Connect with us

សុខភាព

មេរោគ Strep A សម្លាប់កុមារច្រើនឡើងៗ នៅ ចក្រភពអង់គ្លេស

បានផុស

នៅ

តួលេខបាន​បង្ហាញ​ថា ពេលនេះ កុមារ​អាយុ​ក្រោម១៥​ឆ្នាំ ចំនួន១៥នាក់ហើយ ​បាន​ស្លាប់​នៅ​ចក្រភព​អង់គ្លេស ​ដោយសារ​ជំងឺ​ Strep A។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បង្ហាញថា កុមារចំនួន១៣នាក់ដែលមានអាយុក្រោម១៥ឆ្នាំ បានស្លាប់ដោយសារជំងឺ strep A នៅក្នុងប្រទេសអង់គ្លេសចាប់តាំងពីខែកញ្ញា។ ការ​ស្លាប់​កុមារ​ពីរ​នាក់​​ទៀត ​ត្រូវ​បាន​គេ​កត់ត្រានៅ​ក្នុង​ប្រទេស​អៀរឡង់​ខាង​ជើង និង​វេលស៍ ដែលនេះ​ធ្វើឲ្យ​ចក្រភព​អង់គ្លេសទាំងមូល មានកុមារស្លាប់ដោយសារជំងឺនេះ ​សរុប១៥នាក់​។

បាក់តេរី Strep ក្រុម A អាចបណ្តាលឲ្យមានការឆ្លងជំងឺផ្សេងៗជាច្រើន ចាប់ពីជំងឺតូចតាច រហូតដល់ជំងឺដែលបណ្តាលឲ្យស្លាប់។ ជំងឺទាំងនោះ​រួម​មាន​ការ​ឆ្លង​មេរោគ​លើ​ស្បែក​, គ្រុនក្តៅ​​និង​រលាក​បំពង់ក​។

ថ្វីបើការឆ្លងភាគច្រើនមានកម្រិតស្រាលក៏ដោយ ប៉ុន្តែជួនកាលបាក់តេរីនេះ បង្កទៅជាជំងឺគំរាមកំហែងដល់អាយុជីវិតដែលគេហៅថា ជំងឺ A streptococcal ។

UKHSA និយាយថា មិនមានព័ស្តុតាងណាមួយដែលថា ការឆ្លងថ្មីកំពុងចរាចរនោះទេ ហើយការកើនឡើងនៃករណី គឺទំនងជាដោយសារតែបរិមាណបាក់តេរីមានកម្រិតខ្ពស់ និងការកើនឡើងនៃទំនាក់ទំនងសង្គម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Guardian

ចុចអាន៖ អង់គ្លេស កំពុងផ្ទុះមេរោគមួយប្រភេទ សម្លាប់កុមារជាបន្តបន្ទាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម