សុខភាព
ត្រូវដឹងហេតុផលចាំបាច់ មិនគួរទុកថ្គាមទាល់ដាច់ខាត
ថ្គាមទាល់ភាគច្រើនដុះមិនត្រង់ជួរ ពិបាកសម្អាត នាំឲ្យមានបញ្ហាប៉ះពាល់ដល់សុខភាពធ្មេញទាំងមូលនិងរលាកអញ្ចាញធ្មេញ។ អ្នកខ្លះកើតមកមិនមានថ្គាមទាល់ពេញមួយជីវិតគឺជាសំណាងណាស់ ចំណែកឯអ្នកខ្លះទៀតដុះថ្គាមទាល់បុកជាមួយធ្មេញថ្គាមបើទុកយូរៗទៅនឹងនាំឲ្យមានការឈឺចាប់ ខ្ទុះ រលាកអញ្ចាញ ពុកធ្មេញ ខូចធ្មេញផ្សេងៗ ជាពិសេសគឺស្អុយមាត់ខ្លាំង។ អាស្រ័យបញ្ហាធំៗដូចនេះហើយ ទើបគ្រូពេទ្យណែនាំឲ្យធ្វើការដក ឬវះថ្គាមទាល់ចេញ។

ការសម្រេចចិត្តថាដក ឬមិនដក ត្រូវស្រេចលើការណែនាំរបស់គ្រូពេទ្យ ជួនកាលធ្មេញដុះមកផុតមិនចាំបាច់ដកចេញក៏មាន។ យោងតាមការសិក្សានៅឆ្នាំ ២០១៥ បានបង្ហាញថា ក្នុងចំណោមអ្នកជំងឺ ៥២នាក់ មាន ១១,៥ភាគរយ ជួបបញ្ហាខូចសាច់អញ្ចាញ ៧,៧ភាគរយទៀតឆ្លងបាក់តេរីតទៅធ្មេញផ្សេងៗដោយសារតែសម្អាតមិនដល់។ ជាក់ស្ដែងការវះឬដកថ្គាមមិនគួរឲ្យខ្លាចដូចអ្វីដែលអ្នកធ្លាប់ឮកន្លងមកទេ ពេទ្យជំនាញមានឧបករណ៍ទំនើបៗសម្រាប់ថតមុននឹងវះជៀសវាងគ្រោះថ្នាក់ដូចសម័យមុន មុនគេធ្វើការវះគ្រូពេទ្យតែងប្រើថ្នាំស្ពឹកដូច្នេះអ្នកនឹងមិនមានអារម្មណ៍អ្វីទាំងអស់។ ក្រោយពីធ្វើការវះរួចរាល់ហើយ ការឈឺចាប់នឹងកើតមានឡើងក្នុងកម្រិតអាចទ្រាំបានគ្រាន់តែពិបាកទទួលទានអាហារប៉ុណ្ណោះ។ លើសពីនេះគេហាមហូបរបស់ក្ដៅក្រោយការវះកាត់ ២៤ម៉ោង ហាមខ្ជាក់ទឹកមាត់ ខាំសំឡីជាប់ និងហាមប្រើទុយោបឺតទឹក។ ជាមួយគ្នានេះដែរ ថ្នាំសម្រាប់លេបមានច្រើនឬតិចអាស្រ័យលើសុខភាពអ្នកជំងឺម្នាក់រៀងៗខ្លួន។

គួរបន្ថែមថា សម្រាប់អ្នកមិនទៅដកឬវះចេញនឹងមានបញ្ហាធ្ងន់ជាងនេះព្រោះការព្យាបាលមានការឈឺចាប់ច្រើនជាង ទៅពេទ្យញឹកជាង ពិបាកទទួលទានអាហារជាង គួបផ្សំទាំងស្អុយមាត់បានឆ្ងាយផងដែរ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ចែកគ្នាដឹង! តិចនិកដោះស្រាយបញ្ហាឈឺធ្មេញ ពេលយប់
ចុចអាន៖ ពាក់ម៉ាសយូរម៉ោង អាចធ្វើឲ្យឈឺក្បាល ឬថ្គាម?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់