាត់បន្ថយកូលេស្តេរ៉ុលនៃជំងឺធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម