Connect with us

សុខភាព

លំហាត់ប្រាណ ៣ ប្រភេទ អាចជួយឲ្យបេះដូងមានសុខភាពល្អ

បានផុស

នៅ

ការហាត់ប្រាណ ក៏ដូច​ការបង្កើតទម្លាប់ឲ្យរាងកាយមានចលនាច្រើន ជាវិធីសាស្ដ្រល្អជួយដល់សុខភាពបេះដូង។ អ្នក​ជំនាញបានណែរនាំថា មិនថាអ្នកមានជំងឺបេះដូង ឬអ្នកមិនទាន់មានជំងឺនោះទេ ត្រូវតែបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំ ជាពិសេសវិធីហាត់ប្រាណ ៣ប្រភេទ ដែលមានប្រសិទ្ធភាពខ្ពស់ដល់បេះដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.លំហាត់ប្រាណ​អេរ៉ូបិក

លំហាត់ប្រាណ​អេរ៉ូបិក (Aerobic Exercise) ជាវិធីហាត់ប្រាណសម្រួលដល់ចង្វាក់បេះដូង ចរន្ដឈាម ពិសេសគ្រប់គ្រងសម្ពាធឈាមបានល្អ។ មិនត្រឹមតែប៉ុណ្ណោះការហាត់បែបនេះ ក៏អាចជួយកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម ហើយចំពោះអ្នកជំងឺទឹក​នោមផ្អែមក៏អាចជួយការពារនៃការកើនឡើងជាតិស្ករក្នុងឈាមបានដែរ។

ការហាត់ប្រាណបែប Aerobic Exercise មានដូចជា ការរត់ ដើរ ការជិះកង់ ការរាំ ការហែលទឹក ការលោត​អន្ទាក់ ក៏ដូចជាការវាយប៉េងប៉ុងជាដើម។ ដូច្នេះយើងគួរអនុវត្ដយ៉ាងហោច ៣០នាទី ក្នុងមួយថ្ងៃ និង ៥ថ្ងៃមួយសប្ដាហ៍អាចជួយឲ្យបេះដូងមានសុខភាពល្អ។

២.ហាត់ប្រាណលើកទម្ងន់

ការលើកទម្ងន់ជាវិធីហាត់ប្រាណដែលប្រើថាមពលខ្លាំង។ ការហាត់ប្រាណបែបនេះមានអត្ថប្រយោជន៍ច្រើន ចំពោះអ្នកមានរាងកាយធាត់លើសគីឡូ មានខ្លាញ់ច្រើន ពិសេសទៀតនោះសម្រាប់អ្នកមានក្បាលពោះធំៗ ដែលប្រឈមខ្លាំងកើតជំងឺបេះដូង និង លើសសម្ពាធឈាម។ លំហាត់​ប្រាណ​បែប​នេះ​អាចជួយសម្រកជាតិខ្លាញ់ និងបង្កើនម៉ាសសាច់ដុំ។ ការសិក្សាបានបង្ហាញថា ប្រសិនបើបានអនុវត្ដការហាត់ប្រាណបានទាំងពីរប្រភេទ គឺការលើកទម្ងន់ និង អេរ៉ូបិក ជាមួយ​គ្នាកាន់តែ​ជួយកាត់បន្ថយ កូលេស្ដេរ៉ូលអាក្រក់ និង​បង្កើនមកវិញនូវកូលេស្ដេរ៉ូលល្អ សម្រាប់សុខភាព។

ជាមធ្យមយើងអាចហាត់ប្រាណបែបនេះចន្លោះពី២ ទៅ ៣ថ្ងៃក្នុងមួយសប្ដាហ៍ រយៈពេលចន្លោះពី៣០នាទី ទៅ​១ម៉ោង ល្អប្រសើរសម្រាប់សុខភាព។

៣.ហាត់យូហ្គា

យូហ្គាគឺជាវិធីហាត់ប្រាណមួយ​ដែល​មិនត្រឹមតែជួយឲ្យបេះដូងមានសុខភាពល្អប៉ុណ្ណោះទេ សូម្បីផ្នែកប្រព័ន្ធប្រសាទ ផ្នែកស្មារ​តីក៏ទទួលបានអត្ថប្រយោជន៍ទាំងព្រម។ ជាមធ្យមការហាត់យូហ្គាត្រឹមតែ ៤០នាទី ក្នងមួយថ្ងៃ ៥ថ្ងៃក្នុង​មួយ​សប្ដាហ៍ អាច​ជួយ​សម្រួលដល់សរសៃឈាមបេះដូង និង ខួរក្បាល ពិសេសអាចកាត់បន្ថយស្ដ្រេស និង​ជួយស្មារតីរឹងមាំ។

ដូចគ្នាយើងដឹងហើយថា ស្ដ្រេសរ៉ាំរៃ គឺជាបញ្ហាមួយដែលបង្កការរំខានដល់ជីវិតរស់នៅ ព្រោះថា​អាចបង្កឲ្យអ្នកជំងឺគេងមិនលក់ ញ៉ាំច្រើន លើសគីឡូ ប្រឈមកកើតជំងឺផ្សេងៗ ក្នុងនោះមានជំងឺបេះដូង ជំងឺលើសឈាម និង ទឹកនោមផ្អែមប្រភេទ២។ ការគ្រប់គ្រងស្ដ្រេសបានល្អ ក៏ជាចំណែកមួយជួយដល់សុខភាពបេះដូង ដូច្នេះវិធីហាត់ប្រាណមួយ​ប្រភេទនេះ ល្អសម្រាប់អ្នកជំងឺបេះដូងផង និងអ្នកមានបញ្ហាស្ដ្រេសផង៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ចង់បានសុខភាពល្អ ព្យាយាមរត់ហាត់ប្រាណពេលព្រលឹមឲ្យបានទៀងទាត់

ចុចអាន៖មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម