សុខភាព
មកដឹងពីអត្ថប្រយោជន៍នៃ សូកូឡាខ្មៅ ចំពោះសុខភាព
ការសិក្សាក្នុងឆ្នាំ ២០១៤ បង្ហាញថា ស្ត្រីដែលចូលចិត្តញ៉ាំសូកូឡាអាចរក្សាទម្ងន់បានយ៉ាងមានប្រសិទ្ធិភាពជាងស្ត្រីដែលមិនសូវហ៊ានញ៉ាំសូកូឡា។ ការទទួលទាន សូកូឡា ត្រឹមត្រូវផ្ដល់នូវអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពណាស់ បើអ្នកអាចគ្រប់គ្រងចំនួនក្នុងការញ៉ាំមិនអោយច្រើនពេក ឬតិចពេក។
លើសពីនេះ សូកូឡាខ្មៅផ្ទុកសារធាតុប្រឆាំងអុកស៉ីតកម្មដ៏មានឥទ្ធិពលគឺ Flavonols ដែលជាសមាសធាតុមាននៅក្នុងរុក្ខជាតិជួយប្រឆាំងការរលាក និងប្រឆាំងការខូចខាតកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរីទៀតផង។

អត្ថប្រយោជន៍នៃ សូកូឡាខ្មៅ ចំពោះសុខភាព៖
១. ជំនួយសុខភាពបេះដូង: សារធាតុប្រឆាំងអុកស៉ីតកម្មជួយសម្រួលសម្ពាធឈាម ការពារការកកឈាម ជួយឲ្យឈាមដើរស្រួលទៅដល់បេះដូង កាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល ស្ទះសរសៃឈាមបេះដូងនិងហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង។
២. រក្សាស្ថេរភាពប្រព័ន្ធភាពផ្ស៉ាំ: Flavonols ការពារប្រព័ន្ធភាពផ្ស៉ាំ កាត់បន្ថយភាពតានតឹងអុកស៊ីតកម្មដែលជាអតុល្យភាពបណ្តាលមកពីកោសិកាប្រឆាំងនឹងរ៉ាឌីកាល់សេរីនិងជាមូលហេតុនាំឲ្យឈឺច្រើន។

៣. ប្រឆាំងជំងឺទឹកនោមផ្អែម: Epicatechin ការពារកោសិកា ធ្វើឱ្យពួកវាកាន់តែរឹងមាំ និងគាំទ្រដំណើរការដែលជួយឱ្យរាងកាយប្រើប្រាស់អាំងស៊ុយលីនបានល្អប្រសើរ។
៤. ជំនួយខួរក្បាល: សារធាតុ Flavonols នៅក្នុងសូកូឡាខ្មៅមានឥទ្ធិពលវិជ្ជមានទៅលើមុខងារខួរក្បាលដូចជា បង្កើនលំហូរឈាមទៅកាន់ខួរក្បាល និងការចងចាំកាន់តែខ្លាំងជាដើម។
៥. បង្កើនភាពសកម្ម: Epicatechin នៅក្នុងសូកូឡាខ្មៅបង្កើនការផលិតនីទ្រីកអុកស៊ីតក្នុងឈាមដែលសម្រួលចលនាឈាម និងកាត់បន្ថយបរិមាណអុកស៊ីសែនដែលអត្តពលិកប្រើ ខណៈពេលធ្វើលំហាត់ប្រាណកម្រិតមធ្យម ជាពិសេសជួយឱ្យអត្តពលិករក្សាអាំងតង់ស៊ីតេនៃការហាត់ប្រាណបានយូរផងដែរ។

៦. កាត់ស្ត្រេស: អ្នកស្រាវជ្រាវបញ្ជាក់ថា បន្ទាប់ពីញ៉ាំសូកូឡាខ្មៅ អរម៉ូនស្ត្រេសចាប់ផ្ដើមកាត់បន្ថយគួរឲ្យកត់សម្គាល់។
ដើម្បីទទួលប្រសិទ្ធិភាពពិតៗពីសូកូឡាខ្មៅ អ្នកត្រូវពិនិត្យមើលបរិមាណកាកាវដែលប្រើក្នុងសូកូឡាព្រោះកាកាវកាន់តែច្រើនកាន់តែមានប្រសិទ្ធិភាព អាស្រ័យអត្ថប្រយោជន៍ច្រើនដូចខាងលើនេះហើយ អ្នកគប្បីចាប់ផ្ដើមបន្ថែមវត្តមានសូកូឡាខ្មៅចូលទៅក្នុងរបបអាហារប្រចាំថ្ងៃផងដើម្បីទទួលបានសុខភាពល្អរឹងមាំ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ នឹកស្មានមិនដល់ ទឹកអង្ករមានអត្ថប្រយោជន៍ច្រើនម្ល៉ឹងសោះ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល