Connect with us

សុខភាព

ដុះសាច់ច្រមុះ និងអាឡ័កស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ?

បានផុស

នៅ

មនុស្សមួយ​ចំនួន​អាច​យល់​ច្រឡំ លើ​រោគ​សញ្ញា​ដុះ​សាច់​​ច្រមុះ​ និង​អាឡ័កស៊ីច្រមុះ​ ព្រោះ​ថា​បញ្ហា​ទាំង​ពីរ​អាច​មាន​រោគ​សញ្ញា​ប្រហាក់​ប្រហែលគ្នា​ដែរ។ ដោយ​សារ​តែ​រោគ​សញ្ញា​ប្រហាក់​ប្រហែល​គ្នា​នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​​មាន​ការ​យល់​ច្រឡំ។ ខាង​ក្រោម​នេះ​ ​គឺ​ជា​ការ​ប្រៀប​ធៀប​ និង​បែង​ចែក​ឲ្យ​ដាច់​រវាង​ជំងឺ​ទាំង​ពីរ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដុះសាច់​​ច្រមុះ

​ដុំសាច់ក្នុង​ប្រមុះ មាន​សភាព​ទន់ មិន​ឈឺចាប់ មិន​បង្កជា​ជំងឺ​មហារីក ហើយ​វា​ដុះ​ជាប់​នៅ​នឹង​ជញ្ជាំងនៃប្រហោង​ច្រមុះ ឬ​ប្រហោង​ឆ្អឹង​ច្រមុះស៊ីនុស​។ ដុំ​សាច់​ច្រមុះ តោង​ជាប់​នៅ​ជញ្ជាំង​ប្រហោង​ច្រមុះ មាន​សណ្ឋាន​ដូច​ជា​ទពាំងបានជូរ​អ៊ីចឹង​ដែរ​។ ដុំសាច់​ច្រមុះ​អាច​បង្ក​ឲ្យ​មានការ​រលាក​រ៉ាំរ៉ៃ និង​អាច​មាន​បង្ក​ឲ្យ​កើត​ហឺត ធ្វើ​ឲ្យ​ងាយ​ឆ្លង​រោគ អាឡ័កស៊ី ប្រ​តិកម្ម​នឹង​ថ្នាំ ឬ​មាន​ជំងឺប្រព័ន្ធភាពស៊ាំ​ជាក់លាក់​ណាមួយ​ផង​។​

ដុំសាច់​ច្រមុះ​តូច​មិន​បង្ក​ឲ្យ​មាន​ជា​រោគ​សញ្ញា​អ្វី​នោះទេ ប៉ុន្តែបើ​ដុំ​សាច់ធំ ឬ​ច្រើន​​អាច​បិទ​ប្រហោង​ច្រមុះ ឬ​ធ្វើ​ឲ្យ​ពិបាក​ដក​ដងហើម បាត់បង់​ក្លិន និង​អាច​ឆ្លង​រោគ​ញឹក​ញាប់​។​

អាឡ័កស៊ីច្រមុះ

អាឡ័កស៊ី​ច្រមុះ គឺជា​ការ​រលាក​ក្នុង​ច្រមុះ​បង្ក​ឡើង​ដោយ​សារធាតុ​បង្ក​អាអាឡ័កស៊ី ដែល​គេ​ហៅ​ថា​ អាលែកហ្សែន មាន​ដូច​ជា​លម្អង ធូលី ឬ​រោម​សត្វ​ជា​ដើម​។​ អាឡ័កស៊ីនេះ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើងមាន​ប្រតិកម្ម​ និង​ចាត់​ទុក​សារធាតុ​ខាងក្រៅ​ទាំងនោះ​ដែល​ចូល​ក្នុង​ខ្លួន​ថា​ជា​ធាតុ​បង្ក​គ្រោះ​ថ្នាក់។ ជា​លទ្ធផល កោសិកា​នឹង​បញ្ចេញ​សារធាតុគីមី​ជា​ច្រើន ជា​ហេតុ​នាំ ឲ្យ​ស្រទាប់​ច្រមុះ​ខាង​ក្នុង​ឡើង​ហើម និង​ផលិតស្លេស្ម​មក​ច្រើន​ដែរ​។​​

ដោយ​សារ​ដែល​ជំងឺ​ទាំង​ពីរ​នេះ​មាន​រោគ​សញ្ញា​តាម​រយៈ​ផ្លូវ​ដង្ហើម​ដូច​គ្នា​ ខាង​ក្រោម​នេះ​ជា​ជា​ការ​ញែក​រោគ​សញ្ញា​របស់​ជំងឺ​នីមួយៗ​​៖​

រោគ​សញ្ញា​ដុះ​សាច់​​ច្រមុះ

រោគ​សញ្ញា​ទូ​ទៅ ​និង​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ភ្នាស​ច្រមុះ​រ៉ាំ​រ៉ៃ​ ឬ​ជា​សាច់​ដុះ​ក្នុង​ច្រមុះ​រួម​មាន៖

រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ច្រមុះ​អាឡ័កស៊ី

រោគ​សញ្ញា​ទូ​ទៅ​នៃ​ជំងឺអាឡ័កស៊ីច្រមុះ​រួម​មាន៖

  • កណ្តាស់
  • ហៀរ​សម្បោរ
  • ច្រមុះ​តឹង
  • ​រមាស់ច្រមុះ
  • ក្អក
  • ឈឺ​បំពង់​ក​ ឬ​រលាក​បំពង់​ក
  • រមាស់ភ្នែក​
  • ហៀរ​ទឹក​ភ្នែក
  • រង្វង់​ខ្មៅ​នៅ​ក្រោម​ភ្នែក
  • ឈឺ​ក្បាល​ញឹក​ញាប់
  • រោគ​សញ្ញា​ប្រភេទ​ជំងឺ​ស្បែក​ដូច​ជា​ស្បែក​ស្ងួត​ រមាស់​ខ្លាំង​ដែល​អាច​ឡើង​ជា​ពង​បែក
  • កន្ទួល​ក្រហម
  • ច្រើន​អស់​កម្លាំង

ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ

គ្នា​យើង​គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​សិន​ជា​រោគ​សញ្ញា​ទាក់ទង​នឹង​ដុះ​សាច់​ច្រមុះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​យូរជាង​១០​ថ្ងៃ​។ រោគ​សញ្ញា​នៃ​ការ​រលាក​ប្រហោង​ច្រមុះ​ស៊ីនុស​ និង​ដុំសាច់​ច្រមុះ​ មាន​លក្ខណៈប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ស្ថាន​ភាព​ជំងឺ​ផ្សេង​ទៀត ដូច​ជាផ្ដាសាយ​ដែរ​។​

ដូច​គ្នា​ដែរ បើ​រោគ​សញ្ញា​មួយ​ចំនួន​ទាក់​ទង​នឹង​អាលែកហ្ស៊ី​ច្រមុះ​ធ្វើ​ទុក្ខ រំខាន​ដំណេក រំខាន​ដល់​សកម្មភាព​ប្រចាំថ្ងៃ ពិសេស​​ប៉ះពាល់​ដល់​ការ​ងារ​ទៀត​នោះ យើង​គប្បី​ពិភាគ្សា​ជាមួយ​គ្រូពេទ្យ​ដូច​គ្នា​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ឡើងកូលេស្តេរ៉ុលខ្ពស់ អាចទទួលទានស៊ុតលឿងបានទេ?

ចុចអាន​៖អ្នកជំងឺខ្សោយបេះដូង គួរកាត់បន្ថយការញ៉ាំមឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម