Connect with us

សុខភាព

ឈឺត្រចៀកនៅរដូវរងាមែនអត់? អាចបណ្ដាល មកពីមូលហេតុទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ឈឺ​ត្រចៀក​នៅ​រដូវ​រងា​​ ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​តែង​ជួប​ប្រទះ។ ជា​ធម្មតា ការ​ឈឺចាប់​នេះ កើត​ឡើង​​នៅ​ក្នុង​ត្រចៀក​ និង​បរិវេណ​ជុំវិញ ហើយ​ក៏​​អាច​រាលដាល​​ទៅ​កាន់​ខួរ​ក្បាល​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​បញ្ហា​ឈឺ​ត្រចៀក​​នៅ​រដូវ​រងា​​បណ្ដាល​មក​ពី​អ្វី?

១. ការ​បង្ក​រោគ

គ្នា​យើង​មួយ​ចំនួន​ ដែល​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា ក៏​ប្រឈម​នឹង​បញ្ហា​ឈឺ​ត្រចៀក។ នេះ​បណ្ដាល​មក​ពី​មាន​ការ​ឆ្លង​បាក់តេរី​ពី​បំពង់​ក​ទៅ​ផ្នែក​កណ្ដាល​នៃ​ត្រចៀក។ ក្នុង​ករណី​ឆ្លង​បាក់តេរី យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​ស្ថានភាព​នេះ អាច​នាំ​ឲ្យ​មាន​ការ​កកើត​ឡើង​នៃ​សារធាតុ​រាវ​នៅ​ក្នុង​ត្រចៀក​ផ្នែក​កណ្ដាល។

២. តឹង​ច្រមុះ

ទន្ទឹម​នឹង​នេះ​ដែរ ការ​ស្ទះ​រន្ធ​ខ្យល់​ភ្ជាប់​ផ្នែក​ត្រចៀក​កណ្ដាលក៏​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ ដែល​តែងតែ​កើត​ឡើង​ជា​ញឹកញាប់​នៅ​រដូវ​រងា។

៣. ក្អក និង​កណ្ដាស់

រាល់​ពេល​ដែល​​ក្អក ឬ​កណ្ដាស់ យើង​អាច​នឹង​មាន​សម្ពាធ​នៅ​ក្នុង​ត្រចៀក។ ហេតុ​នេះ​ហើយ ប្រសិនបើ​គ្នា​យើង​ខ្លះ​ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ​រ៉ាំរ៉ៃ នោះ​នឹង​ធ្វើ​ឲ្យ​សម្ពាធ​កាន់​តែ​ខ្លាំង​ ឬ​បង្ក​ការ​ឈឺចាប់​នៅ​ក្នុង​ត្រចៀក​កាន់​តែ​ខ្លាំង​ឡើង​ដូច​គ្នា។

៤. ខ្យល់​ត្រជាក់

ជាមួយ​គ្នា​នេះ​ដែរ បើ​យើង​កើត​មាន​បញ្ហា​ឈឺ​ត្រចៀក​ ក្រោយ​ចេញ​ទៅ​ខាង​ក្រៅ​នៅ​រដូវ​រងា គឺ​បណ្ដាល​មក​ពី​សរសៃ​ប្រសាទ​នៅ​ក្នុង​រន្ធ​ត្រចៀក ប៉ះពាល់​ទៅ​នឹង​ខ្យល់​ត្រជាក់ និង​បង្ក​ឲ្យ​កើត​មាន​ប្រតិកម្ម​​ជា​ការ​ឈឺចាប់​ខ្លាំង​នៅ​ក្នុង​ ឬ​បរិវេណ​ត្រចៀក។

គន្លឹះ​ទាំង​៤ ដោះស្រាយ​បញ្ហា​ឈឺ​ត្រចៀក​នៅ​រដូវ​រងា​

​​​ដើម្បី​បញ្ចៀស​​បញ្ហា​ត្រចៀក​ផ្សេងៗ ប្រការ​សំខាន់​បំផុត​គឺ​យើង​ត្រូវ​រក្សា​អនាម័យ​ត្រចៀក​ឲ្យ​បាន​ល្អ​ និង​អនុវត្តន៍​តាម​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ៖

  • គ្រប​ត្រចៀក​ឲ្យ​​បាន​ជិត​​ ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​ទៅ​នឹង​ខ្យល់​ត្រចៀក ជា​ពិសេស​ប្រសិនបើ​យើង​រស់នៅ​ក្នុង​តំបន់​ដែល​ត្រជាក់
  • ជៀសវាង​ប្រើប្រាស់​ថ្នាំ​បន្តក់​ត្រចៀក​ ដែល​មិន​មាន​ការ​ណែនាំ​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​
  • ប្រសិនបើ​អាការៈ​ឈឺ​ត្រចៀក​កើត​ឡើង​ដោយ​សារ​តែ​អាកាសធាតុ​ត្រជាក់ គ្នា​យើង​អាច​ស្អំ​កំណាត់​ក្ដៅ ឬ​ត្រជាក់
  • ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ប្រុងប្រយ័ត្ន! ប្រើសំឡីជូតក្នុងរន្ធត្រចៀកញឹកញាប់ អាចធ្វើឲ្យស្ទះ ឬគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម